រូបភាពជុំវិញពិភពលោក៖ ៥ តុលា ២០២២
ទស្សនារូបភាពជុំវិញពិភពលោក ពីប្រទេសអ៊ុយក្រែន អង់គ្លេស បារាំង អ៊ីរ៉ង់ និង សហរដ្ឋអាមេរិក៕
![រូបថតបង្ហាញពីរថក្រោះនិងយាន្តយោធារុស្ស៊ីដែលត្រូវបានបំផ្លាញ ក្នុងអំឡុងពេលការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន នៅក្រុង Lyman ដែលទើបនឹងត្រូវបានរំដោះកាលពីពេលថ្មីៗនេះ ក្នុងតំបន់ Donetsk ប្រទេសអ៊ុយក្រែន។](https://gdb.voanews.com/013b0000-0aff-0242-c7ff-08daa6fb9424_w1024_q10_s.jpg)
១
រូបថតបង្ហាញពីរថក្រោះនិងយាន្តយោធារុស្ស៊ីដែលត្រូវបានបំផ្លាញ ក្នុងអំឡុងពេលការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន នៅក្រុង Lyman ដែលទើបនឹងត្រូវបានរំដោះកាលពីពេលថ្មីៗនេះ ក្នុងតំបន់ Donetsk ប្រទេសអ៊ុយក្រែន។
![នាយករដ្ឋមន្ត្រីអង់គ្លេសអ្នកស្រី Liz Truss និងស្វាមីលោក Hugh O'Leary បក់ដៃទៅកាន់ក្រុមប្រតិភូដែលទះដៃអបអរសាទរ បន្ទាប់ពីអ្នកស្រីធ្វើសុន្ទរកថានាថ្ងៃចុងក្រោយនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់គណបក្ស Conservative Party នៅក្រុង Birmingham ប្រទេសអង់គ្លេស។](https://gdb.voanews.com/013b0000-0aff-0242-319d-08daa6fb5743_w1024_q10_s.jpg)
២
នាយករដ្ឋមន្ត្រីអង់គ្លេសអ្នកស្រី Liz Truss និងស្វាមីលោក Hugh O'Leary បក់ដៃទៅកាន់ក្រុមប្រតិភូដែលទះដៃអបអរសាទរ បន្ទាប់ពីអ្នកស្រីធ្វើសុន្ទរកថានាថ្ងៃចុងក្រោយនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់គណបក្ស Conservative Party នៅក្រុង Birmingham ប្រទេសអង់គ្លេស។
![រូបថតពីអាកាសបង្ហាញពីអេស្កាវ៉ាទ័រមួយកំពុងចូកគំនរសំរាម នៅកន្លែងចាក់សំរាមឯកជនមួយក្នុងក្រុង Viggianello ជិតក្រុង Propriano ភាគនិរតីកោះ Corsica តំបន់សមុទ្រមេឌីទែរ៉ានេនៃប្រទេសបារាំង។](https://gdb.voanews.com/013b0000-0aff-0242-6b91-08daa6fb5737_w1024_q10_s.jpg)
៣
រូបថតពីអាកាសបង្ហាញពីអេស្កាវ៉ាទ័រមួយកំពុងចូកគំនរសំរាម នៅកន្លែងចាក់សំរាមឯកជនមួយក្នុងក្រុង Viggianello ជិតក្រុង Propriano ភាគនិរតីកោះ Corsica តំបន់សមុទ្រមេឌីទែរ៉ានេនៃប្រទេសបារាំង។
![អ្នកតវ៉ាក្នុងយុទ្ធនាការ «Just Stop Oil» ម្នាក់ បង្ខាំងផ្លូវមួយទៅកាន់តំបន់ Westminster ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/03990000-0aff-0242-a1b7-08daa6fb6233_w1024_q10_s.jpg)
៤
អ្នកតវ៉ាក្នុងយុទ្ធនាការ «Just Stop Oil» ម្នាក់ បង្ខាំងផ្លូវមួយទៅកាន់តំបន់ Westminster ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![ពលរដ្ឋអ៊ីរ៉ង់ចូលរួមក្នុងការប្រមូលផ្តុំមួយដើម្បីបង្ហាញការគាំទ្រដល់រដ្ឋាភិបាលអ៊ីរ៉ង់ នៅទីលាន Tajrish ភាគខាងជើងក្រុងតេរ៉ង់ ដោយថ្កោលទោសបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការស្លាប់របស់ស្រ្តីឈ្មោះ Mahsa Amini អំឡុងពេលស្ថិតក្រោមការឃុំឃាំងរបស់ប៉ូលិសផ្នែកក្រមសីលធម៌អ៊ីរ៉ង់។](https://gdb.voanews.com/013b0000-0aff-0242-c5f4-08daa6fb573c_w1024_q10_s.jpg)
៥
