ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បែកបាក់​ផ្ទៃ​ក្នុង​នៅ​សហគមន៍​បឹងកក់​ខណៈ​គម្រោង​អភិវឌ្ឍ​ចាប់​ផ្តើម


ខណៈ​ដែល​ប្រជាពលរដ្ឋ​​បឹងកក់​មួយ​ក្រុម​ដែល​សុទ្ឋ​សឹង​ជា​អ្នក​ក្រីក្រ​បាន​ទាមទារ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ​ផ្តល់​ដី​ទំហំ​បួន​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត​ដែល​ភាគ​ច្រើន​ជា​អ្នក​មាន​ដី​ធំៗ និង​ជា​អ្នក​
ខណៈ​ដែល​ប្រជាពលរដ្ឋ​​បឹងកក់​មួយ​ក្រុម​ដែល​សុទ្ឋ​សឹង​ជា​អ្នក​ក្រីក្រ​បាន​ទាមទារ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ​ផ្តល់​ដី​ទំហំ​បួន​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត​ដែល​ភាគ​ច្រើន​ជា​អ្នក​មាន​ដី​ធំៗ និង​ជា​អ្នក​

ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ប្រមាណ​ជាង​៥០​នាក់​បាន​ប្រកាស​បដិសេធ​តំណាង​ប្រជាពលរដ្ឋ​មួយ​ក្រុម​ផ្សេង​ទៀត​ដែល​ធ្លាប់​តវ៉ា​អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ។

បន្ទាប់​ពី​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ចាប់​ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កក្កដា​ក្រោម​គម្រោង​អភិវឌ្ឍន៍​ ក្រុម​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ប្រមាណ​ជិត​១.០០០​គ្រួសារ​ដែល​នៅ​សេស​សល់​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​បាន​ពុះ​បំបែក​ចេញ​ជា​ពីរ​ក្រុម។ ខណៈ​ដែល​ប្រជាពលរដ្ឋ​មួយ​ក្រុម​ដែល​សុទ្ធ​សឹង​ជា​អ្នក​ក្រីក្រ​បាន​ទាមទារ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ​ផ្តល់​ដី​ទំហំ​បួន​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត​ដែល​ភាគ​ច្រើន​ជា​អ្នក​មាន​ដី​ធំៗ និង​ជា​អ្នក​មាន​ជីវភាព​ធូរធារ​បាន​ទាមទារ​ឲ្យ​កាត់​ដី​ចេញ​ពី​គំរោង​អភិវឌ្ឍន៍​និង​ផ្ដល់​សំណង​ទៅ​តាម​តម្លៃ​ទីផ្សារ។

ប្រជា​ពលរដ្ឋ​មួយ​ក្រុម​ដែល​តំណាង​ដោយ​អ្នក​ស្រី​ ទេព វន្នី​ មាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដោយ​បាន​ប្រកាស​បដិសេធ​តំណាង​មួយ​ក្រុម​ផ្សេង​ទៀត​ដែល​ដឹក​នាំ​ដោយ​អ្នក​ស្រី​លី មុំ។

អ្នក ស្រី ទេព វន្នី​ បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា ពួក​គាត់​មិន​អាច​ទទូល​យក​តំណាង​របស់​អ្នក​ស្រី​លី​ មុំ បាន​ទេ​ពី​ព្រោះ​ពួកយើង​គ្មាន​ទំនុក​ចិត្ត។

អ្នក​ស្រី​បាន​បញ្ជាក់​ថា យើង​នឹង​យក​ស្នាម​ផ្តិត​មេដៃ​របស់​ប្រជាពលរដ្ឋ​ចំនួន​ជាង​៦០០​គ្រួសារ​ទៅ​ជូន​សាលា​ក្រុង​ភ្នំពេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដើម្បី​បញ្ជាក់​ប្រាប់ថា យើង​នៅ​តែ​ប្រកាន់​ជំហរ​ទាមទារ​ដី​ទំហំ​បួន​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ។

«គាត់​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​ដឹង​ថា តំណាង​ពិត​ប្រាកដ​តាម​ភូមិ​គាត់​នីមួយៗ​ដែល​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ ហើយ​ជ្រើស​តាំង​យក​ជា​ផ្លូវការ។ ជំហរ​គាត់​ទាមទារ​៤​ម៉ែត្រ​គុណ​១៦​ម៉ែត្រ​ជំហរ​ស៊ូស្លាប់​ទាំង​អស់​គ្នា»។

លោក​ ជា​ ចាន់​ណា អាយុ​៣២​ឆ្នាំ​រស់​នៅ​ផ្ទះ​លេខ​៤៥ ភូមិ​ទី​២០​បាន​បា្រប់​អ្នក​សារ​ព័ត៌មាន​ថា​លោក​ធ្លាក់​ខ្លួន​ជា​អ្នក​ដើរ​រើស​អេត​ចាយ​ដោយសារ​តែ​ការ​អភិវឌ្ឍ​នៅ​ដំបន់​បឹងកក់។ លោក​បាន​បញ្ជាក់​ថា លោក​គាំទ្រ​តំណាង​របស់​អ្នក​ស្រី​ទេព វន្នី ពី​ព្រោះ​លោក​ចង់​បាន​តែ​ដី​៤​ម៉ែត្រ​គុណ​នឹង​១៦ម៉ែត្រ​ប៉ុណ្ណោះ។

