បទសម្ភាសន៍ជាមួយលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យថ្ងៃទី២៤ខែតុលា ឆ្នាំ២០១១អំឡុងពេលលោកមកស.រ.អា.ចូលរួមខួបលើកទី២០នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
លោកឡៅ ម៉ុងហៃ បកស្រាយអំពីចំណុចខ្វះខាត ដែលមិនបានបំពេញតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសដូចជា បញ្ហាសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ លទ្ធិប្រជាធិបតេយ្យ និងបញ្ហាប្រព័ន្ធតុលាការដែលមិនឯករាជ្យ។
លោកនិយាយថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលបានចុះហត្ថលេខាកាលពី២០ឆ្នាំមុន ហើយដែលបានបញ្ចប់សង្គ្រាមច្រើនទសវត្សរ៍ គឺជាគន្លឹះនៃនិរន្តរភាពកម្ពុជា។ កិច្ចព្រមព្រៀងនេះបានបញ្ចប់ការគំរាមកំហែងដោយខ្មែរក្រហម និងនាំឲ្យកម្ពុជាទទួលបានជំនួយកសាងប្រទេសឡើងវិញ។
លោកឡាវ ម៉ុងហៃប្រាប់វីអូអេ សំឡេងស.រ.អា.ថា «ខ្ញុំយល់ថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសជាការធានានិរន្តរភាពអាយុជីវិតប្រទេសកម្ពុជា ប្រសិនបើយើង ជាពិសេសប្រទេសកម្ពុជា បន្តគោរពកិច្ចព្រមព្រៀងនេះ»។