ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ ពលរដ្ឋ​​សម្រុក​ធ្វើដំណើរចាកចេញពីភ្នំពេញ​​ទៅស្រុកកំណើត​ ក្រោយ​មាន​បទ​បញ្ជា​កម្រិត​ការធ្វើដំណើរ

ពលរដ្ឋ​កម្ពុជា​មួយចំនួនបានសម្រុក​ធ្វើដំណើរ​ចាកចេញពី​ទីក្រុង​ភ្នំពេញ​ ទៅកាន់ស្រុកកំណើត​ នៅ​តាម​បណ្តា​ខេត្ត​នានានៅ​រសៀល និងយប់ ថ្ងៃព្រហស្បតិ៍។ ការណ៍នេះ​កើតឡើង​ ក្រោយ​ពេលដែល​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចេញ​បទ​បញ្ជា​មួយ​នៅ​ថ្ងៃ​ដដែល​នេះ ឲ្យ​កម្រិត​ការធ្វើ​ដំណើរ​ក្នុង​ប្រទេស។ បទបញ្ជា​នេះ​ ធ្វើឡើង​ដើម្បី​ទប់ស្កាត់ការ​ធ្វើ​ដំណើរ​របស់​កម្មករ​ទៅ​ស្រុក​កំណើតក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំខ្មែរខាងមុខ​ ​ជា​ហានិភ័យ​មួយនៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ នៅតាមតំបន់​ ឬសហគមន៍​។​

បទ​បញ្ជា​នេះបញ្ជាក់​ដែរថាការធ្វើ​ដំណើរ​ដែលត្រូវបាន​គេហាមឃាត់នោះ​រួមមាន​ ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចេញ​ចូលរវាង​រាជធានី​ភ្នំពេញ និងខេត្ត​ ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​។

ទោះ​ជាយ៉ាង​ក៏ដោយ​ ការហាម​ឃាត់​នេះ​ត្រូវ​លើក​លែង​ចំពោះ​ ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​គោក​ ផ្លូវ​ទឹក និង​ផ្លូវ​ដែក​ រថយន្ត​ធ្វើ​ដំណើរ​របស់​មន្រ្តី​រាជការ​ស៊ីវិល​គ្រប់​ស្ថាប័នរដ្ឋ រថយន្ត​របស់​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ រថយន្ត​សង្រ្គោះ​បន្ទាន់ រថយន្ត​ពន្លត់​អគ្គិភ័យ និង​រថយន្ត​ដឹក​ជញ្ជូន​សម្រាម និង​កាក​សំណល់​៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG