ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ២៩ តុលា ២០១៧
៣០ តុលា ២០១៧
រូបភាពជុំវិញពិភពលោកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសអេស្ប៉ាញ ហ្វីលីពីន ហុងកុង អង់គ្លេស ម៉ិកស៊ិក ចិន អូទ្រីស កេនយ៉ា និងអ៊ីតាលី។
១
សកម្មជនជាតិនិយមធ្វើការតវ៉ាដោយមានទង់ជាតិដ៏ធំរបស់តំបន់ Catalonia ក្នុងពេលប្រមូលផ្តុំមួយប្រឆាំងនឹងការប្រកាសឯករាជ្យរបស់តំបន់នេះនៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។
២
ពលរដ្ឋដែលត្រឡប់មកពីមណ្ឌលភៀសខ្លួនវិញ ដើរកាត់ផ្ទះបែកបាក់ដែលគេជឿថា ជួលដោយលោក Isnilon Hapilon និងលោក Omar Maute ដែលជាមេដឹកនាំយុទ្ធជនរដ្ឋឥស្លាម មុនពេលការវាយប្រហាររបស់ពួកគេនៅលើតំបន់នេះ ក្នុងស្រុក Malutlut ប្រទេសហ្វីលីពីន។
៣
មនុស្សម្នាចូលរួមនៅក្នុងការប្រកួតហែលទឹក Harbour Race នៅផែ Victoria Harbour ក្រុងហុងកុង។
៤
ឪពុកម្នាក់តុបតែងជាមនុស្សប្រចៀវនាំកូនស្រីដែលតុបតែងជាតួអង្គ Harley Quinn ទៅសន្និបាត MCM Comic Con នៅមជ្ឈមណ្ឌលតាំងពិព័រណ៍នៅក្នុងក្រុងឡុងដ៍។
៥
អ្នកសម្តែងចូលរួមនៅក្នុងការដើរក្បួន Day of the Dead នៅលើផ្លូវ Reforma Avenue ក្នុងក្រុងម៉ិកស៊ីកូ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។
៦
បុរសម្នាក់រៀបចំបាឡុងក្នុងពិធីបុណ្យ Hot Air Balloon Carnival លើកទី២ នៅក្នុងក្រុង Nanjing ខេត្ត Jiangsu ប្រទេសចិន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។
៧
អ្នករបាំម្នាក់សម្តែងជាមួយនឹងឧបករណ៍តន្ត្រីបុរាណរបស់ចិននៅលើឆាកក្នុងកម្មវិធី NE TIGER Haute Couture ឆ្នាំ២០១៨ ជាមួយនឹងមូលបទ «ផ្លូវ» ក្នុងពេលបើកកម្មវិធី China Fashion Week នៅ ក្នុងក្រុងប៉េកាំង។
៨
ស្លឹកឈើមួយជ្រុះពីបែកនៅក្នុងក្រុង Tully រដ្ឋ New Jesey កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។
៩
អ្នកថតកម្មវិធីទូរទស្សន៍ម្នាក់ត្រៀមថតព្រឹត្តិការណ៍ Giant Slalom នៃការប្រកួតជិះស្គី FIS Ski World Cup នៅក្នុងក្រុង Soelden ប្រទេសអូទ្រីស កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។
១០
មនុស្សម្នាឈរនៅលើរានហាលនៅក្នុងតំបន់អណាធិបតេយ្យ Mathare ក្នុងក្រុងណៃរ៉ូប៊ីកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។ ប្រទេសកេនយ៉ាកំពុងជាប់គាំងនយោបាយ ខណៈដែលការបោះឆ្នោតឡើងវិញនៅតែមិនទាន់បានធ្វើឡើងនៅក្នុងតំបន់របស់ក្រុមប្រឆាំង ហើយមនុស្សមួយចំនួនបានធ្វើការតវ៉ាដោយហិង្សាដែលធ្វើឲ្យមនុស្ស៩នាក់ស្លាប់។
១១
កីឡាករ Ryan Hippo Hipwood មកពីអូស្ត្រាលីប្រកួតនៅក្នុងការប្រកួត Peahi Challenge នៅកោះ Maui Island ក្នុងរដ្ឋ Hawaii កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។
១២
អ្នកគាំទ្រក្លឹប Lazio កាន់រូបថត និងបដាដែលជាការចងចាំលោក Vincenzo Paparelli ដែលជាអ្នកគាំទ្រក្លឹប Lazio ម្នាក់ដែលបានស្លាប់ដោយអំពើហិង្សាមួយនៅក្នុងឆ្នាំ១៩៨០ ក្នុងពេលប្រកួតបាល់ទាត់ Italian Serie រវាងក្រុម Benevento Calcio និងក្រុម SS Lazio នៅស្តាត Ciro Vigorito នៅក្នុងក្រុង Benevento ប្រទេសអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ២៩ តុលា ២០១៧
Back to top
XS
SM
MD
LG