បណ្តុំរូបភាពល្អៗនៃព្រឹត្តិការណ៍នានានៅជុំវិញពិភពលោក ០៥ តុលា ២០១៧។
រូបភាពជុំវិញពិភពលោក ០៥ តុលា ២០១៧

១
កងទ័ពបាញ់កំភ្លើងប្រភេទ 105 mm Howitzer ដើម្បីស្វាគមន៍ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅពេលលោកបានមកដល់ដើម្បីចូលរួមកម្មវិធីតែងតាំងមេបញ្ជាការកងទ័ពឧត្តមសេនីយ៍ Rolando Joselito Bautista ក្នុងតំបន់ Fort Bonifacio នៅជាយក្រុង Taguig ខាងកើតទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

២
ទន្លេ Le Veyron ក្នុងរដូវស្លឹកឈើជ្រុះ នៅចំណុច La Tine de Conflens ក្នុងក្រុង La Sarraz ប្រទេសស្វ៊ីស។

៣
ស្ត្រីកំពុងជិះនៅលើឡានធុនទេសចរណ៍ ប្រតិកម្មទៅនឹងអ្វីដែលកំពុងកើតឡើងនៅខាងក្រៅឡានរបស់ពួកគេ ក្នុងក្រុង Rawalpindi ប្រទេសប៉ាគីស្ថាន។

៤
ក្រុមអ្នកតវ៉ាបានគប់បំពង់សម្រាប់ពន្លត់ភ្លើងទៅកាន់ស្ថានីយ៍ប្រេងដែលកំពុងសាងសង់ ក្នុងទីតាំងដែលមានមនុស្សរស់នៅច្រើនស្អេកស្កះ នៃទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។

៥
ក្រុមអ្នកសម្តែង Voala កំពុងសំកាំងខ្លួននៅខាងក្រោមវត្ថុសិល្បៈ ខណៈពួកគេសម្តែង Muare Experience នៅក្នុងកម្មវិធីសិល្បៈតាមដងវិថីក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៦
កងកម្លាំង Peshmerga របស់ក្រុមឃើដ កំពុងជួយមនុស្សដែលរត់ចេញពីផ្ទះសម្បែងក្នុងក្រុង Hawija នៅពេលពួកគេបន្តដំណើរទៅកាន់ជំរំសម្រាប់ជនបាត់បង់ទីជម្រក នៅភាគនិរតីនៃក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់។

៧
មនុស្សម្នាកាន់ទៀននិងពន្លឺពិលឆួលទៅក្នុងលំហមេឃ ក្នុងពិធីរំឭកដល់ Rachael Parker និង Sandy Casey ដែលជាបុគ្គលិកនៅឆ្នេរ Manhattan និងជាជនរងគ្រោះនៃការបាញ់ប្រហារកាលពីថ្ងៃទី១ ខែតុលា នៅក្នុងពិធីប្រគំតន្ត្រី នៅឆ្នេរ Manhattan រដ្ឋកាលីហ្វ័រញ៉ា។

៨
ក្មេងស្រីម្នាក់ដែលមានពាក់ម៉ាស់ កំពុងចេញពីតង់ដែលមានពោរពេញដោយផ្សែង ក្នុងអំឡុងពិធីខួបទី៨៥ នៃការការពារជនស៊ីវិល នៅប្រទេសរុស្ស៊ី ក្នុងក្រុង St.Petersburg។

៩
អ្នកដឹកនាំក្រុមសៀក Nitro និងសិស្សជំនាញ Travis Pastrana កំពុងសម្តែងបង្ហោះម៉ូតូត្រឡប់ក្រោយ នៅលើទន្លេ Thames ដែលមានចន្លោះ ២២ ម៉េត្រពីបង្គោលមួយទៅបង្គោលមួយ នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

១០
ទាហានឥណ្ឌូនេស៊ីបង្ហាញជំនាញទាត់ធាក់របស់ខ្លួននៅកំពង់ផែ Barang Indah Kiat ក្នុងពេលដើរក្បួនព្យុហយាត្រាដើម្បីប្រារពខួបទី៧២ នៃការបង្កើតយោធារបស់ឥណ្ឌូនេស៊ី ក្នុងទីក្រុង Cilegon។

១១
គ្រួសាររបស់លោកនិងលោកស្រី Chechen ដែលទើបរៀបការថ្មីៗ ចូលរួមការប្រារពពិធី«ទិវាទីក្រុង» ក្នុងទីក្រុង Grozny ប្រទេសរុស្ស៊ី។

១២
ភ្នំភ្លើង Mount Agung ស្ថិតនៅក្នុងតំបន់ Karangasem កោះ Bali ប្រទេសឥណ្ឌូនេស៊ី។