បណ្តុំរូបភាពនៃព្រឹត្តិការណ៍នានាមកពីជុំវិញពិភពលោក ២៧ តុលា ២០១៧
រូបភាពជុំវិញពិភពលោក ២៧ តុលា ២០១៧

1
ស្ត្រីជនជាតិនេប៉ាល់កាន់ដូងនិងកំពុងបួងសួងទៅកាន់ព្រះអាទិត្យ នៅមាត់ទន្លេ Bagmati ក្នុងពិធីបុណ្យ Chhath Puja ក្នុងទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។

2
សត្វក្តាន់២ក្បាលឈរនៅក្នុងសួនសត្វ Bradgate Park ក្នុងទីក្រុង Newtown Linford ប្រទេសអង់គ្លេស។

3
កុមារអាយុ ២ឆ្នាំកន្លះឈ្មោះ Hala al-Nufi ដែលទទួលរងជំងឺមិនប្រក្រតីផ្នែករំលាយអាហារ ហើយសភាពជំងឺរបស់នេះកាន់តែធ្ងន់ធ្ងរទៅដោយសារតែកង្វះអាហារនៅភាគខាងកើតនៃក្រុង Ghouta។ នាងកំពុងអង្គុយនៅលើគ្រែមួយនៅតំបន់ Saqba ស្ថិតនៅភាគខាងកើតនៃរដ្ឋធានាធីដាម៉ាស់ ប្រទេសស៊ីរី។

4
ម្ចាស់សត្វអូដ្ឋនៅប្រទេសឥណ្ឌាកំពុងដើរជាមួយហ្វូងសត្វអូដ្ឋ នៅពេលថ្ងៃលិច នៅក្នុងពិធីតាំងបង្ហាញសត្វអូដ្ឋ Pushkar Camel Fair ក្នុងក្រុង Pushkar រដ្ឋ Rajasthan។

5
មេដឹកនាំសាសាន Kirill នៅវិហារគ្រិស្តសាសនា ក្នុងប្រទេសរុស្ស៊ី ថ្លែងក្នុងពេលធ្វើពិធីសាសនាមួយក្នុងទីក្រុងប៊ុយការេស ប្រទេសរូម៉ានី។

6
ស្លឹកឈើធ្លាក់ពីដើមឈើដែលស្លឹកវាមានរសជាតិផ្អែម ធ្លាក់មកលើស្មៅនៅក្រុង Godewaersvelde ភាគខាងជើងប្រទេសបារាំង។

7
ក្រុមបាតុករកាន់ទង់ជានតំបន់ Catalonia ចូលរួមក្នុងការជួបជុំគ្នានៅខាងក្រៅរដ្ឋសភាតំបន់ Catalonia ក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។

8
កូនខ្លាឃ្មុំពណ៌ក្រហមពីរក្បាលដែលកើតនៅក្នុងសួនសត្វក្នុងរដ្ឋ Philadelphia កំពុងរៀនដើរលើកដំបូង។

9
អាគារ Chrysler Building ត្រូវបានគេថតនៅចន្លោះរបងសំណងអាគារមួយនៅជុំវិញអាគារ One Vanderbilt ដេលមានកំពស់ ៤២៧ម៉ែត្រ នៅជិតស្ថានីយ៍ Grand Central Station។ អាគារនេះនឹងក្លាយជាអាគារខ្ពស់បំផុតលំដាប់ទី២នៅទីក្រុងញូវយ៉ក។

10
បុរសម្នាក់ឲ្យគេគូនៅលើមុខរបស់ខ្លួនដើម្បីចូលរួមអបអរ«ថ្ងៃមរណៈ» នៅកន្លែងរត់ប្រណាំង Hermanos Rodriguez ក្នុងទីក្រុងម៉ិចស៊ីកូ ប្រទេសម៉ិចស៊ិក។