រូបភាពជុំវិញពិភពលោកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៨ មានមកពីប្រទេស ដូចជា ម៉ិកស៊ិក ឥណ្ឌូណេស៊ី ឥណ្ឌាអ៊ីតាលី និងនេប៉ាល់។
រូបភាពជុំវិញពិភពលោក ៣០ តុលា ២០១៨

១
រថយន្តមួយគ្រឿងដឹកជនចំណាកស្រុកហុងឌូរ៉ាសដែលកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកឆ្លងកាត់ ស្ថានីយ៍ផលិតថាមពលប្រើប្រាស់ខ្យល់តាមផ្លូវទៅ Juchitan ក្បែរទីក្រុង La Blanca ក្នុងរដ្ឋ Oaxaca State ប្រទេសម៉ិកស៊ិក។

២
បុគ្គលិកសង្រ្គោះរៀបឥវ៉ាន់ដែលត្រូវបានជឿថាជារបស់ជនរងគ្រោះនៃយន្តហោះ Lion Air flight JT610 ដែលបានធ្លាក់នៅកំពង់ផែ Tanjung Priok ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

៤
ស្រ្តីម្នាក់ទូលស្លឹកឈើឆ្លងកាត់ស្ពានឈើមួយនៅក្បែរភូមិ Ghera ក្នុងទីក្រុង Dharmsala ប្រទេសឥណ្ឌា។

៥
ភ្នាក់ងារគយនិងការពារព្រំដែននៃសហរដ្ឋអាមេរិកប្រដាប់ដោយអាវុធកូបកម្មចូលរួមហ្វឹកហាត់ការពារក្លោងទ្វារព្រំដែនពីអ្នកដែលចង់ឆ្លងកាត់ដោយខុសច្បាប់ នៅស្ពានអន្តរជាតិមួយរវាងប្រទេសម៉ិកស៊ិកនិងសហរដ្ឋអាមេរិកក្នុងទីក្រុង Ciudad Juarez ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី២៩ ខែ តុលា ឆ្នាំ ២០១៨។

៧
ប្រជាជនសម្អាតកម្ទេចកម្ទីដែលត្រូវបានរលកបក់មកឆ្នេរ ពីទូកនិងនាវាមួយថ្ងៃបន្ទាប់ពីមានខ្យល់ព្យុះក្នុងទីក្រុង Rapallo ប្រទេសអ៊ីតាលី។

៩
កសិករនេប៉ាល់ម្នាក់ច្រូតស្រូវនៅក្នុង Chaukot ជាយក្រុង Kathmandu។