នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋខ្មែរ ជាពិសេស និស្សិត និងកម្មករ ដែលកំពុងសិក្សា និងធ្វើការនៅរាជធានីភ្នំពេញ បានចាកចេញពីរាជធានីភ្នំពេញ ដើម្បីទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅតាមបណ្តាវត្តអារាមនានា នៅក្នុងស្រុកកំណើតជាមួយក្រុមគ្រួសាររបស់ខ្លួន។ ខាងក្រោមនេះជាទិដ្ឋភាពមួយចំនួននៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌរបស់ពលរដ្ឋខ្មែរក្នុងខេត្តកំពង់ចាម។
កម្រងរូបភាព VOA៖ ទិដ្ឋភាពមួយចំនួននៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌរបស់ពលរដ្ឋខ្មែរក្នុងខេត្តកំពង់ចាម

១
ពុទ្ធសាសនិកកំពុងពូនភ្នំខ្សាច់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅវត្តនគរបាជ័យ ខេត្តកំពង់ចាម កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦។ (ប៊ុន ប៉េងហ៊ុយ/VOA)

២
ពុទ្ធសាសនិកធ្វើការរាប់បាត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅវត្តនគរបាជ័យ ខេត្តកំពង់ចាម កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦។ (ប៊ុន ប៉េងហ៊ុយ/VOA)

៣
ពុទ្ធសាសនិកកំពុងអុជធូបមុនធ្វើការបួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅវត្តនគរបាជ័យ ខេត្តកំពង់ចាម កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦។ (ប៊ុន ប៉េងហ៊ុយ/VOA)

៤
ពុទ្ធសាសនិកកំពុងអុជធូបមុនធ្វើការបួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅវត្តនគរបាជ័យ ខេត្តកំពង់ចាម កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦។ (ប៊ុន ប៉េងហ៊ុយ/VOA)

៥
ចង្ហាន់ដែលពុទ្ធសាសនិកបានយកមកប្រគេនព្រះសង្ឃក្នុងវត្តនគរបាជ័យ ខេត្តកំពង់ចាមត្រូវបានគេរៀបចំដាក់នៅលើគ្រែ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦។ (ប៊ុន ប៉េងហ៊ុយ/VOA)។

៦
ក្មេងស្រីម្នាក់អង្គុយយាមម្ហូបអាហារដែលពុទ្ទសាសនិកបានយកមកប្រគេនព្រះសង្ឃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅវត្តនគរបាជ័យ ខេត្តកំពង់ចាម កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦។ (ប៊ុន ប៉េងហ៊ុយ/VOA)

៧
នេះជាទិដ្ឋភាពនៅមុខខ្លោងទ្វារវត្តសុវណ្ណគីរីរតនៈភ្នំប្រុស (ហៅវត្តភ្នំប្រុស) ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃភ្ជុំបិណ្ឌ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦។ (ប៊ុន ប៉េងហ៊ុយ/VOA)

៨
ពុទ្ធសាសនិកប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស (ហៅវត្តភ្នំប្រុស) ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃភ្ជុំបិណ្ឌ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦។ (ប៊ុន ប៉េងហ៊ុយ/VOA)

៩
ស្រ្តីម្នាក់អង្គុយយាមស្បែកជើងរបស់ពុទ្ធសាសនិក នៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស (ហៅវត្តភ្នំប្រុស) ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃភ្ជុំបិណ្ឌ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦។ (ប៊ុន ប៉េងហ៊ុយ/VOA)

១០
ពុទ្ធសាសនិកប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស (ហៅវត្តភ្នំប្រុស) ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃភ្ជុំបិណ្ឌ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦។ (ប៊ុន ប៉េងហ៊ុយ/VOA)

១១
ពុទ្ធសាសនិកធ្វើការរាប់បាត្រ នៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស (ហៅវត្តភ្នំប្រុស) ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃភ្ជុំបិណ្ឌ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦។ (ប៊ុន ប៉េងហ៊ុយ/VOA)