អាស៊ីខនន័រ Asia Corner៖ តុលាការវៀតណាមតម្កល់សេចក្តីសម្រេចផ្តន្ទាទោសប្រហារជីវិតមហាសេដ្ឋីនីអចលនទ្រព្យ
តុលាការវៀតណាមតម្កល់សេចក្តីសម្រេចផ្តន្ទាទោសប្រហារជីវិតមហាសេដ្ឋីនីអចលនទ្រព្យ។ ក្រសួងការពារជាតិតៃវ៉ាន់ជឿជាក់លើសមត្ថភាពរបស់ខ្លួនក្នុងការការពារដែនកោះតៃវ៉ាន់។ ចិនថា ខ្លួននឹងធ្វើការជាមួយអូស្ត្រាលី បន្ទាប់ពីបម្រាមលើការនាំចេញសាច់ពីអូស្ត្រាលីចូលប្រទេសចិនត្រូវបានដកចេញ។ ទឹកជំនន់លុកលុយប្រទេសម៉ាឡេស៊ីនិងភាគខាងត្បូងប្រទេសថៃ ដោយមានមនុស្សស្លាប់ប្រមាណ ៣០នាក់។ នេះជាកម្មវិធី វីអូអេ អាស៊ីខនន័រ (VOA Asia Corner) ជាមួយអ្នកនាង នីណា យេង សម្រាប់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤៕