ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​គណបក្ស​ប្រឆាំង​ទទួល​បាន​ទោស​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​បន្ថែម​ទៀត​ពី​រឿងក្តី​ថ្មី


តុលាការ​បាន​កាត់ទោស​លោក​សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ឲ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​បន្ថែម​ទៀតនៅថ្លៃច័ន្ទ​ទី​២៥នេះ​ ពី​បទ​បរិហារកេរ្តិ៍​លោក​ ហោ ណាំហុង ​រដ្ឋមន្ត្រីក្រសួង​ការបរទេស ដែល​នេះ​ធ្វើ​ឲ្យ​ទោស​សរុប​របស់​លោក​កើន​ឡើង​ដល់​១៤​ឆ្នាំ។
តុលាការ​បាន​កាត់ទោស​លោក​សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ឲ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​បន្ថែម​ទៀតនៅថ្លៃច័ន្ទ​ទី​២៥នេះ​ ពី​បទ​បរិហារកេរ្តិ៍​លោក​ ហោ ណាំហុង ​រដ្ឋមន្ត្រីក្រសួង​ការបរទេស ដែល​នេះ​ធ្វើ​ឲ្យ​ទោស​សរុប​របស់​លោក​កើន​ឡើង​ដល់​១៤​ឆ្នាំ។

តុលាការ​បាន​កាត់ទោស​លោក​សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ឲ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​បន្ថែម​ទៀតនៅថ្លៃច័ន្ទ​ទី​២៥នេះ​ ពី​បទ​បរិហារកេរ្តិ៍​លោក​ ហោ ណាំហុង ​រដ្ឋមន្ត្រីក្រសួង​ការបរទេស។ កាត់​ទោស​នេះ​ បាន​ធ្វើ​ឲ្យ​ទោស​ជា​ប់ពន្ធនាគារ​របស់​លោក​សម រង្ស៊ី បាន​កើនឡើង​ដល់​១៤ឆ្នាំ​ក្នុង​ការ​កាត់​ទោស​ចំនួន​បីលើក។

លោក​ សម រង្ស៊ី ​បាន​ចោទប្រកាន់​លោក​រដ្ឋមន្ត្រី​ការបរទេស​ហោ​ ណាំហុង​ ថា​ជា​អតីត​មេគុក​បឹងត្របែក​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ក្នុង​ពេល​លោក​បាន​ធ្វើ​ពិធី​រំលឹក​ពី​ការ​កាប់សម្លាប់​របស់​ពួក​ខ្មែរក្រហម​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក​ក្នុង​ឆ្នាំ២០០៨។

លោក​រដ្ឋមន្ត្រី​ការបរទេស ​ហោ ណាំហុង ​បាន​ប្តឹង​ប្រឆាំង​នឹង​លោក​ សម រង្ស៊ី ​អំពី​បទ​បរិហារកេរ្តិ៍​នៅ​ក្នុង​តុលាការ​ក្រុង​ភ្នំពេញ​និង​តុលាការ​បារាំង។ តុលាការ​បារាំង​បាន​កាត់​សេចក្តី​ឱ្យ​លោក ​សម រង្ស៊ី ចាញ់​ក្តី។

លោក​ សេង នាង ​ចៅក្រម​ជំនុំជម្រះ​តុលាការ​ក្រុង​ភ្នំពេញ ​បាន​ប្រកាស​សាលក្រម​ថា​ តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​កាត់ទោស​លោក​ សម រង្ស៊ី​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២ឆ្នាំ​ និង​ពិន័យ​៨លាន​រៀល​ ស្មើនឹង​២ពាន់ដុល្លារ​អាមេរិក​អំពី​បទ​បរិហារកេរ្តិ៍ជា​សាធារណៈ​ និង​ញុះញង់​ឱ្យមាន​ការ​ស្អប់ខ្ពើម​ប្រឆាំង​នឹង​លោក​ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស។

