វ៉ាស៊ីនតោន៖ មន្ត្រីគណបក្សសម រង្ស៉ី និងមន្ត្រីគណបក្សសិទ្ធិមនុស្សបានចុះពន្យល់ពលរដ្ឋនិង ក្រុមអ្នកគាំទ្ររបស់ខ្លួននៅតាមមូលដ្ឋាន តាមបណ្តាខេត្តអំពីគោលការណ៍នៃការដាក់បញ្ជូលគ្នានៃគណបក្សជំទាស់ទាំងពីរ។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រនៃគណបក្សសម រង្ស៉ី ហើយនឹង លោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស បានអះអាងក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទ ទី៣០ កក្កដា ថាប្រជាពលរដ្ឋនិងសមាជិកគណបក្សរបស់លោកទាំងពីរបានគាំទ្រយ៉ាងខ្លាំងចំពោះការសម្រេចបញ្ចូលគ្នា ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតនៅថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ខាងមុខ ជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយនោះ។