រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ មានមកពីប្រទេសឥណ្ឌា សហរដ្ឋអាមេរិក បារាំង កូរ៉េខាងត្បូង ជប៉ុន មីយ៉ាន់ម៉ា ចិន ម៉ាឡេស៊ី ប្រេស៊ីល និងក្រិក។
រូបភាពជុំវិញពិភពលោក ០៦ តុលា ២០១៥

១
កងទ័ពអាកាសរបស់ឥណ្ឌា បោះកាំភ្លើងរបស់ពួកគេ នៅក្នុងការហាត់សមក្នុងសម្លៀកបំពាក់ផ្លូវការរបស់ខ្លួនសម្រាប់ទិវាកងទ័ពអាកាសរបស់ឥណ្ឌា នៅមូលដ្ឋានទ័ពអាកាស Hindon នៅជាយក្រុងញូវដែលី។

២
រូបភាពរបស់ Apollo 7 ជារូបភាពមួយក្នុងចំណោមរូបភាពដែលភាពច្បាស់ខ្លាំងចំនួនជាង៨.៤០០សន្លឹកនៅក្នុងបេសកកម្មនៅភពព្រះច័ន្ទ ដែលអង្គការ NASA បានបង្ហោះនៅលើគេហទំព័រ Flickr។ Apollo 7 ត្រូវបានបង្ហោះនៅថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៦៨ ពីឈូងសមុទ្រដែលមានឈ្មោះថា Caneveral ឬឈូងសមុទ្រ Kennedy ក្នុងរដ្ឋ Florida។

៣
យានសេវា យានបញ្ជា និងយានទៅភពព្រះច័ន្ទរបស់យានអវកាស Apollo 9 ធ្វើហាត់សមចុះចតជាលើកទី១នៅក្នុងលំហអាកាស។ យាន Apollo 9 ត្រូវបានបង្ហោះនៅថ្ងៃទី៣ ខែមិនា ឆ្នាំ១៩៦៩។ រូបភាពនេះត្រូវថតដោយអ្នកបើកយានឈ្មោះ Russell L. Schweickart នៅថ្ងៃទី៤នៃបេសកកម្មហោះជុំវិញផែនដីរបស់យាន Apollo 9។ នេះជារូបភាពមួយក្នុងចំណោមរូបភាពដែលភាពច្បាស់ខ្លាំងចំនួនជាង៨.៤០០សន្លឹកនៅក្នុងបេសកកម្មនៅភពព្រះច័ន្ទ ដែលអង្គការ NASA បានបង្ហោះនៅលើគេហទំព័រ Flickr។

៤
រុក្ខជាតិចាប់ផ្តើមបង្ហាញពណ៌នៃរដូវស្លឹកឈើជ្រុះនៅក្នុងទិដ្ឋភាពថតពីខាងលើ ដែលបង្ហាញពីទេសភាពរបស់ទន្លេ Seine និងទេសភាពនៃជើងមេឃរបស់ក្រុងប៉ារីស ប្រទេសបារាំង។

៥
សមាជិកក្រុមរបស់អាមេរិកឈរថតរូបជាក្រុម មុនពេលចាប់ផ្តើមការប្រកួតវគ្គទី១នៃការប្រកួតវាយកូនហ្គោលរបស់ប្រធានាធិបតីប្រចាំឆ្នាំ២០១៥ ( 2015 Presidents Cup) នៅក្លឹបវាយកូនហ្គោល Jack Nicklaus ក្នុងក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។

៦
ស្ត្រីម្នាក់ឆ្លុះរូបគាត់នៅក្នុងកញ្ចក់អន្តរកម្មរបស់ក្រុមហ៊ុន Panasonic Corp ដែលអាចតុបតែងខ្លួនតាមកុំព្យូទ័រ និងអាចអង្កេតមើលស្ថានភាពស្បែក ក្នុងការដាក់បង្ហាញមួយនៅការតាំងពិព័រណ៍បច្ចេកវិទ្យាចម្រុះរបស់ជប៉ុនប្រចាំឆ្នាំ២០១៥ នៅមជ្ឈមណ្ឌល Makuhari ប្រទេសជប៉ុន។

៧
មនុស្សម្នាដើរលើស្ពាន U Bein ឆ្លងកាត់ទន្លេ Tuangthaman ក្នុងក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា។

៨
អ្នកលាងបង្អួចប្រើប្រាស់ខ្សែកាបដើម្បីទម្លាក់ខ្លួនពីអគារខ្ពស់កប់ពពក នៅពេលធ្វើការនៅថ្ងៃដែលមានការបំពុលមួយនៅក្នុងក្រុងប៉េកាំង ប្រទេសចិន។

៩
បុរសម្នាក់ស្លៀកពាក់បែបអ្នកឃ្វាលគោជិះលើខ្នងសេះរបស់គាត់នៅផ្លូវបំបែកដ៏មមាញឹកនៅលើមហាវិថី Independence នៅក្បែរសង្កាត់ Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

១០
ភ្នំ Fuji របស់ជប៉ុនគ្រប់ដណ្តប់ទៅដោយពពកត្រូវបានគេថតពីលើយន្តហោះ។

១១
យុវជនម៉ាឡេស៊ីដេកនៅក្នុងទន្លេ ខណៈដែលសាលារបស់ពួកគេនៅតែបិទទ្វារនៅឡើយ ដោយសារស្ថានភាពធាតុអាកាសនៅស្រុក Hulu Langat។

១២
A powerful explosion is seen in the ammunition depot at a military base in Kalynivka, west of Kyiv, Ukraine.

១៣
ជនភៀសខ្លួនម្នាក់ដេកនៅខាងក្រៅអគារដែលគេបោះបង់ចោលមួយនៅផែ Mytilini កោះ Lesbos ប្រទេសក្រិក។ អធិការបតីរបស់អូទ្រីស និងនាយករដ្ឋមន្រ្តីក្រិកធ្វើទស្សនកិច្ចទៅកោះ Lesbos ដើម្បីពិនិត្យមើលផលប៉ះពាល់នៃវិបត្តិជនភៀសខ្លួន និងសំភារៈដែលបង្កើតឡើងសម្រាប់ដោះស្រាយការហូរចូលមនុស្សរាប់ពាន់ជារៀងរាល់ថ្ងៃ។