ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកគាំទ្រគណបក្សប្រឆាំងទាមទារឲ្យទម្លាក់ការចោទប្រកាន់លោក កឹម សុខា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រជាពលរដ្ឋខ្មែរអាមេរិកាំងនិងកាណាដានិងអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិប្រមាណជាង២០០នាក់បានមកជួបជុំគ្នា នៅមុខវិមានសភា សហរដ្ឋអាមេរិក និងបានទៅតវ៉ានៅស្ថានទូតចិត្តឲ្យរដ្ឋាភិបាលប្រទេសនេះគោរពកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១៕ លោក សឿនវឌ្ឍនានៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន

អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង​ថា​ លោក​កឹម សុខា​គ្មាន​ទោស​ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ការចោទ​ប្រកាន់​លើ​រូប​លោក ​
ប្រជាពល​រដ្ឋខ្មែរ​អាមេរិកាំង​និង​កាណាដា​និង​អ្នក​គាំទ្រ​អតីតបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​ជាង​២០០​នាក់​បាន​មក​ជួប​ជុំគ្នា ​នៅ​មុខ​វិមាន​សភា ​សហ​រដ្ឋ​អាមេរិក​ កាល​ពី​ព្រឹក​ថ្ងៃសៅរ៍​ទី១១​ខែ​មករា​ឆ្នាំ​២០២០​ដើម្បី​ដាក់ញត្តិ​នៅសភា​អាមេរិក​សុំឲ្យ​ស.រ.អា.​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក​កឹម សុខា ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​គ្រោង​នឹង​ត្រូវ​តុលាការ​ជម្រះក្ដី​ពីបទ​ឃុបឃិត​ជាមួយ​បរទេស ​រៀបចំ​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​នៅ​ថ្ងៃពុធទី១៥​ខែ​មករា​ឆ្នាំ​២០២០។ ​
នៅពេលរសៀលពួកគេបានទៅតវ៉ានៅស្ថានទូតចិត្ត​ ឲ្យ​រដ្ឋាភិបាល​ប្រទេសនេះ​គោរពកិច្ចព្រមព្រៀង​ក្រុង​ប៉ារីសឆ្នាំ១៩៩១៕​
លោក សឿន​វឌ្ឍនា​នៃវីអូអេ​រាយ​ការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​
XS
SM
MD
LG