សមាជិកសភាមកពីគណបក្សសម រង្ស៊ី ចំនួនបីនាក់បានសម្រេចលាលែងចេញពីសភាជាតិនៅថ្ងៃច័ន្ទនេះដោយសារមូលហេតុរដ្ឋាភិបាលមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហារឹបអូសយកដីធ្លីរបស់ប្រជាពលរដ្ឋនិងការកែទម្រង់គណៈកម្មការជាតិរៀបចំការបោះឆ្នោត។
ការលាលែងនេះធ្វើឱ្យចំនួនសមាជិកសភាដែលបាត់បង់សមាជិកភាពរបស់ខ្លួនឡើងដល់បួននាក់ហើយដែលជាការណ៍មួយគណបក្សប្រឆាំងយល់ថារដ្ឋសភានាពេលបច្ចុប្បន្នលែងមានលក្ខណៈពេញលេញតាមរដ្ឋធម្មនុញ្ញដែលតម្រូវឱ្យមានសមាជិកយ៉ាងតិច១២០នាក់នៃសមាជិកសរុប១២៣នាក់។
តទៅនេះសូមលោកអ្នកស្តាប់បទសម្ភាសរវាងលោកម៉ែន គឹមសេង នៃវីអូអេ សំឡេងសហរដ្ឋអាមេរិកជាមួយនឹងលោកស្រី កែ សុវណ្ណរ័ត្ន អគ្គលេខាធិការគណបក្សសម រង្ស៊ី និងជាសមាជិកសភាប្រចាំមណ្ឌលខេត្តសៀមរាបដែលបានលាលែងចេញពីតំណែង។