ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ០៤ តុលា ២០១៦
០៥ តុលា ២០១៦
រូបភាពជុំវិញពិភពលោកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ មកពីប្រទេសអាហ្វ្រិកខាងត្បូង បារាំង អ៊ីរ៉ាក់ កូរ៉េខាងត្បូង នេប៉ាល់ ចិន សហរដ្ឋអាមេរិក អ៊ីស្រាអែល និងអង់គ្លេស។
១
និស្សិតម្នាក់មកពីសាកលវិទ្យាល័យ University of Witwatersrand លោតធាក់ប៉ូលិសម្នាក់ដែលដួលនៅលើដី ខណៈដែលប៉ូលិសម្នាក់ទៀតបាញ់គ្រាប់កាំភ្លើងជ័រទៅលើបាតុករ ក្នុងបាតុកម្មដ៏ធំមួយនៅក្នុងបរិវេណសាកលវិទ្យាល័យក្នុងក្រុង Johannesburg។ ក្រុមអាជ្ញាធរព្យាយាមបើកសាកលវិទ្យាល័យដ៏ល្បីនេះឡើងវិញ បន្ទាប់ពីមានបាតុកម្មអស់រយៈពេលជាច្រើនសប្តាហ៍។
២
ទាហានរបស់សាធារណរដ្ឋបារាំងធ្វើដំណើរចាកចេញ នៅក្រោយការប្រជុំរវាងលោកប្រធានាធិបតីរបស់ប្រទេសកូម័រគឺ លោក Azali Assoumani និងលោកប្រធានាធិបតីបារាំង Francois Hollande នៅវិមាន Elysee ក្នុងក្រុងប៉ារីស។
៣
កន្លែងបូមយកប្រេងនៅក្នុងក្រុង Qayyarah ឆេះអស់រយៈពេលជិតមួយខែទៅហើយ បន្ទាប់ពីយុទ្ធជនរដ្ឋឥស្លាមដែលរត់គេចខ្លួនបានដុតកន្លែងមួយនេះ។ កិច្ចខិតខំប្រឹងប្រែងយឺតៗរបស់អ៊ីរ៉ាក់ក្នុងការពន្លត់អគ្គិភ័យនេះបានបរាជ័យក្នុងការរារាំងមិនឲ្យផ្សែងពុលហោះហើរនៅក្នុង និងនៅក្បែរក្រុង Qayyarah។
៤
ក្មេងៗដើរកាត់ពីក្រោយឆ័ត្រដែលគេដាក់នៅប្រឡាយទឹក Cheonggye ក្នុងយុទ្ធនាការរៃអង្គាសដើម្បីជួយក្មេងៗក្រីក្រ នៅក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
៥
និស្សិតម្នាក់ហុចផ្កាឲ្យប៉ូលិស នៅក្រោយការប៉ះទង្គិចក្នុងការតវ៉ាលើតម្លៃសិក្សា នៅសាកលវិទ្យាល័យ University of the Witwatersrand ក្នុងក្រុង Johannesburg ប្រទេសអាហ្រ្វិកខាងត្បូង។
៦
ចៀមទាំងនេះនឹងត្រូវគេយកចេញពីឡាន នៅផ្សារមួយ ក្នុងពិធីបុណ្យ Dashain ដែលជាពិធីបុណ្យសាសនាដ៏ធំបំផុតសម្រាប់អ្នកកាន់សាសនាហិណ្ឌូ ក្នុងប្រទេសនេប៉ាល់។
៧
អ្នកទេសចរណ៍ដើរនៅលើផ្លូវមួយលើភ្នំ Wuyi ក្នុងក្រុង Nanping ខេត្ត Fujian ប្រទេសចិន កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦។
៨
អ្នកបង្ហាញម៉ូដបង្ហាញម៉ូដដែលរចនាដោយលោក Karl Lagerfeld អ្នករចនាម៉ូដអាល្លឺម៉ង់។ នេះជាផ្នែកមួយនៃការបង្ហាញសម្លៀកបំពាក់ស្រ្តីសម្រាប់រដូវក្តៅ/រដូវផ្ការីក ឆ្នាំ២០១៧ សម្រាប់ហាង Chanel ក្នុងកម្មវិធីបង្ហាញម៉ូដFashion Week ក្នុងក្រុងប៉ារីស ប្រទេសបារាំង។
៩
បាតុករជាច្រើន និងក្រុម We Need Nine ដែលជាក្រុមទាមទារឲ្យព្រឹទ្ធសភាអាមេរិកផ្តល់សិទ្ធិដល់លោកប្រធានាធិបតី បារ៉ាក់ អូបាម់ា ដើម្បីអាចតែងតាំងសមាជិកតុលាការកំពូលទី៩ បានលើកបងារបស់ពួកគេនៅពីមុខតុលាការកំពូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
១០
ជនភៀសខ្លួន និងជនទេសន្តរប្រវេសន៍រាប់រយនាក់ដើរទៅព្រំដែនហុងគ្រី។
១១
អ្នកសម្តែងដែលតុបតែងជាតួអង្គ «Yeti» ជិះលើរថយន្តក្រុងក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយមួយសម្រាប់រឿង «Expedition Unknown: Hunt for the Yeti» នៅក្នុងសង្កាត់ Manhattan ក្រុងញូវយ៉ក។
១២
ពលរដ្ឋអ៊ីស្រាអែលបង្ហោះខ្លែងក្នុងពិធី Rosh Hashanah ពីរថ្ងៃដំបូង ក្នុងពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិជ្វីព នៅឧទ្យានជាតិ Beit Guvrin ក្បែរក្រុង Kiryat Ga។
១៣
រូបសិល្បៈរបស់សិល្បករ Zak Ove ត្រូវបានដាក់នៅកន្លែងទឹកចេញដែលមានរូបកងទ័ពបិទមុខ នៅទីធ្លាខាងក្រោយអគារ Somerset House ក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦។
១៤
ក្មេងប្រុសម្នាក់ជិះទោងប្រពៃណីមួយ ក្នុងពិធីបុណ្យ Dashain ដែលជាពិធីបុណ្យសាសនាដ៏ធំបំផុតសម្រាប់អ្នកកាន់សាសនាហិណ្ឌូ ក្នុងប្រទេសនេប៉ាល់។
រូបភាពជុំវិញពិភពលោក ០៤ តុលា ២០១៦
Back to top
XS
SM
MD
LG