ពលរដ្ឋអ៊ីរ៉ង់ចូលរួមក្នុងការប្រមូលផ្តុំមួយដើម្បីបង្ហាញការគាំទ្រដល់រដ្ឋាភិបាលអ៊ីរ៉ង់ នៅទីលាន Tajrish ភាគខាងជើងក្រុងតេរ៉ង់ ដោយថ្កោលទោសបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការស្លាប់របស់ស្រ្តីឈ្មោះ Mahsa Amini អំឡុងពេលស្ថិតក្រោមការឃុំឃាំងរបស់ប៉ូលិសផ្នែកក្រមសីលធម៌អ៊ីរ៉ង់។
![រ៉ុក្កែត SpaceX Falcon 9 ត្រូវបានបង្ហោះចេញពីទីតាំងបង្ហោះ Pad-39A ក្នុងបេសកកម្មដែលមានផ្ទុកមនុស្ស ៥ នាក់ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ពីមជ្ឈមណ្ឌលអវកាស Kennedy Space Center ក្នុងក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក។](https://gdb.voanews.com/013b0000-0aff-0242-26f3-08daa6fb6268_w1024_q10_s.jpg)
៦
រ៉ុក្កែត SpaceX Falcon 9 ត្រូវបានបង្ហោះចេញពីទីតាំងបង្ហោះ Pad-39A ក្នុងបេសកកម្មដែលមានផ្ទុកមនុស្ស ៥ នាក់ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ពីមជ្ឈមណ្ឌលអវកាស Kennedy Space Center ក្នុងក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក។
![លោក Yuri Shapovalov ចែវទូកមួយផ្ទុកទៅដោយទំនិញផ្សេងៗ ស្របពេលរូបលោក និងយោធាអ៊ុយក្រែនម្នាក់ឆ្លងកាត់ទន្លេ Siverskyi-Donets ក្រោមស្ពានដែលត្រូវបានបំផ្លាញមួយនៅក្រុង Staryi-Saltiv ក្នុងប្រទេសអ៊ុយក្រែន។ លោក Shapovalov ជួយពលរដ្ឋក្នុងស្រុក ដើម្បីឆ្លងកាត់ទន្លេជារៀងរាល់ថ្ងៃ ខណៈស្ពានបានរងការខូចខាតមួយភាគធំអំឡុងពេលការប្រយុទ្ធគ្នា។](https://gdb.voanews.com/80470000-c0a8-0242-cd54-08daa6fb755a_w1024_q10_s.jpg)
៧
លោក Yuri Shapovalov ចែវទូកមួយផ្ទុកទៅដោយទំនិញផ្សេងៗ ស្របពេលរូបលោក និងយោធាអ៊ុយក្រែនម្នាក់ឆ្លងកាត់ទន្លេ Siverskyi-Donets ក្រោមស្ពានដែលត្រូវបានបំផ្លាញមួយនៅក្រុង Staryi-Saltiv ក្នុងប្រទេសអ៊ុយក្រែន។ លោក Shapovalov ជួយពលរដ្ឋក្នុងស្រុក ដើម្បីឆ្លងកាត់ទន្លេជារៀងរាល់ថ្ងៃ ខណៈស្ពានបានរងការខូចខាតមួយភាគធំអំឡុងពេលការប្រយុទ្ធគ្នា។
![សំណល់បាក់បែកពីភោជនីយដ្ឋាន ហាងលក់ និងអាជីវកម្មដទៃទៀត បន្ទាប់ពីព្យុះសង្ឃរា Ian បានបង្កការបំផ្លិចបំផ្លាញ ក្នុងក្រុង Fort Myers Beach រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២។](https://gdb.voanews.com/80470000-c0a8-0242-0a10-08daa6fb5738_cx0_cy10_cw0_w1024_q10_r1_s.jpg)
៨
សំណល់បាក់បែកពីភោជនីយដ្ឋាន ហាងលក់ និងអាជីវកម្មដទៃទៀត បន្ទាប់ពីព្យុះសង្ឃរា Ian បានបង្កការបំផ្លិចបំផ្លាញ ក្នុងក្រុង Fort Myers Beach រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២។
![សាស្រ្តាចារ្យសាកលវិទ្យាល័យ Stanford អ្នកស្រី Carolyn Bertozzi សញ្ជឹងអារម្មណ៍បន្តិច អំឡុងពេលហៅទូរសព្ទមួយ ក្រោយពីដឹងថា អ្នកស្រីទទួលបានពានរង្វាន់ណូបែលផ្នែកគីមីវិទ្យា ក្នុងក្រុង Palo Alto រដ្ឋ California សហរដ្ឋអាមេរិក។](https://gdb.voanews.com/80470000-c0a8-0242-0ae8-08daa6fb6b81_w1024_q10_s.jpg)
៩
សាស្រ្តាចារ្យសាកលវិទ្យាល័យ Stanford អ្នកស្រី Carolyn Bertozzi សញ្ជឹងអារម្មណ៍បន្តិច អំឡុងពេលហៅទូរសព្ទមួយ ក្រោយពីដឹងថា អ្នកស្រីទទួលបានពានរង្វាន់ណូបែលផ្នែកគីមីវិទ្យា ក្នុងក្រុង Palo Alto រដ្ឋ California សហរដ្ឋអាមេរិក។