ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ហេឡូវីអូអេ៖ ការធ្វើ​តេស្ត​ Pap smear​ តាម​ដាន​រក​មហារីក​ក​ស្បូន​ និង​ការចាក់​វ៉ាក់សាំង​ការពារ​មេរោគ​ HPV


​ការតាមដាន​រក​​មហារីក​កស្បូន​ពី​ដំបូងៗ​ ឬដែល​ទើប​នឹង​កើត​ភ្លាមៗ និង​ការចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​មេរោគ​ HPV អាច​ការពារ​មហារីក​ស្បូន​បាន។

លោក​វេជ្ជបណ្ឌិត តាំង តេកហុង​ជំរាប​អស់​លោក​អ្នក​ស្តាប់​ក្នុង​កម្មវិធី​"ហេឡូវីអូអេ"​ អំពី​ការធ្វើតេស្ត​ Pap smear​ ដែល​ជា​ការពិសោធន៍​តាមដាន​រក​មហារីក​កស្បូន​ពី​ដំបូងៗ​ ឬដែល​ទើប​នឹង​កើត​ភ្លាមៗ និង​អំពី​ថ្នាំ​វ៉ាក់សាំង​ការពារ​មេរោគ​ HPV។​ ធម្មតា​ស្ត្រីខ្មែរមាន​ការ​ខ្មាសអៀន ​និង​រារែក​ក្នុង​ការ​ទៅជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អំពី​បញ្ហា​នានា​ដែល​ទាក់ទង​នឹង​ជំងឺ​ស្បូន​ ដែល​ស្ត្រី​ចាំបាច់​ត្រូវតែដឹង​និង​ថែទាំ​សុខភាព​របស់​ខ្លួន​ដោយ​ខ្លួនឯងផ្ទាល់​។​ ជំងឺ​មហារីក​កស្បូន​នេះ​ក៏អាច​ កើតមាន​ច្រើន​នៅក្នុង​ចំណោម​ស្ត្រីខ្មែរ​ ហើយ​ជំងឺ​នេះជាជំងឺអាច​ការពារ​បាន។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​១៥ ​ខែ​ធ្នូ​ ឆ្នាំ​២០១១៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

XS
SM
MD
LG