ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​សមាជិក​អនុសញ្ញា​ក្រុង​អូតាវ៉ា​ប្តេជ្ញា​បន្ត​កិច្ចការ​ប្រឆាំង​នឹង​គ្រាប់​មីន


សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ថា​ ប្រទេស​ហូឡង់​បាន​ផ្តល់​ប្រាក់​ ១៥​លាន​អឺរ៉ូ​ និង​អូទ្រីស​ចំនួន​ ១,៩​លាន​អឺរ៉ូ​ដល់​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​ដោះមីន ​និង​ជួយ​ជន​រងគ្រោះ​ដោយសារ​គ្រាប់មីន។
សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ថា​ ប្រទេស​ហូឡង់​បាន​ផ្តល់​ប្រាក់​ ១៥​លាន​អឺរ៉ូ​ និង​អូទ្រីស​ចំនួន​ ១,៩​លាន​អឺរ៉ូ​ដល់​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​ដោះមីន ​និង​ជួយ​ជន​រងគ្រោះ​ដោយសារ​គ្រាប់មីន។

នៅ​ថ្ងៃ​សុក្រ​នេះ​ រដ្ឋ​ភាគី​ទាំង​១៥៨​ បាន​ព្រមព្រៀង​គ្នា​តាំង​ចិត្ត​ធ្វើ​ឱ្យ​ពិភពលោក​គ្មាន​គ្រាប់មីន​ប្រឆាំង​នឹង​មនុស្ស​ បើ​ទោះបី​ជា​ពិភពលោក​កំពុង​ជួប​ប្រទះ​ នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ក៏ដោយ។

រដ្ឋភាគី​អនុសញ្ញា​ហាមប្រាម​ការ​ប្រើ​ប្រាស់​គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស​បាន​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​១១​ នៅ​ល្ងាច​នេះ​ ដោយ​ប្រកាស​តាំង​ចិត្ត​ជា​ថ្មី​ក្នុង​ការ​ជម្នះ​បញ្ហា​ប្រឈម​នឹង​គ្រាប់មីន​ប្រឆាំង​នឹង​មនុស្ស​ដែល​នៅ​សេសសល់។

លោក​ ប្រាក់​ សុខុន ​ដែល​ជា​ប្រធាន​កិច្ចប្រជុំ​នោះ​បាន​ថ្លែង​ប្រាប់​សន្និសីទ​ព័ត៌មាន​បន្ទាប់​ការ​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​១១​នេះ​ថា រដ្ឋភាគី​អនុសញ្ញា​ហាមប្រាម​ការ​ប្រើប្រាស់​គ្រាប់មីន​ប្រឆាំង​នឹង​មនុស្ស ​ឯកភាព​គ្នា​តាំងចិត្ត​សម្រេច​ឱ្យ​បាន​ក្នុង​ការ​ធ្វើ​ឲ្យ​ពិភពលោក​មួយ​គ្មាន​គ្រាប់មីន​ប្រឆាំង​មនុស្ស​ ទោះ​បី​ជា​មាន​ការ​លំបាក​ខាង​ហិរញ្ញវត្ថុ​ក្តី។

លោក​ ប្រាក់ ​សុខុន ​បាន​បន្ថែម​ថា រដ្ឋភាគី​អនុសញ្ញា​បាន​ស្រង់​យក​ភាពខ្លាំង​នៃ​អតីតកាល​នៃ​ចលនា​នេះ ដើម្បី​ធ្វើ​ការតាំងចិត្ត​ស្មើ​ដៃ​គ្នា​ចំពោះ​អនាគត។ រដ្ឋភាគី​អនុសញ្ញា​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បញ្ឈប់​ការ​ឈឺចាប់​ និង​ការ​រងគ្រោះ​ថ្នាក់​ដោយសារ​គ្រាប់មីន​ប្រឆាំង​នឹងមនុស្ស។

