រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ មានមកពីប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក ស្វ៊ីស ឥណ្ឌូនេស៊ី កាណាដា ប្រេស៊ីល អង់គ្លេស និងហៃទី។
រូបភាពជុំវិញពិភពលោក ២៧ តុលា ២០១៥

១
សមាជិកសហគមន៍ Samaritan ចូលរួមនៅក្នុងពិធីបុណ្យបែបប្រពៃណី ដើម្បីសាទរថ្ងៃ Sukkot ឬគេហៅម៉្យាងទៀតថា Feast of Tabernacles នៅលើកំពូលភ្នំ Gerizim នៅក្បែរក្រុង Nablus នៃតំបន់ West Bank។

២
អ្នកយាមបង្ហាញការគោរព ក្នុងពិធីស្វាគមន៍លោក Juan Orlando Hernandez Alvarado ប្រធានាធិបតីហុងឌូរ៉ាស ( Honduras) និងលោកស្រីអធិការបតី Angela Merkel នៅការិយាល័យ Chancellery នៅក្នុងក្រុងបែរឡាំង (Berlin) ប្រទេសអាល្លឺម៉ង់។

៣
ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ឈរថតរូប (selfie) ដែលថតដោយកីឡាការនី Abby Wambach កីឡាការនីដ៏ល្បី ខណៈដែលលោកស្វាគមន៍ក្រុមបាល់ទាត់ជាតិផ្នែកនារីរបស់អាមេរិក នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសាទរចំពោះជោគជ័យរបស់ពួកគេនៅក្នុងការប្រកួតពានរង្វាន់ World Cup ផ្នែកនារីសម្រាប់ឆ្នាំ២០១៥របស់ FIFA (2015 FIFA Women's World Cup)។

៤
Arizona shtati, AQSh

៥
ស្រ្តីៗថតរូបចម្លាក់ថ្មដែលគេកប់ពាក់កណ្តាលខ្លួន នៅវាលភក់ Lapindo នៅតំបន់ Sidoarjo។ ទេសចរណ៍នៅកន្លែងមានគ្រោះមហន្តរាយបានក្លាយជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌូនេស៊ី ទីដែលអ្នកទេសចរទៅមើលកន្លែងរញ្ជួយដី កន្លែងទឹកជំនន់ និងកន្លែងផ្ទុះភ្នំភ្លើង ដើម្បីមើលការប៉ះពាល់របស់គ្រោះមហន្តរាយទាំងនោះ ឬគ្រាន់តែធ្វើការស្វែងរកព្រលឹង។

៦
ព្រះចន្ទរះឡើងនៅក្រោយបណ្តុំអគារនៅក្នុងក្រុង Toronto ប្រទេសកាណាដា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។

៧
En esta foto del Departamento de Policía de la ciudad de Nueva York, los oficiales responden a un reporte de disparos a lo largo de West Street, cerca del puente peatonal en la escuela secundaria Stuyvesant, en el bajo Manhattan en Nueva York, martes, 31 de octubre de 2017.

៨
លោក Boris Johnson អភិបាលក្រុងឡុងដ៏ចូលរួមនៅក្នុងល្បែងទាញខ្សែពួរជាមួយសមាជិកយោធាដើម្បីចាប់ផ្តើមទិវា London Poppy នៅខាងក្រៅសាលាក្រុង។ ទិវា London Poppy គឺជាព្រឹត្តិការណ៍ប្រមូលផ្តុំតាមផ្លូវដើម្បីរៃអង្គាសថវិកាសម្រាប់ជួយសមាជិកយោធាដែលចូលនិវត្តន៍ និងក្រុមគ្រួសាររបស់ពួកគេ។

៩
ប្រើសមួយក្បាលសម្រាកនៅក្បែរទន្លេមួយនៅក្នុងឧទ្យាន Bradgate នៅក្នុងភូមិ Newtown Linford នៅចំកណ្តាលប្រទេសអង់គ្លេស។

១០
ឃើញមានស្រមោលរបស់ប្រភេទសត្វក្រសាម្យ៉ាង ខណៈដែលវាចាប់ស្លឹកឈើមួយ នៅថ្ងៃស្រឡះល្អមួយក្នុងរដូវស្លឹកឈើជ្រុះ នៅសួនសត្វក្នុងក្រុង Gelsenkirchen ប្រទេសអាល្លឺម៉ង់។

១១
អគារ Corning នៅមជ្ឈមណ្ឌល Empire State Plaza នៅក្នុងក្រុង Albany គ្របដណ្តប់ដោយទេសភាពដែលមានពណ៌ជាច្រើននៃរដូវស្លឹកឈើជ្រុះ និងអ័ព្ទពេលព្រឹកចេញពីទន្លេ Hudson។ ទិដ្ឋភាពនេះមើលឃើញពីក្រុង East Greenbush រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក។

១២
រូបភាពចេញផ្សាយដោយអង្គការBorneo Orangutan Survival Foundation (BOSF) កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ បង្ហាញពីកូនស្វា ដែលពីមុនមានបញ្ហាផ្លូវដង្ហើម កំពុងលេងនៅក្នុងមណ្ឌលស្តារនីតិសម្បទា របស់អង្គការ BOSF នៅជាយក្រុង Palangkaraya ចំកណ្តាលកោះ Kalimantan ប្រទេសឥណ្ឌូនេស៊ី។ សត្វស្វាដែលជិតផុតពូជកំពុងក្លាយជាជនរងគ្រោះដោយសារវិបត្តិអ័ព្ទដ៏អាក្រក់មួយ ដែលបានធ្វើឲ្យពួកគេឈឺ ខ្វះអាហារបំប៉ន និងមានការភិតភ័យយ៉ាងខ្លាំង ដោយសារមានការឆេះព្រៃនៅទូទាំងប្រទេស។ ការណ៍នេះបានធ្វើឲ្យជម្រករបស់ពួកគេក្លាយជាដីអត់ប្រយោជន៍។

១៣
រូបភាពនេះបង្ហាញពី ផ្ទះនៅសង្កាត់ Jalousie (រូបឆ្វេង) សង្កាត់ Philippeaux (រូបកណ្តាល) និងសង្កាត់ Desermites (រូបស្តាំ) ក្នុងក្រុងព័រអូប្រ៉ាំង (Port au-Prince) ប្រទេសហៃទី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។