រូបភាពជុំវិញពិភពលោកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ មកពីប្រទេសនូវែលសេឡង់ បុរីវ៉ាទីកង់ ជប៉ុន ម៉ាល់ត៍ ម៉ិកស៊ិក ប្រេស៊ីល ប៉ាគីស្ថាន បារាំង អូស្ត្រាលី ថៃ និងកាតា។
រូបភាពជុំវិញពិភពលោក ២៨ តុលា ២០១៨

១
អ្នកចម្បាំងរបស់ជនជាតិដើម Maori ធ្វើពិធីស្វាគមន៍ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan នៅអគារ Government House ក្នុងក្រុងវែលីងតោន (Wellington) ប្រទេសនូវែលសេឡង់។

២
ព្រះនាង Meghan ត្រូវបានស្វាគមន៍ដោយរបៀបប្រពៃណីមួយដែលគេហៅថា hongi របស់ជនជាតិដើម Maori នៅអគារ Government House ក្នុងក្រុងវែលីងតោន (Wellington) ប្រទេសនូវែលសេឡង់។

៣
សម្តេចប៉ាប Francis ប្រារព្ធពិធីបិទបញ្ចប់ការសូត្រធម៌នៅពេលបញ្ចប់ពិធី Synod of Bishops នៅក្នុងវិមាន St. Peter's Basilica ក្នុងបុរីវ៉ាទីកង់។

៤
មនុស្សម្នាក្នុងសម្លៀកបំពាក់ផ្សេងៗឈរថតរូបនៅមុនការដើរក្បួន Halloween នៅក្នុងក្រុង Kawasaki ប្រទេសជប៉ុន។

៥
មនុស្សម្នាក់រត់កាត់ពពុះទឹកក្នុងកម្មវិធី Colour My Run នៅលើកោះ Manoel កំពង់ផែ Marsamxett ប្រទេសម៉ាល់ត៍។

៦
ក្បួនទេសន្តរប្រវេសន៍មួយដើរកាត់ស្ពានចន្លោះរដ្ឋ Chiapas និងរដ្ឋ Oaxaca របស់ម៉ិកស៊ិក បន្ទាប់ពីប៉ូលិសបានរារាំងពួកគេឲ្យនៅក្រៅក្រុង Arriaga កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។ ប៉ូលិសសហព័ន្ធរបស់ម៉ិកស៊ិករាប់រយនាក់បានឃាត់ក្រុមទេសន្តរប្រវេសន៍មិនឲ្យចូលទៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីជនទេសន្តរប្រវេសន៍រាប់ពាន់នាក់ត្រូវបានគេបដិសេធមិនឲ្យដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោនជាជនភៀសខ្លួន និងទទួលអត្ថប្រយោជន៍ដែលជនជាតិម៉ិកស៊ិកទទួលបាន។

៧
លោក Fernando Haddad បេក្ខជនប្រធានាធិបតីរបស់គណបក្សពលករកាន់ទង់ជាតិប្រេស៊ីល បន្ទាប់ពីបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតី ក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល។

៨
មនុស្សម្នាក់រាំនៅកន្លែងគោរពបូជាសម្រាប់បព្វជិត Hazrat Ali bin Usman Al-Hajveri ឬដែលមនុស្សភាគច្រើនស្គាល់ថា Data Ganj Bakhsh នៅក្នុងក្រុងពិធីបុណ្យមួយនៅក្នុងក្រុង Lahore ប្រទេសប៉ាគីស្ថាន។

៩
ស្លឹកឈើក្នុងរដូវស្លឹកឈើជ្រុះត្រូវគេថតបាននៅក្នុងឧទ្យានមួយនៅក្នុងក្រុង Scrignac ប្រទេសបារាំង។

១០
កីឡាករប្រណាំងម៉ូតូ Marcos Ramirez មកពីអេស្ប៉ាញក្រឡាប់ម៉ូតូនៅក្នុងការប្រណាំងម៉ូតូ Moto3 Race Australian Motorcycle Grand Prix នៅលើកោះ Phillip ប្រទេសអូស្ត្រាលី។

១១
មនុស្សម្នាសប្បាយរីករាយនៅលើឆ្នេរមួយក្នុងពេលអាទិត្យលិច នៅលើកោះ Ko Kut ខេត្ត Trat ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។

១២
កីឡាការនី Liliia Akhaimova មកពីរុស្ស៊ីលោតក្នុងពេលប្រកួតជម្រុះសម្រាប់ពានរង្វាន់ Gymnastics World Chamionships នៅសាលា Aspire Dome ក្រុង Doha ប្រទេសកាតា។