រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ មានមកពីចក្រភពអារ៉ាប់រួម ប្រទេសបារាំង វិមានវ៉ាទីកង់ អ៊ីស្រាអែល សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី អង់គ្លេស ក្វាតេម៉ាឡា កូរ៉េខាងត្បូង ក្រិក ចិន អ៊ីតាលី អូស្រា្តលី និងអូទ្រីស។
រូបភាពជុំវិញពិភពលោក ០៤ តុលា ២០១៥

១
ក្រុមមន្រ្តីរបស់កុលសម្ព័ន្ធ Emirati ទៅដល់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) សម្រាប់ការសម្ភោធគម្រោង Mohammed bin Rashid Al Maktoum Global Initiatives នៅក្នុងសាលប្រជុំមួយនៅអគារ Emirates Towers ក្នុងក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

២
បុរសម្នាក់ដើរនៅក្បែរឡានដែលគរលើគ្នាបន្ទាប់ពីមានទឹកជំនន់ នៅក្នុងសង្កាត់ Mandelieu la Napoule ភាគខាងត្បូងនៃប្រទេសបារាំង។ ទឹកជំនន់ដែលឡើងយ៉ាងលឿននៅជុំវិញឆ្នេរ French Riviera បានសម្លាប់មនុស្សរាប់សិបនាក់ ដោយអ្នកខ្លះលង់នៅក្នុងផ្ទះចូលនិវត្តន៍របស់ខ្លួន និងអ្នកខ្លះទៀតជាប់នៅក្នុងឡាន និងតង់របស់ពួកគេ។

៣
បព្វជិត និងអ្នកគោរពសាសនាគ្រិស្តនិកាយកាតូលិកអធិដ្ឋាន នៅពេលដែលសម្តេចប៉ាប Francis បើកពិធីសូត្រធម៌នៃការប្រជុំបព្វជិតនៅអគារ St. Peter's Basilica នៅវិមានវ៉ាទីកង់។

៤
លោក Menahem Kahana អ្នកថតរូបរបស់ AFP ត្រូវបានប៉ូលិសអ៊ីស្រាអែលវាយដំ ក្នុងបាតុកម្មមួយនៅតាមផ្លូវនៅទីលានមូស្លីមក្នុងក្រុងបុរាណហ្ស៊េរុយសាឡិម (Jerusalem)។ អ៊ីស្រាអែលចាត់វិធានការដ៏កម្រ និងខ្លាំងក្លាក្នុងការរារាំងពលរដ្ឋបាឡេស្ទីនចាកចេញពីក្រុងបុរាណនេះ ខណៈពេលដែលភាពតានតឹងកើនឡើងបន្ទាប់ពីមានការវាយប្រហារដែលបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលពីរនាក់ និងក្មេងម្នាក់។

៥
ទឹកជំនន់កើនឡើងនៅជុំវិញកន្លែងផ្តល់ឥណទានមួយនៅលើផ្លូវ Garners Ferry នៅក្នុងក្រុង Columbia រដ្ឋ South Carolina សហរដ្ឋអាមេរិក។ រដ្ឋ South Carolina មានទឹកភ្លៀងធ្លាក់ចំនួនប្រមាណជា៣០សង់ទីម៉ែត្រ នៅថ្ងៃទី៣ ខែតុលា។

៦
កីឡាករ Martin Skrtel របស់ Liverpool គ្រប់គ្រងបាល់ ក្នុងពេលប្រកួតបាល់ទាត់ English Premier League រវាងក្រុម Everton និងក្រុម Liverpool នៅស្តាត Goodison Park ក្រុង Liverpool ប្រទេសអង់គ្លេស។

៧
ក្រុមទាហានស្រែកពាក្យស្លោក នៅពេលពួកគេរត់ក្នុងការហ្វឹកហ្វឺនសម្រាប់ពិធីបុណ្យរំលឹកខួប៧០ឆ្នាំនៃទាហានឥណ្ឌូនេស៊ី ក្នុងក្រុង Cilegon ខេត្ត Banten កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥។

៨
លោកWelsar Nazario លីក្តាមឈូសរបស់ Alezandro Macario ដែលជាក្មួយប្រុសអាយុ៥ខែ ហើយបានស្លាប់នៅក្នុងភក់។ លោកយកសពនោះទៅកន្លែងបញ្ចុះសព Santa Catarina Pinula នៅជាយក្រុងក្វាតេម៉ាឡា (Guatemala) កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥។ ក្រុមជួយសង្គ្រោះរកឃើញសាកសពកាន់តែច្រើននៅក្រោយការបាក់ដីភ្នំទៅលើផ្ទះសម្បែងជាច្រើន កាលពីថ្ងៃទី១ ខែតុលា ខណៈដែលអ្នកខ្លះត្រូវបានកប់នៅក្នុងគ្រោះថ្នាក់នោះ។

៩
ក្រុមសំដែងជួយគ្នារៀបចំពិធីក្បួនគ្រែស្នែងសម្រាប់វាំង Sajik Daeje នៅក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

១០
ក្មេងភៀសខ្លួនស៊ីរីដេកនៅលើដៃរបស់ឪពុកខ្លួន ខណៈដែលរង់ចាំឡានក្រុងនៅកន្លែងឈប់សម្រាក បន្ទាប់ពីជិះទូកពីឆ្នេរតួកគីទៅ កាន់កោះ Lesbos ដែលជាកោះភាគឦសានរបស់ក្រិក។

១១
កសិករម្នាក់ប្រមូលផលនៅក្នុងចំការនៅតំបន់ស្វយ័ត Xinjiang ប្រទេសចិន កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥។

១២
លោក Massimo Ferrero ប្រធានក្រុមSampdoria សប្បាយចិត្ត ក្នុងការប្រកួតបាល់ទាត់វគ្គ A របស់អ៊ីតាលី ទល់នឹងក្រុម Inter Milan នៅស្តាត Marassi ក្នុងក្រុង Genoa ប្រទេសអ៊ីតាលី។

១៣
អ្នកទៅលេងឆ្នេរសមុទ្រហែលទឹក និងអង្គុយនៅលើឆ្នេរ Bondi នៅក្នុងថ្ងៃទឹកក្តៅនៅក្រុង Sydney ប្រទេសអូស្រា្តលី។

១៤
អ្នកចូលរួមនៅក្នុងប្រកួតជើងឯកពុកចង្ការឈរថតរូប ក្នុងពេលប្រកួតប្រជែងនៅក្នុងខេត្ត Salzburg ប្រទេសអូទ្រីស។