ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រក​វិធី​ស្តារ​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្រោយ​ទឹក​ជំនន់​ធ្ងន់ធ្ងរ


ប្រទេស​កម្ពុជា ​បាន​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ពី​ទន្លេ​មេគង្គ ​និង​ជំនន់​ពី​ទឹក​ភ្លៀង​ កាល​ពី​ចុង​ខែ​ និង​បាន​បណ្តាល​ឲ្យ​ខេត្ត​ចំនួន​ដប់ប្រាំបី ​ទទួល​រង​នូវ​ផលប៉ះពាល់។​
ប្រទេស​កម្ពុជា ​បាន​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ពី​ទន្លេ​មេគង្គ ​និង​ជំនន់​ពី​ទឹក​ភ្លៀង​ កាល​ពី​ចុង​ខែ​ និង​បាន​បណ្តាល​ឲ្យ​ខេត្ត​ចំនួន​ដប់ប្រាំបី ​ទទួល​រង​នូវ​ផលប៉ះពាល់។​

ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​គ្នា​មួយ ​ក្នុង​គោលបំណង​រក​វិធីសាស្ត្រ​ស្តារ​ហេដ្ឋា​រចនាសម្ព័ន្ធ​ឡើង​វិញ ​បន្ទាប់​ពី​កម្ពុជា​បាន​រងគ្រោះ​ដោយ​ទឹក​ជំនន់​ នៅ​ក្នុង​រយៈពេល​ជាង​ពីរ​ខែ​កន្លង​ទៅ​នេះ។

ទឹក​ជំនន់​នេះ ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ប្រមាណ​ជាង​២៤៧​នាក់ ​ហើយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​មនុស្ស​ជាង​មួយ​លាន​ប្រាំ​សែន​នាក់​ ខាត​បង់​ថវិកា​ចំនួន​ជាង​ពីរ​រយ​ហាសិប​មួយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ​ខួចខាតដំណាំ​ស្រូវ​ជាង​ពីរ​សែន​ហិកតា ​ប៉ះពាល់​ដល់ដំណាំ​ស្រូវ​ជាង​បួន​សែន​ហិកតា ​ខួចខាត​ផ្លូវ​លំ​ជាង​បីពាន់​គីឡូម៉ែត ​ផ្លូវ​ជាតិ​ជាង​មួយពាន់​គីឡូម៉ែត។

លោក​ យឹម​ វណ្ណដា ​អនុប្រធាន​ទី​មួយ​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា​ រដ្ឋាភិបាល​កម្ពុជា​ កំពុង​តែ​ស្តារ​ហេដ្ឋា​រចនាសម្ព័ន្ធ​ឡើង​វិញ ​ទាំង​ផ្លូវ​ថ្នល់ ​ដំណាំ​ស្រូវ ​និង​ទំនប់ទឹក។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​បាន​ដាក់​ចេញ​ ចាប់​ផ្តើម​ស្តារ​ហេដ្ឋា​រចនាសម្ព័ន្ធ​ឡើងវិញ​ នៅ​តាម​ខេត្ត​ទាំង​ដប់​ប្រាំបី ​បន្ទាប់​ពី​បាន​រងគ្រោះ​ដោយ​ទឹកជំនន់។

«ធ្វើ​ផ្លូវ ​ធ្វើ​ផ្លូវ​ និង​ធ្វើ​ទំនប់​ទឹក​ វា​ទៅ​ជាមួយ​គ្នា។ ​ពិសេស​អា​មួយ​ ធ្វើ​ផ្លូវ​វា​លិច​ទឹក​តែ​ម្តង​ ហើយ​ក្រោយ​មក ​យើង​ធ្វើ​ផ្លូវ​ប្រភេទ​ស្រាល ​ហើយ​និង​ទំនប់​ទឹក ​និង​ប្រភេទ​ស្រាលៗ​អី​ច្ចឹង​ទៅ។​ ចាំ​តា​អា​ធ្ងន់ ​ព្រោះ​ថា​ឥឡូវ​វា​ស្រាល​អី​ វា​ចាំ​បាច់»។

ប្រទេស​កម្ពុជា ​បាន​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ពី​ទន្លេ​មេគង្គ ​និង​ជំនន់​ពី​ទឹក​ភ្លៀង​ កាល​ពី​ចុង​ខែ​ និង​បាន​បណ្តាល​ឲ្យ​ខេត្ត​ចំនួន​ដប់ប្រាំបី ​ទទួល​រង​នូវ​ផលប៉ះពាល់។

លោក ​ម៉ៅ ​ហាក់ ​អគ្គនាយក​រង​ទទួល​បន្ទុក​បច្ចេកទេស ​និង​ជា​ប្រធាន​នាយកដ្ឋាន​ជលសាស្ត្រ​ នៃ​ក្រសួង​ធនធាន​ទឹក ​បាន​និយាយ​ថា ​ស្ថានភាព​ទឹក​ទន្លេ​មេគង្គ ​និង​ទន្លេសាប​ បាន​ចាប់​ផ្តើម​ស្រក​ហើយ។​ លោក​បាន​បញ្ជាក់​ថា​ ត្រង់​ទន្លេ​ចតុមុខ ​ទឹក​បាន​ស្រក ​មក​ត្រឹម​ដប់ម៉ែត្រ​សែសិបបី​ គឺ​ទាប​ជាង​កម្រិត ​ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន។

«ទឹក​ចាប់​ផ្តើម​ស្រក​ដោយសារ​អាកាសធាតុ ​ទី​មួយ​គឺ​ទឹក​ទន្លេ​មេគង្គ​ នៅ​ឯ​ខាង​ទន្លេ​មេគង្គ​លើ​ហ្នឹង ​បាន​ស្រក​តាំង​ពី​ដើម​ខែ​មក​ម៉្លេះ។ ​ឯ​មួយ​ទៀត ​វា​ភ្លៀង​នៅ​រាជធានី​ភ្នំពេញ​នេះ ​ក៏​មាន​ការ​ថយ​ចុះ ​អីចឹង​សកម្មភាព​អាកាសធាតុ​ទាំង​អស់​នេះ​ គឺ​ស្ថិត​នៅ​អាកាសធាតុ​ទន្លេ​មេគង្គ ​ទន្លេ​ហ្នឹង​ស្រក​ចុះ​ហើយ។»

ប្រទេស​កម្ពុជា ​មិន​បាន​អំពាវនាវ​ស្វែងរក​ជំនួយ​ទេ ​តែ​ប្រទេស​ចិន​នៅ​តែ​នាំ​មុខ​គេ​ក្នុង​ការ​ផ្តល់​ជំនួយ​ដោយ​ស្ម័គ្រចិត្ត ​មក​ដល់​ប្រទេស​កម្ពុជា ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ បន្ទាប់​មក​មាន​ប្រទេស​ជប៉ុន ​សាធារណកូរ៉េ ​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត៕

XS
SM
MD
LG