រូបភាពជុំវិញពិភពលោកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ មកពីប្រទេសបង់ក្លាដែស ហ្វីលីពីន ចិន វ៉េណេស៊ុយអេឡា កេនយ៉ា អាហ្វហ្គានីស្ថាន កាណាដា អាស៊ែបៃហ្សង់ ម៉ិកស៊ិក នេប៉ាល់ កម្ពុជា និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ៣០ តុលា ២០១៧

១
ក្មេងៗភៀសខ្លួនរ៉ូហ៊ីងយ៉ាដើរនៅជំរំជនភៀសខ្លួន Moynerghona នៅក្នុងស្រុក Ukhia ប្រទេសបង់ក្លាដែស។

២
ទាហានម៉ារីនរបស់ហ្វីលីពីនម្នាក់ថតរូបខ្លួនឯងជាមួយនឹងទូរស័ព្ទរបស់គាត់ បន្ទាប់ពីត្រឡប់មកពីក្រុង Marawi នៅផែមួយនៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៣
ស្ត្រីវ័យចំណាស់ៗក្នុងឈុតយោធាថតរូបនៅក្នុងឧទ្យាន Fragrant Hills ក្រុងប៉េកាំង ប្រទេសចិន។

៤
លោក Jose Bestilleiro មកពីប្រទេសអេស្ប៉ាញសម្តែងនៅលើផ្លូវមួយនៅក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា។

៥
ប៉ូលិស និងក្រុមអ្នកស្រុកជួយក្មេងស្រីសិស្សសាលាម្នាក់ដែលបានស្រូបឧស្ម័នទឹកភ្នែក នៅពេលដែលប៉ូលិសព្យាយាមបញ្ចប់ការតវ៉ារបស់ក្រុមអ្នកគាំទ្រមេដឹកនាំក្រុមប្រឆាំង នៅក្នុងតំបន់អណាធិបតេយ្យ Kawangware ក្នុងក្រុងណៃរ៉ូប៊ី។

៦
ក្មេងប្រុសអាហ្វហ្គានីស្ថានដែលភៀសខ្លួនក្នុងស្រុកញ៉ាំការ៉េមនៅក្បែរផ្ទះរបស់ខ្លួននៅជាយក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

៧
លោក Jon McCurley នៃក្រុម Life Of A Craphead ទប់រូបសំណាកនៃការជិះសេះមួយរបស់ស្តេច Edward VII ដើម្បីឲ្យអណ្តែតចុះទៅក្នុងទន្លេ Don River ក្នុងពេលសម្តែងមួយនៅក្នុងក្រុង Toronto ប្រទេសកាណាដា។

៨
លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan លោកប្រធានាធិបតីអាស៊ែបៃហ្សង់ Ilham Aliyev និងលោកនាយករដ្ឋមន្ត្រីហ្សកហ្ស៊ី Ilham Aliyev សម្ពោធផ្លូវរថភ្លើង Baku-Tbilisi-Kars នៅក្នុងក្រុង Baku ប្រទេសអាស៊ែបៃហ្សង់។

៩
ក្មេងស្រីៗញញឹមនៅពេលចាប់ផ្តើមនៃការជួបជុំគ្នានៅថ្ងៃអាទិត្យនៅខាងក្រៅព្រះវិហារ African Divine Church នៅក្បែរតំបន់អណាធិបតេយ្យ Korogocho ក្នុងក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

១០
ក្មេងប្រុសម្នាក់ដែលតុបតែងជាតួអង្គ Pennywise the Dancing Clown ក្នុងភាពយន្ត It ឈរថតរូបក្នុងពិធី Halloween នៅក្នុងក្រុង Ciudad Juarez ប្រទេសម៉ិកស៊ិក។

១១
ព្រាបហើរកាត់កម្មករនេប៉ាល់ដែលកំពុងលាបពណ៌លើព្រះវិហារ Boudhanath Stupa នៅក្នុងក្រុង Kathmandu ប្រទេសនេប៉ាល់។

១២
ពលរដ្ឋខ្មែរម្នាក់បើករ៉ឺម៉កម៉ូតូរបស់គាត់ដែលមានសុទ្ធតែឥវ៉ាន់ នៅតាមផ្លូវមួយនៅជាយក្រុងភ្នំពេញ។

១៣
ស្ត្រីម្នាក់យំនៅក្បែររូបភាពរបស់ជនរងគ្រោះនៃការសម្លាប់រង្គាលរបស់មេដឹកនាំផ្តាច់ការរបស់សូវៀត គឺលោក Joseph Stalin នៅកន្លែងរំឭកវិញ្ញាណក្ខន្ធមួយ។ នេះជាកន្លែងដែលជនរងគ្រោះត្រូវបានបូជានៅក្នុងព្រៃនៅជាយក្រុង Saint-Petersburg ប្រទេសរុស្ស៊ី។