លោក​ កា សាវុធ ​មេធាវី​ការពារក្តី​របស់​លោក​ហោ ណាំហុង ​បាន​ហៅ​ការ​កាត់ក្តី​របស់​តុលាការ​ថា ​ជា​រឿង​យុត្តិធម៌​សម្រាប់​កូនក្តី​របស់លោក។

«សាលក្រម​នេះ​គឺ​មាន​ភាព​យុត្តិធម៌​ត្រឹមត្រូវ​ចំពោះ​កូនក្តី​របស់​ខ្ញុំ​ ​ដែល​ត្រូវ​លោក​សម រង្ស៊ី​ បរិហារកេរ្តិ៍​និង​ញ៉ុះញ៉ង់​ឱ្យ​មាន​ការ​រើសអើង​ផង​ដើម្បី​ឱ្យ​គេស្អប់​លោក​ហោ ណាំហុង ​ក៏ដូចជា​ស្អប់​រាជរដ្ឋាភិបាល។​ ការ​ញ៉ុះញ៉ង់​ឱ្យមាន​ការរើសអើង​នេះ​ គឺជា​កំហុស​ធ្ងន់ធ្ងរ ​ដែល​ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​លោក​ហោ ណាំហុង»។

លោក​ សម រង្ស៊ី ​បាន​ហៅ​ការ​កាត់ទោស​ប្រឆាំងនឹង​រូបលោក​នេះ​ថា​ជារឿង​នយោបាយ។

«ចំពោះ​ខ្ញុំ​ សម រង្ស៊ី ​មិន​ចាប់​អារម្មណ៍​អ្វី​ទាល់​តែសោះ​ (ចំពោះ​ការ​កាត់ទោស​រូប​លោក​នេះ) ពី​ព្រោះ​តុលាការ​នៅ​ទីក្រុង​ភ្នំពេញ​ តុលាការ​នៅ​ប្រទេស​កម្ពុជា ​គឺជា​តុលាការ​ឡប់ឡែ​ ជា​តុលាការ​អយុត្តិធម៌​ ហើយ​តុលាការ​នេះ​មិនមែន​អយុត្តិធម៌​ចំពោះ​តែ​រូប​ខ្ញុំ​សម រង្ស៊ី​ ទេ ​គឺ​អយុត្តិធ៌​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​រាប់ពាន់​រាប់​ម៉ឺននាក់​ដែល​បាត់​បង់​ដីធ្លី ​ស្រែចម្ការ​ ផ្ទះសម្បែង ​ដោយសារ​តុលាការ​ឡប់ឡែ​នេះ»។

រហូត​មកដល់​ពេលនេះ​ លោក​ សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ចំនួន​១៤ឆ្នាំ​ ក្នុង​ការ​កាត់ទោស​ចំនួន​បី​លើក​ចាប់តាំង​ពី​ឆ្នាំ២០០៨​មក។

នៅ​ក្នុង​ខែ​មករា​ឆ្នាំ២០១០​ តុលាការ​ខេត្ត​ស្វាយរៀង​បាន​កាត់ទោស​កំបាំងមុខ​ឱ្យ​លោក​ សម រង្ស៊ី ​ជាប់​ពន្ធនាគារ​ចំនួន​២ឆ្នាំ​ចំពោះ​ការ​ដក​តម្រុញ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​នៅក្នុង​ស្រុក​ចន្ទ្រា​នៅ​ក្នុង​ខែតុលា​ឆ្នាំ២០០៩។

នៅ​ក្នុង​ករណី​មួយ​ផ្សេងទៀត​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​កំបាំងមុខ​ឱ្យ​លោក​ សម រង្ស៊ី​ជាប់​ពន្ធនាគារ​ចំនួន​១០ឆ្នាំ​ ចំពោះ​បទ​ចោទប្រកាន់​អំពី​ការ​ផ្សព្វផ្សាយ​ផែនទី​ក្លែងក្លាយ​រវាង​ព្រំដែន​កម្ពុជា​ និង​វៀតណាម៕

XS
SM
MD
LG