រួូបភាពជុំវិញពិភពលោកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ មកពីប្រទេសអ៊ីតាលី ម៉ិកស៊ិក សហរដ្ឋអាមេរិក តួកគី មីយ៉ាន់ម៉ា អូទ្រីស និងស្កុតឡែន។ews photos from around the world.
រូបភាពជុំវិញពិភពលោក ២៩ តុលា ២០១៥

១
កុមារស្វែងរកសិទ្ធិជ្រកកោនមួយរូបកំពុងលេងនៅមជ្ឈមណ្ឌលត្រួតពិនិត្យលិខិតស្នាមនៅក្រុង Traiskirchen ប្រទេសអូទ្រីស។

២
លំហាត់សម្តែងហោះហើរប្រភេទ «Solo Turk» របស់កងកម្លាំងដែនអាកាសតូកគី ដែលពួកគេបានសម្តែងឡើងនៅក្នុងពិធីប្រារព្ធខួបទី ៩២ នៃថ្ងៃបុណ្យសាធារណរដ្ឋ (Republic Day) ពីលើមជ្ឈមណ្ឌល Ataturk Cultural Center ក្នុងក្រុងអង់ការ៉ា។

៣
ប្រធានសភាត្រៀមចេញពីតំណែងលោក John Boehner ដែលជាអ្នកសាធារណរដ្ឋពីរដ្ឋ Ohio បានជូតទឹកភ្នែក ខណៈលោកធ្វើសុន្ទរកថាលាពីជាន់សភានៅវិមាន Capitol ក្នុងក្រុងវ៉ាស៊ីនតោន ឌីស៊ី។ លោក Paul Ryan ដែលជាអ្នកសាធារណរដ្ឋមកពីរដ្ឋ Wisconsin នឹងក្លាយជាប្រធានសភាថ្មី។

៤
អ្នកចូលរួមឈរតម្រង់ជួរខាងក្រៅអគារ Poland នៅអំឡុងពេលពិព័រណ៍ពាណិជ្ជកម្មពិភពលោកឆ្នាំ ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។

៥
ស្រ្តីមួយរូបដាក់ផ្ការលឹកវិញ្ញាណក្ខន្ធនៅឯក្លោងទ្វារសាលា Cults Academy នៅក្រុង Aberdeen ប្រទេសស្កុតឡេន។ សិស្សសាលា វ័យ១៦ឆ្នាំមួយនាក់ ត្រូវបានចាក់សម្លាប់នៅសាលានេះនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៥។

៦
លោក Danell Leyva មកពីសហរដ្ឋអាមេរិកធ្វើការសម្តែងនៅលើបង្កោលដេក នៅអំឡុងពេលប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រផ្នែកបុរសក្នុងការប្រកួតពាន់រង្វាន់កាយសម្ព័ន្ធ World Artistic Gymnastics នៅកីឡាដ្ឋាន SSE Hydro Arena ក្នុងក្រុង Glasgow ប្រទេសស្កុតឡែននាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥។

៧
មេបញ្ជាការដឹកនាំដំណើរលើអាកាស Expedition 45 លោក Scott Kelly ថតរូបខ្លួនឯងនៅអំឡុងពេលដើរលើអាកាសនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥។ ដោយចែករំលែករូបភាពនេះគឺតាមបណ្តាញផ្សព្វផ្សាយសង្គម លោក Kelly បានសរសេរថា « #SpaceWalkSelfie បានវិលត្រលប់មកវិញហើយ! នេះជាដំណើរលើអាកាសដ៏ប្រសើរមួយកាលពីម្សិលមិញ។ ឥឡូវនេះកំពុងត្រៀមសម្រាប់ដំណើរមួយទៀតនាសប្តាហ៍ក្រោយ។ #YearInSpa»។

៨
អ្នកចូលរួមមើលទៅស្នាដៃសិល្បៈរបស់សិល្បករ Philippe Parreno អំឡុងពេលពិព័រណ៍ «Hypothesis» នៅសារមន្ទីរ Hangar Bicocca ក្នុងក្រុងមីឡង់ ប្រទេសអ៊ីតាលី។

៩
កុមារជនជាតិមីយ៉ាន់ម៉ាមួយរូបលាបម្សៅប្រពៃណីការពារកម្តៅថ្ងៃ ដែលត្រូវបានហៅថា «Thanaka» នៅតំបន់ Tat Kone ជាយរដ្ឋធានី Naypyidaw នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៥។

១០
គោមល្ពៅ Jack O'Lanterns ត្រូវបានរចនាជាគ្រោងឆ្អឹង ហើយដាក់បង្ហាញនៅទីធ្លាសារមន្ទីរប្រវត្តិសាស្រ្ត Van Cortlandt Manor House and Museum អំឡុងកម្មវិធី «Great Jack O'Lantern Blaze» នៅ Croton-On-Hudson បុរីញូវយ៉ក។

១១
អ្នកបើកបររថយន្ត Formula One របស់ក្រុម Mercedes លោក Lewis Hamilton (ខាងស្តាំ) មកពីអង់គ្លេសសម្តែងជាមួយនឹងក្រុមកីឡាករចំបាប់ម៉ិកស៊ិកនៅកីឡាដ្ឋាន Coliseo Arena ក្នុងរដ្ឋធានី Mexico City នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥។