រូបភាពជុំវិញពិភពលោកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ មកពីប្រទេសកាណាដា សហរដ្ឋអាមេរិក ក្រិក ហៃទី អាហ្វហ្គានីស្ថាន ថៃ និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ០៦ តុលា ២០១៦

១
កងទាហានដែនអាកាសគប់កាំភ្លើងឡើងទៅលើអំឡុងពេលលំហាត់សមមួយសម្រាប់ថ្ងៃបុណ្យរំឭកខួបកងកម្លាំងដែនអាកាសឥណ្ឌានៅព្រលានយន្តហោះយោធា Hindon នៅជាយក្រុងញូវដេលី។

២
ប្រជាជនឆ្លងទន្លេ La Digue នៅក្រុង Petit Goave ទីដែលស្ពានមួយបានបាក់អំឡុងពេលព្យុះសង្ឃរា Matthew ភាគនិរតីក្រុង Port-au-Prince ប្រទេសហៃទី កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦។ ប្រទេសហៃទី និងតំបន់ភាគខាងកើតប្រទេសគុយបាន ដែលបានរងការប៉ះពាល់ដោយព្យុះសង្ឃរា Matthew ចាប់ផ្តើមធ្វើការវាយតម្លៃពីការខាតបង់បង្កឡើងដោយព្យុះសង្ឃរានោះ។

៣
លោក Bill Simpson មើលទៅផ្នែកខាងក្នុងផូស៊ីលសត្វដាយណូស័រ Tyrannosaurus Rex ដែលមានឈ្មោះថា «SUE» មុនពេលយកជើងខាងមុខនៃសត្វដាយណូស័រនេះទៅប្រើសម្រាប់ការស្រាវជ្រាវនៅសារមន្ទីរ Field Museum ក្នុងក្រុង Chicago រដ្ឋ Illinois។

៤
អ្នកចូលរួមនៅអាស្រព Bang Meow ចូលរួមនៅក្នុងក្បូនដង្ហែមួយ ក្នុងការអបអរសាទរពិធីបុណ្យអ្នកទទួលទានអាហារបួសនៅខេត្ត Phuket ប្រទេសថៃ។

៥
បុរសជនជាតិអាហ្វហ្គានីស្ថានដកកញ្ចក់ចេញពីអគារស្នាក់នៅរបស់ខ្លួននៅកន្លែងរងការវាយប្រហារគ្រាប់បែកអត្តឃាតនៅក្រុង Kabul កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦។

៦
បេក្ខជនប្រធានាធិបតីលោក Donald Trump អោបសិស្សសាលាម្នាក់ បន្ទាប់ពីទទួលបានកាដូជាសៀវភៅគម្ពីរអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់វិហារ International Church of Las Vegas និងសាលាសាសនាគ្រឹស្តអន្តរជាតិនៅក្រុង Las Vegas កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦។

៧
រូបភាពរំលេចពីទេសភាពភ្នំនៅក្រុង Chatham រដ្ឋ New Hampshire។

៨
អាវពោងរាប់សិបពាន់បន្សល់ទុកដោយជនចំណាកស្រុក និងជនអន្តោប្រវេសន៍គរនៅលើគំនរសំរាមជិតក្រុង Mithymna នៅលើកោះ Lesbos ប្រទេសក្រិក កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦។

៩
ទាហានអ៊ីស្រាអែលឈរជិតកន្លែងរងចាំរថយន្តក្រុងមួយជាមួយនឹងផ្ទាំងបដាយុទ្ធនាការឃោសនាបោះឆ្នោតគាំទ្រលោក Donald Trump នៃគណបក្សសាធារណរដ្ឋនៅសហរដ្ឋអាមេរិក ជិតតំបន់តាំងទីលំនៅ Ariel នៃតំបន់ West Bank។

១០
ពន្លឺរំលេចលើមេឃរំលេចលើបឹង Great Bear Lake ដែលជាបឹងធំបំផុតទីប្រាំបីនៅក្រុង Deline ប្រទេសកាណាដា។