រូបភាពជុំវិញពិភពលោក ០៩ តុលា ២០១៥ មកពីប្រទេសឥណ្ឌា កូរ៉េខាងជើង អារ៉ាប់រួម លីបង់ ចិន សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងកូសូវ៉ូ។e best news photos from around the world.
រូបភាពជុំវិញពិភពលោក ០៩ តុលា ២០១៥

១
កសិករសម្ងួតពោតនៅភូមិ Aloli ដែលស្ថិតនៅចម្ងាយ ៩០គីឡូម៉ែត្រ (៥៦ម៉ាយ) ភាគអាគេ្នយ៍ក្រុង Ajmer រដ្ឋ Rajasthan ភាគខាងជើងឥណ្ឌា។

២
ក្រុមអ្នកគាំទ្រប្រទេសកូរ៉េខាងជើងដែលស្លៀកពាក់នៅក្នុងពណ៌តំណាងជាតិរបស់ខ្លួនច្រៀងបទចម្រៀងជាតិ មុនពេលការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ និងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ រវាងក្រុមជម្រើសជាតិកូរ៉េខាងជើង និងក្រុមជម្រើសជាតិហ្វីលីពីននៅពហុកីឡាដ្ឋាន Kim Il Sung នៅរដ្ឋធានីព្យុងយ៉ាង។

៣
ក្រុមអ្នកជិះកង់កំពុងធ្វើការឆ្លងកាត់វាលខ្សាច់ នៅអំឡុងដំណាក់កាលដំបូងនៃការប្រកួតកីឡាប្រណាំងកង់ក្រុង Abu Dhabi ពីតំបន់ Qasr Al Sarab ទៅកាន់ Madinat Zayed នៅប្រទេសអារ៉ាប់រួម។

៤
ក្រុមប៉ូលិសបង្រ្កាបបាតុកម្មនៅលីបង់ត្រូវបានថតរូបឆ្លុះតាមទឹកបាញ់ពីកាណុង ដែលត្រូវបានប្រើទប់ទល់នឹងបាតុករប្រឆាំងនឹងរដ្ឋាភិបាល នៅក្នុងវិបត្តិពាក់ព័ន្ធនឹងសំរាម និងអំពើពុករលួយក្នុងជួររដ្ឋាភិបាល នៅទីប្រជុំជនរដ្ឋធានីបេរូត។

៥
យានជំនិះជាប់នៅក្នុងការកកស្ទះចរាចរណ៍នៅជិតបារ៉ាស់យកលុយ ខណៈដែលប្រជាជនវិលត្រលប់ទៅផ្ទះវិញនៅចុងបញ្ចប់នៃវិស្សមកាលរយៈពេលមួយសប្តាហ៍ នៅក្រុងប៉េកាំង ប្រទេសចិន។

៦
បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinto បោសសត្វល្អិតអណ្តើកមាសចេញពីថ្ពាល់ ខណៈដែលលោកស្រីកំពុងនិយាយនៅអំឡុងពេលសំចតយុទ្ធនាការឃោសនាមួយនៅ Westfair Amphitheater ក្រុង Council Bluffs រដ្ឋ Iowa នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥។

៧
មនុស្សសម្លឹងមើលទៅកាន់ការតាំងពន្លឺ ដែលត្រូវបានហៅថា «House of Cards» នៅអំឡុងពេលត្រូវពិនិត្យបច្ចេកទេសសម្រាប់ពិធីបុណ្យពន្លឺ (Festival of Lights) នៅទីក្រុងប៊ែឡាំង។ ទីក្រុងធំៗមួយចំនួននៅប្រទេសអាល្លឺម៉ង់ ដែលក្នុងនោះរួមមាន មហាវិថី ទីលាន អគារប៉ម អគារប្រវត្តិសាស្រ្ត និងអគារសម័យទំនើបនានា នឹងត្រូវបំភ្លឺឡើងនៅអំឡុងពេលពិធីបុណ្យនេះ។

៨
តំណាងរាស្រ្តគណបក្សប្រឆាំងនៅប្រទេសកូសូវ៉ូ (Kosovo) បង្អាក់ដំណើរការសភា តាមរយៈការប្រើឧស្ម័នបង្ហូរទឹកភ្នែកនៅរដ្ឋធានី Pristina នៅក្នុងការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងនាពេលថ្មីៗនេះរបស់រដ្ឋាភិបាល ដែលត្រូវបានឧបត្ថម្ភដោយសហភាពអឺរ៉ុប ជាមួយនឹងប្រទេសស៊ែបី ដែលផ្តល់អំណាចខ្លាំងជាងមុនដល់តំបន់មានប្រជាជនសែប៊ីភាគច្រើននៅក្នុងប្រទេស។

៩
អ្នកចូលរួមមួយរូបបានវាយកូនបាល់នឹងរ៉ូកែតតេន្នីសយ៉ាងធំមួយនៅអំឡុងពេលប្រកួតតេន្នីស China Open នៅក្រុងប៉េកាំង នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥។

១០
People in Las Vegas take part in vigil honoring victims of Mass shooting targeting concert goers at a Country music festival at the Mandalay Bay Hotel, Oct. 2, 2017. (Photo: C. Mendoza / VOA)

១១
កងកម្លាំងដែនអាកាសឥណ្ឌា Sukhoi Su-30 MKI បានភ្លើងទៅលើមេឃនៅអំឡុងពេលលំហាត់ហ្វឹកហ្វឺនហោះហើរ Vertical Charlie នៅអំឡុងពេលដង្ហែក្បួន Air Force Day នៅមូលដ្ឋានទ័ពអាកាស Hindon ជិតក្រុងញូវដេលី។