រូបភាពជុំវិញពិភពលោកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ មកពីប្រទេសអេស្ប៉ាញ អង់គ្លេស ឥណ្ឌូណេស៊ី អាល្លឺម៉ង់ កាមេរូន ស្វ៊ីស ប៉ូឡូញ ព័រទុយហ្គាល់ ហ្សកហ្ស៊ី ឥណ្ឌា និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ០៧ តុលា ២០១៨

១
សមាជិកក្រុម Colla Vella dels Xiquests de Valls ព្យាយាមរៀបប៉មមួយដែលយកមនុស្សឈរពីលើគ្នានៅក្នុងការប្រកួត Human Tower លើកទី២៧ នៅក្នុងក្រុង Tarragona ប្រទេសអេស្ប៉ាញ។

២
បាតុករប្រឆាំងនឹងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប និងសុនខរបស់ពួកគេដើរក្បួនមួយដែលគេហៅថា Wooferendum នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

៣
កម្មករនានាសម្រាកយកកម្លាំងនៅលើបង្គោលភ្លើង ខណៈដែលពួកគេព្យាយាមស្តារប្រព័ន្ធអគ្គិសនីឡើងវិញ ក្រោយមានគ្រោះរញ្ជួយដី នៅក្នុងក្រុង Palu ខេត្ត Central Sulawesi ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨។

៤
កីឡាករ Marcel Sabitzer មកពីអូទ្រីសសាទរលើការបញ្ចូលទីគ្រាប់ទី៣ នៅក្នុងការប្រកួតបាល់ទាត់រវាងក្រុម RB Leipzig និងក្រុម FC Nuremberg ប្រទេសអាល្លឺម៉ង់។

៥
ទីម៉ោងយក្សមួយដើរតាមផ្លូវនៅក្នុងក្រុង Liverpool ក្នុងពេលផលិតភាពយន្តដែលមានឈ្មោះថា Liverpool's Dream របស់ក្រុមហ៊ុន Royal de Luxe។

៦
លោកស្រី Chantal ភរិយារបស់លោកប្រធានាធិបតីកាមេរូន Paul Biya ធ្វើការបោះឆ្នោតនៅស្ថានីយបោះឆ្នោតមួយនៅពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីមួយនៅក្នុងក្រុង Yaounde។

៧
មនុស្សម្នាហែលទឹកនៅក្នុងអាងហែលទឹកមានភ្លើងពណ៌ឈ្មោះ Hirschengraben នៅក្នុងក្រុង Bern ប្រទេសស្វ៊ីស នៅក្នុងពេលសម្តែងសិល្បៈមួយរបស់សិល្បករ Pipilotti Rist និងអង្គការ World Wide Fund for Nature ដើម្បីរិះគន់ការធ្វើឲ្យបាត់ផ្កាថ្មដោយសារការឡើងកម្តៅ និងជាតិអាស៊ីតនៅក្នុងសមុទ្រ។

៨
ស្ត្រីចំណាស់ម្នាក់ដើរកាត់មនុស្សម្នាដែលរត់នៅតាមផ្លូវនៅក្នុងក្រុង Warsaw ប្រទេសប៉ូឡូញ។

៩
នេះជាទិដ្ឋភាពបន្ទាប់ពីមានភ្លើងឆេះព្រៃនៅភ្នំ Warsaw ក្នុងក្រុង Cascais ប្រទេសព័រទុយហ្គាល់។

១០
ក្រុមយុវជនសម្តែងក្បាច់គុនរបស់ប្រទេសហ្សកហ្ស៊ី នៅក្នុងកម្មវិធី Tbilisoba ក្នុងក្រុង Tbilisi ប្រទេសហ្សកហ្ស៊ី។

១១
ការតុបតែងដែលគេហៅថា Weeping Window មានដាក់រុក្ខជាតិពណ៌ក្រហមមួយប្រភេទរាប់ពាន់នៅខាងក្រៅសារមន្ទីរ Imperial War Museum ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨។

១២
នាង Abha Shah (រូបកណ្តាល) និងក្រុមរបស់នាងចូលរួមនៅក្នុងការហាត់សមរបាំ Garba សម្រាប់ពិធីបុណ្យ Navratri នៅជាយក្រុង Ahmedabad ប្រទេសឥណ្ឌា។

១៣
ស្ត្រីពីរនាក់ដើរនៅក្នុងឧទ្យាន Alexander ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨។