ស្តាប់ការវិភាគរបស់លោក អ៊ូ វីរៈ៖
វ៉ាស៊ីនតោន/ភ្នំពេញ៖ អ្នកឃ្លាំមើលក្នុងប្រទេសកម្ពុជានិយាយថា ការដាក់បញ្ចូលគ្នាទៅជាគណបក្សតែ មួយនៃគណបក្សជំទាស់ទាំងពីរធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងលើនយោបាយ របស់កម្ពុជា។
ថ្លែងក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទលោកអ៊ូ វីរៈនាយកមជ្ឈណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអះអាងថាការចាប់អារម្មណ៍នេះកើតមានចំពោះគណបក្ស កាន់អំណាច ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
«ទោះបីជាលោកនិយាយថាលោកមិនចាប់អារម្មណ៍ឬក៏លោកមិនព្រួយអំពី ការបង្រួមបង្រួមគ្នានេះក៏ដោយ ប៉ុន្តែបង្ហាញថា គណបក្សប្រជាជនកម្ពុជាក៏យកចិត្តទុកដាក់នៃដំណើរការបង្រួមបង្រួមគ្នានេះ»។
លោកថ្លែងថា ពលរដ្ឋអ្នកបោះឆ្នោត មានជម្រើសមួយថ្មីដែលជាជម្រើសមួយ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ខាងមុខដោយសារការបញ្ចូលគ្នារវាងគណបក្ស ជំទាស់ដើម្បីតតាំងជាមួយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាច៣០ឆ្នាំមកហើយនោះ។
លោក អ៊ូ វីរៈ អះអាងថា លោកបានសង្កេតឃើញស្ថានទូតស.រ.អ. និងបណ្តាប្រទេសអឺរ៉ុបមានការចាប់អារម្មណ៍ពីការបញ្ចូលគ្នារវាងគណបក្សជំទាស់ទាំងពីរនេះ។
តើអ្នកយល់ថា ការបញ្ចូលគ្នារវាងគណបក្សជំទាស់ទាំងពីរនេះ ជាយុទ្ធសាស្ត្រមានប្រសិទ្ធភាពទេ? សូមបញ្ចេញយោបល់នៅខាងក្រោយ។
ព័ត៌មានកម្មវិធីនិង ប័ណ្ណសារកម្មវិធីហេឡូវីអូអេចុចត្រង់នេះ។