កម្រងរូបភាពនៃព្រឹត្តិការណ៍ និង ទិដ្ឋភាពនានាមកពីប្រទេសផ្សេងនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៤ តុលា ២០១៨
![កុមារម្នាក់កំពុងញ៉ាំទឹកនៅជំរំបណ្ដោះអាសន្នមួយនៅ Palu ខេត្ត Central Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី ក្រោយពេលប្រទេសនេះជួបប្រទះនូវគ្រោះរញ្ជួយដី និងព្យុះសូណាមិ។](https://gdb.voanews.com/52878a4b-f65f-4d67-b819-41b2219b4002_w1024_q10_s.jpg)
១
កុមារម្នាក់កំពុងញ៉ាំទឹកនៅជំរំបណ្ដោះអាសន្នមួយនៅ Palu ខេត្ត Central Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី ក្រោយពេលប្រទេសនេះជួបប្រទះនូវគ្រោះរញ្ជួយដី និងព្យុះសូណាមិ។
![ក្រពើមួយក្បាលជាប់ក្នុងសំបកកង់ ព្យាយាមហែលតាមមាត់ទន្លេ ឆ្លងកាត់សំរាមនិងសំណល់ដែលសល់ពីគ្រោះរញ្ជួយដី និងរលកយក្សសូណាមិ ដែលបានវាយប្រហារលើប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/58549df3-7d58-42a8-b292-d9c8749c2b4b_w1024_q10_s.jpg)
២
ក្រពើមួយក្បាលជាប់ក្នុងសំបកកង់ ព្យាយាមហែលតាមមាត់ទន្លេ ឆ្លងកាត់សំរាមនិងសំណល់ដែលសល់ពីគ្រោះរញ្ជួយដី និងរលកយក្សសូណាមិ ដែលបានវាយប្រហារលើប្រទេសឥណ្ឌូនេស៊ី។
![ថ្ងៃរះនៅខាងក្រោយដុំពពកនៅលើកោះ Sifnos ប្រទេសក្រិក។ ](https://gdb.voanews.com/3d739c05-4227-42e9-82b2-84a2f03042f4_w1024_q10_s.jpg)
៣
ថ្ងៃរះនៅខាងក្រោយដុំពពកនៅលើកោះ Sifnos ប្រទេសក្រិក។
![អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ដាក់កម្រងផ្កានៅមុខគំនូរស្តីពីការចងចាំសង្គ្រាមលោកលើកទី១ នៅសារមន្ទីរ Yad Vashem Holocaust ក្នុងទីក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/dfbbf187-928e-46d1-8406-8f62fd20ec61_w1024_q10_s.jpg)
៤
អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ដាក់កម្រងផ្កានៅមុខគំនូរស្តីពីការចងចាំសង្គ្រាមលោកលើកទី១ នៅសារមន្ទីរ Yad Vashem Holocaust ក្នុងទីក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល។
![គោទឹកដោះពណ៌ក្រហមនិងស ត្រូវបានគេដឹកចូលក្នុងកន្លែងវាយតម្លៃ ក្នុងព្រឹត្តិការណ៍តាំងបង្ហាញពិភពលោក នៅទីក្រុង Madison រដ្ឋ Wisconsin សហរដ្ឋអាមេរិក។](https://gdb.voanews.com/abde3ac0-c64d-41b9-912f-c50b95b95be0_w1024_q10_s.jpg)
៥
គោទឹកដោះពណ៌ក្រហមនិងស ត្រូវបានគេដឹកចូលក្នុងកន្លែងវាយតម្លៃ ក្នុងព្រឹត្តិការណ៍តាំងបង្ហាញពិភពលោក នៅទីក្រុង Madison រដ្ឋ Wisconsin សហរដ្ឋអាមេរិក។
![ភ្នំភ្លើង Soputan ផ្ទុះនៅពេលយប់ ដែលត្រូវគេថតពីភូមិ Lobu ក្នុងតំបន់ Minahasa ផ្នែកនិរតី ក្នុងខេត្ត North Sulawesi ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/7e02ab85-aa2d-4170-80a6-bc987a3252c8_w1024_q10_s.jpg)
៦
ភ្នំភ្លើង Soputan ផ្ទុះនៅពេលយប់ ដែលត្រូវគេថតពីភូមិ Lobu ក្នុងតំបន់ Minahasa ផ្នែកនិរតី ក្នុងខេត្ត North Sulawesi ប្រទេសឥណ្ឌូនេស៊ី។
![ឆ័ត្រយោង Soyuz MS-08 របស់រុស្ស៊ី ចុះនៅចម្ងាយប្រមាណ១៥០គីឡូម៉ែត្រនៅភាគនិរតីនៃទីក្រុង Dzhezkazgan ប្រទេសកាហ្សាក់ស្ថាន។](https://gdb.voanews.com/40474301-a3d5-4310-8abb-b50807e4461b_w1024_q10_s.jpg)
៧
ឆ័ត្រយោង Soyuz MS-08 របស់រុស្ស៊ី ចុះនៅចម្ងាយប្រមាណ១៥០គីឡូម៉ែត្រនៅភាគនិរតីនៃទីក្រុង Dzhezkazgan ប្រទេសកាហ្សាក់ស្ថាន។
![ភ្លូកដំរីនិងបំណែកសត្វព្រៃខុសច្បាប់ផ្សេងទៀតដែលរឹបអូសបានត្រូវបានដុតកម្ទេចចោលដោយក្រសួងធនធានធម្មជាតិនិងអភិរក្សបរិស្ថាននៃប្រទេសមីយ៉ាន់ម៉ា នៅរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។](https://gdb.voanews.com/0ce17705-e8cd-40bd-b189-ff5263a41085_w1024_q10_s.jpg)
៨
ភ្លូកដំរីនិងបំណែកសត្វព្រៃខុសច្បាប់ផ្សេងទៀតដែលរឹបអូសបានត្រូវបានដុតកម្ទេចចោលដោយក្រសួងធនធានធម្មជាតិនិងអភិរក្សបរិស្ថាននៃប្រទេសមីយ៉ាន់ម៉ា នៅរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។