ការបោះឆ្នោតព្រឹទ្ធសភាដ៏សំខាន់នៅរដ្ឋ Pennsylvania អាចកំណត់ជោគវាសនានៃរបៀបវារៈលោក Biden
- Steve Herman
- VOA News
ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះឆ្នោតទាំងនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភានៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ របៀបវារៈនីតិបញ្ញត្តិរបស់លោកប្រធានាធិបតី Joe Biden ដែលជាអ្នកប្រជាធិបតេយ្យនឹងបរាជ័យ។ ការដណ្ដើមអាសនៈព្រឹទ្ធសភាសំខាន់មួយក្នុងរដ្ឋ Pennsylvania ជាការប្រកួតប្រជែងគ្នាយ៉ាងប្រកៀកប្រកិតបំផុត ហើយត្រូវបានគេតាមឃ្លាំមើលយ៉ាងជិតដិតនៅឆ្នាំនេះ។ លោក Steve Herman ប្រធានក្រុមអ្នកឆ្លើយឆ្លងព័ត៌មានជាតិរបស់វីអូអេរាយការណ៍អំពីរឿងនេះពីក្រុង Pittsburgh រដ្ឋ Pennsylvania ហើយអ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