រូបភាពជុំវិញពិភពលោកថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨ មានមកពី ប្រទេសដូចជា បារាំង ស៊ីរី ម៉ិកស៊ិក វ៉ាទីកង់ ហ្គាណា និងហ្វីលីពីន។
រូបភាពជុំវិញពិភពលោក ០៣ តុលា ២០១៨

១
ជនចំណាកស្រុកម្នាក់នៃក្រុមដែលត្រូវបានស្ទាក់ចាប់នៅសមុទ្រ ឈរក្នុងជួរបន្ទាប់ពីបានមកដល់ទូកសង្រ្គោះនៅកំពង់ផែ Motril ភាគខាងត្បូងប្រទេសបារាំង។

២
បាតុករបំផ្លាញហាងមួយក្នុងទីក្រុងម៉ិកស៊ិកអំឡុងពិធីរំឮកការសម្លាប់និស្សិតរង្គាល Tlatelolco កាលពីឆ្នាំ១៩៦៨។

៣
ស្រ្តីជនជាតិម៉ូស្លីមដើរនៅក្នុងព្រះវិហារឥស្លាម Umayyad ក្នុងទីក្រុង Damascus ប្រទេសស៊ីរី។

៤
អាចារ្យជាច្រើនចូលរួមពិធីអភិបូជាប្រារព្ធដោយសម្តេចប៉ាប Francis សម្រាប់ពិធីការជួបជុំបព្វជិតមួយនៅ Peter's Square បុរីវ៉ាទីកង់។

៥
ស្រ្តីទី១ Melania Trump (ឆ្វេង) ទស្សនកិច្ចជាមួយលោក Kwesi Essel-Blankson អ្នកអប់រំសារមន្ទីរ នៅប្រាសាទ Cape Coast Castle អតីតបន្ទាយជួញដូរទាសករនៅទីក្រុង Cape Coast ប្រទេសហ្គាណា។

៦
សត្វឆ្កែ Chihuahua ដែលត្រូវបានគេស្លៀកពាក់ជា Elizabeth Taylor ក្នុងរឿង «Cleopatra» ថតរូបជាមួយម្ចាស់នៅក្នុងទីក្រុង Quezon City រដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន។