បណ្តុំរូបភាពនៃព្រឹត្តិការណ៍នានាមកពីជុំវិញពិភពលោក ០៦ តុលា ២០១៧។
រូបភាពជុំវិញពិភពលោក ០៦ តុលា ២០១៧

១
រូបឈើឆ្កាងត្រូវបានគេដាក់សម្រាប់គោរពដល់ជនរងគ្រោះនៃការបាញ់ប្រហារសម្លាប់រង្គាលនៅ Las Vegas។ បុរសម្នាក់បានបើកការបាញ់ប្រហារទៅលើការប្រគុំតន្រ្តីនៅខាងក្រៅអាគារមួយ កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងរបួសជាច្រើនរយនាក់។

២
បុរសម្នាក់ដាក់ក្រដាសដែលមានភ្លើងទៅក្នុងព្រែក Shwe Kyin ក្នុងពិធីបណ្តែតភ្លើងប្រចាំឆ្នាំក្នុងក្រុង Bago ដែលស្ថិតនៅចម្ងាយប្រហែល ១៨៣គ.ម ពីទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា។ ពិធីនេះត្រូវបានគេជឿថានឹងនាំសំណាងល្អ នៅពេលដែលបុណ្យចូលវស្សាបានបញ្ចប់។

៣
ទិដ្ឋភាពដែលបង្ហាញពីដើមឈើ៣ដើមមានឫសនៅក្រៅដី ក្នុងទីក្រុង Hildesheim ប្រទេសអាល្លឺមង់។មនុស្ស៧នាក់បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលខ្យល់បោកបក់ក្នុងល្បឿនដ៏លឿនមួយនិងបានធ្វើឲ្យរលំដើមឈើ ហើយបានបង្កការស្ទះចរាចរណ៍នៅប្រទេសអាល្លឺម៉ង់។

៤
ក្រុមអ្នកទេសចរអារ៉ាប់ (ឆ្វេង) និងអ្នកទេសចរអាមេរិក (ស្តាំ) កំពុងមើលថ្ងៃរះនិងព្រះចន្ទលិច ពីលើកំពូលភ្នំ Sinai ក្នុងក្រុង Saint Catherine ស្ថិតនៅឧបទ្វីប Sinai ប្រទេសអេហ្ស៊ីប។

៥
ក្មេងជនជាតិរ៉ូហ៊ីងយ៉ាម្នាក់ កំពុងសម្អាតប្រដាប់ប្រើប្រាស់នៅក្នុងជំរំជនភៀសខ្លួន Balukhali ក្នុងស្រុក Cox's Bazar ប្រទេសបង់ក្លាដែស។

៦
ទង់ជាតិអេស្ប៉ាញត្រូវបានគេដាក់នៅលើរានហាលមួយ ក្នុងក្រុង Malaga ប្រទេសអេស្ប៉ាញ។ ប្រទេសនេះបានដាក់ទង់ជាតិបង្ហាញសាមគ្គីភាពរបស់ពួកគេ ខណៈពេលដែលមេដឹកនាំចង់ផ្តាច់ខ្លួននៃតំបន់ Catalonia គំរាមថានឹងចេញសេចក្តីប្រកាសឯករាជ្យរបស់ខ្លួន ដោយគាំទ្រលើការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដែលគេចាត់ទុកថាខុសច្បាប់។

៧
កម្មករម្នាក់កំពុងពិនិត្យមើលផាវស្ងួត នៅឯរោងចក្រមួយ មុនពេលមកដល់នៃបុណ្យ Diwali ដែលជាបុណ្យពន្លឺក្នុងសាសនាហិណ្ឌូ នៅជាយក្រុង Ahmedabad ប្រទេសឥណ្ឌា។

៨
បុរសម្នាក់កំពុងបាចទឹកសេះនៅក្នុងឆកសមុទ្រ Dickenson នៅឆ្នេរឦសាននៃតំបន់ Antigua មួយខែក្រោយពេលខ្យល់ព្យុះ Irma បានវាយប្រហារកោះការាអ៊ីប នៅទីក្រុងសាំងចន ប្រទេសអង់ទីហ្គា និង បាប៊ុយដា។

៩
សត្វស្វា Capuchin ពណ៌លឿងកំពុងអង្គុយលើខ្សែពួរនៅក្នុងសួននៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។

១០
ប្រវត្តិនៃសម្លៀកបំពាក់ខ្នាតតូចពណ៌ខ្មៅត្រូវបានគេបង្ហាញនៅសារមន្ទីរផ្នែកសិល្បៈសម័យថ្មី ដែលគេដាក់ឈ្មោះថា «តើម៉ូដនេះទាន់សម័យទេ?» ក្នុងទីក្រុងញូវយ៉ក។

១១
បេក្ខជន បេក្ខនារីសម្តែង Shalabhasana ដែលជាទម្រង់មួយនៃលំហាត់យ៉ូហ្កា ក្នុងពេលប្រកួតប្រជេងក្នុងទីក្រុង Chandigarh ប្រទេសឥណ្ឌា។

១២
អង់តែនទូរទស្សន៍ស្ថិតនៅពីក្រោយពន្លឺភ្លើងក្នុងកម្មវិធីបុណ្យពន្លឺនៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។