លោក​ប្រាក់​ សុខុន​ បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​គោរព​កិច្ចសន្យា​របស់​ខ្លួន​ក្នុង​ការ​ជួយ​គាំទ្រ​គោលដៅ​នៃ​អនុសញ្ញា។ លោក ​ប្រាក់​ សុខុន ​បាន​ថ្លែង​ថា រដ្ឋាភិបាល​នូវ៉ែលហ្សេឡង់​បាន​ផ្តល់​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​ដើម្បី​បោស​សម្អាត​មីន​នៅ​ភាគ​ពាយ័ព្យ​នៃ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១២។

សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ថា​ ប្រទេស​ហូឡង់​បាន​ផ្តល់​ប្រាក់​ ១៥​លាន​អឺរ៉ូ​ និង​អូទ្រីស​ចំនួន​ ១,៩​លាន​អឺរ៉ូ​ដល់​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​ដោះមីន ​និង​ជួយ​ជន​រងគ្រោះ​ដោយសារ​គ្រាប់មីន។

លោកស្រី​ នីកូល ហុហ្គ (Nicole Hogg) ប្រធាន​គណៈកម្មាធិការ​កាកបាត​ក្រហម​អន្តរជាតិ​ បាន​ត្អូញត្អែរ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ថា​ ការ​បោសសម្អាត​មីន​របស់​រដ្ឋ​មួយ​ចំនួន​មាន​សភាព​យឺតយ៉ាវ​ណាស់។

«អ្នក​រស់រាន​មាន​ជីវិត​ពី​គ្រាប់មីន​ជា​ច្រើន​នាក់​បន្ត​ជួបប្រទះ​នឹង​ការប្រឈម​ដោយ​ការ​លំបាក​ជា​ច្រើន។ ការ​តាំង​ចិត្ត​បន្ថែម​ទៀត​តម្រូវ​ឲ្យ​មាន​ ហើយ​ជំនួយ​បច្ចេកទេស ​និង​ហិរញ្ញវត្ថុ»។

លោក ​ស្ទីវ ហ្គោស (Steve Goose) ប្រធាន​គណៈប្រតិភូ​នៃ​កិច្ចប្រជុំ​លើក​ទី​១១​ នៃ​រដ្ឋភាគី​អនុសញ្ញា​ហាមប្រាម​ការ​ប្រើ​ប្រាស់​គ្រាប់មីន​ប្រឆាំង​មនុស្ស ​បាន​លើក​ទឹកចិត្ត​ដល់​បណ្តាល​ប្រទេស​ទាំង​នោះ​ឲ្យ​ចូលរួម​នៅ​ក្នុង​អនុសញ្ញា​នេះ​ ខណៈ​ដែល​ប្រទេស​ភូមា​កំពុង​សិក្សា​អនុសញ្ញា​នេះ ​និង​សហរដ្ឋ​អាមេរិក​ នឹង​ត្រួត​ពិនិត្យ​មើល​គោលនយោបាយ​គ្រាប់មីន​របស់​ខ្លួន។

«សហគមន៍​អន្តរជាតិ​ត្រូវ​តាំងចិត្ត​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់​រហ័ស​ដើម្បី​អនុវត្ត​ការ​ហាម​ប្រាម​ដ៏​ជាក់លាក់​មួយ​លើ​អាវុធ​នេះ ​និង​ឃើញ ​ការ​លុបបំបាត់​អាវុធ​នេះ​ពី​ផែន​ដី»។

ក្នុង​កិច្ចប្រជុំ​នេះ ​ប្រទេស​ហ្វាំងឡង់​បាន​ប្រកាស​ចូល​ជា​រដ្ឋភាគី​ទី​១៥៩​ នៃ​អនុសញ្ញា។ ប្រទេស​ចំនួន​១៥​ ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នេះដែរ​តែ​មិន​ចូល​ជា​រដ្ឋភាគី​នៃ​អនុសញ្ញា​នេះ​ដូចជា​ប្រទេសចិន​ សហរដ្ឋ​អាមេរិក​ និង​ភូមា៕

XS
SM
MD
LG