កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ៣១ តុលា ២០១៩

1
ប្រធានរដ្ឋសភា លោកស្រី Nancy Pelosi ធ្វើជាធិបតីភាពក្នុងការបោះឆ្នោតរបស់តំណាងរាស្ត្រទៅលើដំណោះស្រាយដើម្បីកំណត់វិធានបន្ទាប់ ក្នុងការចោទសួរលើការចោទប្រកាន់លោក ដូណាល់ ត្រាំ នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីតោន សហរដ្ឋអាមេរិក។

2
សណ្ឋាគារឈ្មោះថា Eva's Hotel រងការខូចខាតបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅតំបន់ Kidapawan ខេត្ត Cotabato ប្រទេសហ្វីលីពីន។

3
ក្រុមសារព័ត៌មានធ្វើសេចក្ដីរាយការណ៍អំពីភ្លើងឆេះផ្ទះ នៅខណៈដែលអ្នកពន្លត់ភ្លើងកំពុងបាញ់ទឹក នៅពេលមានភ្លើងឆេះនៅ Hillside ក្នុងស្រុក North Park ក្រុង San Bernardino រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

4
មនុស្សម្នាកំពុងមើលទៅកាន់សត្វ Dragon de Calais ដែលផលិតឡើងដោយលោក Francois Delaroziere និងក្រុមហ៊ុន La compagnie La Machine ក្នុងពេលហាត់សមនៅកំពង់ផែ Calais ប្រទេសបារាំង។

5
ប្រាសាទ Shuri ដែលគេចាត់ចូលជាកន្លែងបេតិកភណ្ឌពិភពលោកមួយ ត្រូវបានភ្លើងឆេះនៅទីក្រុង Naha នៅកោះស្ថិតនៅភាគខាងត្បូងនៃទីក្រុង Okinawa ប្រទេសជប៉ុន។

6
បាល់ឡុងដែលដើរដោយខ្យល់ក្ដៅកំពុងហោះនៅលើប្រាសាទបុរាណនៃប្រទេសមីយ៉ាន់ម៉ា មុនពេលថ្ងៃលិច ក្នុងស្រុក Bagan, Nyaung U។

7
Fabio Losurdo កំពុងអង្អែលសេះរបស់ខ្លួនឈ្មោះ Smarty នៅក្នុងក្រោល ក្នុងទីក្រុង Simi Valley រដ្ឋកាលីហ្វ័រញ៉ា។ ភ្លើងឆេះព្រៃបានកើតមានឡើងមុនពេលថ្ងៃរះ នៅតំបន់ស្ថិតនៅខាងកើតទីក្រុងឡូសអែនជឺឡែស។

8
អ្នកបង្ហាញម៉ូតបង្ហាញការរចនាម៉ូតដោយ Xiong Ying នៅឯ Heaven Gaia ក្នុងពេលបង្ហាញម៉ូតប្រចាំសប្ដាហ៍ នៅទីក្រុងប៉េកាំង។

9
និស្សិតសាកលវិទ្យាល័យពហុវិទ្យាក្រុងហុងកុង ពាក់ម៉ាស់ Guy Fawkes ថតរូបក្នុងពិធីបញ្ចប់ការសិក្សាដើម្បីបង្ហាញការគាំទ្រដល់បាតុករនៅទីក្រុងហុងកុង។

10
មនុស្សម្នានិងអ្នកជួយសង្គ្រោះប្រមូលផ្ដុំគ្នានៅកន្លែងដែលទូររថភ្លើងដឹកអ្នកដំណើរត្រូវបានភ្លើងឆេះ នៅជិតទីក្រុង Rahim Yar Khan ប្រទេសប៉ាគីស្ថាន។

11
មេចុងភៅម្នាក់កាន់នំបឺហ្គឺរធំបំផុតរបស់ប្រទេសថៃដែលមានទម្ងន់ជាង៦គីឡូក្រាម មុនពិធីប្រកូតបរិភោកនំនេះ នៅឯភោជនីយដ្ឋានមួយឈ្មោះថា Chris Steaks & Burgers ក្នុងទីក្រុងបាងកក។

12
រូបភាពថតពីលើអាកាសដោយក្រុមសកម្មជនបរិស្ថាននៃអង្គការ Greenpeace ដែលជាអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថាន បង្ហាញពីព្រួញប្រវែង២៥ម៉ែត្រ ដែលមានសរសេរថា «ចោរលួចមហាសមុទ្រ» ដែលព្រួញនេះតម្រង់ទៅកាន់ទូកនេសាទរបស់កូរ៉េខាងត្បូង ឈ្មោះថា Agnes 103 y Agnes 107 ដែលចតនៅកំពង់ផែក្រុងម៉ុងតេវីដេអូ ប្រទេសអ៊ុយរូហ្គាយ។