«ផ្ទះ​ខ្ញុំ​មាន​ត្រឹម​ត្រូវ​រហូត​ដល់​ដេក​តាម​សំយ៉ាប​ផ្ទះ​គេ ហើយ​ដើរ​រើស​អេតចាយ​ក្នុង​ក្រុង​អញ្ចឹង។ សូម​អញ្ជើញ​អា​ណិត​គ្រួសារ​ខ្ញុំ​ ហើយ​អយុត្តិ​ធម៌​ចំ​ពោះ​គ្រួសារ​ខ្ញុំ​ខ្លាំង​ណាស់។ សព្វ​ថ្ងៃ​វេទនា​ខ្លាំង​ណាស់»។

អ្នក​ស្រី លី មុំ តំណាង​ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត​បាន​និយាយ​ថា យើង​មិន​អាច​ទាមទារ​ដដែលៗ​ចំពោះ​អ្វី​ដែល​សាលា​ក្រុង​ធ្លាប់​បាន​ជំទាស់​នោះ​ទេ។​ អ្នក​ស្រី​បាន​បញ្ជាក់​ទៀត​ថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​មាន​មោទនភាព​ថា​ នឹង​ទាមទារ​ឲ្យ​បាន​សម្រេច​ចំពោះ​ដី​បួនម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ ក៏ប៉ុន្តែ​អ្នក​ស្រី​មិន​មាន​ជំនឿថា​ សាលា​ក្រុង​យល់​ព្រម​ទេ។

«​តំណាង​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​មាន​មោទភាព​ថា​ គាត់​នឹង​ទាម​ទារ​អ្វី​ដែល​គេ​មិន​ឲ្យ​ហើយ​គាត់​នឹង​ទាមទារ​ឲ្យ​ទាល់​តែ​បាន។ អញ្ចឹង​ខ្ញុំ​ជឿ​ជាក់​ថា​ ការ​ទាម​ទារ​របស់​គាត់​ធ្វើ​ឲ្យ​គេ​បាក់​ទឹក​ចិត្ត​ធ្វើ​ការ​ជ្រើស​រើស​ទៅ​ម្តង​បន្តិចៗ​គ្មាន​ទិស​ដៅ»។

នៅ​ថ្ងៃ​ច័ន្ទ​នេះ វីអូអេ​ខ្មែរ​ព្យាយាម​ទាក់​ទង​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​តែ​មិន​បាន​ទទួល​ផល​ទេ​ ក៏​ប៉ុន្តែ​សាលា​ក្រុង​ធ្លាប់​បាន​បដិសេធ​ការ​ទាមទារ​ដី​ទំហំ​បួន​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ។

លោក​ សៀ ភារម្យ​ អគ្គ​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​បាន​បញ្ជាក់​ថា​ការ​ខ្វែង​គំនិត​គ្នា​របស់​ប្រជា​ពលរដ្ឋ​នឹង​ធ្វើ​ឲ្យ​ពួកគេ​បរាជ័យ​ក្នុង​ការ​ទាមទារ។ លោក​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​មតិ​ភាគ​ច្រើន​ដោយសារ​តែ​អ្នក​ស្រី​លី​ មុំ​មាន​ការ​ប្រែប្រួល​ច្រើន។

«នេះ​ជាការ​មួយ​អាច​ឈាន​ទៅ​ដល់​ខាង​សាលា​រាជធានី​ភ្នំពេញ​រឺក៏​ខាង​រដ្ឋា​ភិបាល។ គេ​អាច​យក​លេស​ហ្នឹង​ដើម្បី​ចោទ​ថា ប្រជា​ពលរដ្ឋ​មិន​មាន​សណ្តាប់​ធ្នាប់​ (និង​គ្មាន) ជំហរ​ច្បាស់​លាស់។ អញ្ចឹង​អាច​ឈាន​ទៅ​រក​ការ​បណ្តេញ​ចេញ​នៅ​ពេល​ណា​នោះ»។

ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន​របស់​លោក​ឧកញ៉ា​ឡាវ ម៉េងឃីន​ សមាជិក​ព្រឹទ្ឋ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជួល​ដី​បឹង​កក់​រយៈ​ពេល​៩៩​ឆ្នាំ​សម្រាប់​សង់​មជ្ឃមណ្ឌល​ពាណិជ្ជ​កម្ម​ទំនើបៗ និង​ផ្ទះ​ល្វែង​ក៏​ប៉ុន្តែ​ការ​អភិវឌ្ឍ​នេះ​បាន​ប៉​ពាល់​ដល់​ផ្ទះ​ប្រជាជន​ជាង​៤.០០០​ពាន់​គ្រួសារ។

ក្រុម​ហ៊ុន​និង​សាលា​ក្រុង​ភ្នំពេញ​បានផ្លល់​ជម្រើស​ចំនួន​បី។ ​ទី១​ផ្តល់​លុយ​ចំនួន​៨.០០០​ដុល្លារ​ និង​២លាន​រៀល​ ទី​២​សំណង​ជា​ផ្ទះ​ល្វែង​៤ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ​នៅ​ដំណាក់ត្រយឹង​ដែល​មាន​ចម្ងាយ​ជាង​២០​គម​ពី​ទី​ក្រុង​ភ្នំពេញ និង​ទី​៣​អភិវឌ្ឍ​នៅ​នឹង​កន្លែង៕

XS
SM
MD
LG