កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៥ តុលា ២០១៩
![ស្ត្រីម្នាក់កំពុងបេះផ្កាស្បៃរឿងដាក់ក្នុងកន្ត្រក ដែលផ្កានេះនឹងយកទៅធ្វើជាកម្រងផ្កាសម្រាប់ការបួងសួង នៅពេលគាត់យកទៅលក់នៅទីផ្សារសម្រាប់ពិធីបុណ្យ Tihar ដែលគេហៅម្យ៉ាងទៀតថា Diwali នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។](https://gdb.voanews.com/2d2ef435-fe5a-4583-97e8-c35352819195_w1024_q10_s.jpg)
១
ស្ត្រីម្នាក់កំពុងបេះផ្កាស្បៃរឿងដាក់ក្នុងកន្ត្រក ដែលផ្កានេះនឹងយកទៅធ្វើជាកម្រងផ្កាសម្រាប់ការបួងសួង នៅពេលគាត់យកទៅលក់នៅទីផ្សារសម្រាប់ពិធីបុណ្យ Tihar ដែលគេហៅម្យ៉ាងទៀតថា Diwali នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
![អ្នកទស្សនាដែលជិះរថយន្ត go-karts កំពុងរង់ចាំនៅពេលភ្លើងក្រហមនៅស្រុក Omotesando ក្នុងទីក្រុងតូក្យូ។ មគ្គទេសក៍ម្នាក់កំពុងនាំភ្ញៀវមួយក្រុមដែលស្លៀកសម្លៀកបំពាក់តែងខ្លួនជាតុក្កតា ជិះឡាន go-karts កាត់ទីក្រុងដើម្បីទស្សនាទេសភាពនៅតាមផ្លូវ។](https://gdb.voanews.com/3a98b655-aff0-4cbb-8df0-7523ee250874_w1024_q10_s.jpg)
២
អ្នកទស្សនាដែលជិះរថយន្ត go-karts កំពុងរង់ចាំនៅពេលភ្លើងក្រហមនៅស្រុក Omotesando ក្នុងទីក្រុងតូក្យូ។ មគ្គទេសក៍ម្នាក់កំពុងនាំភ្ញៀវមួយក្រុមដែលស្លៀកសម្លៀកបំពាក់តែងខ្លួនជាតុក្កតា ជិះឡាន go-karts កាត់ទីក្រុងដើម្បីទស្សនាទេសភាពនៅតាមផ្លូវ។
![បុគ្គលិកម្នាក់ថតរូបជាមួយរូបកាំភ្លើងដ៏ធំមួយ ដែលគេដាក់ឈ្មោះថា «កាំភ្លើងថ្មីរបស់ James Bond» ដែលរចនាឡើងដោយលោក David Collins និងលោក Floris Van Den Broecke សម្រាប់ក្រុមហ៊ុនសាជីវកម្ម Granda Publishing LTD., 1977 នៅអាគារសម្រាប់ការលក់ដេញថ្លៃ Sotheby នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/0e017c3f-633c-425f-8d26-0ed3cd894910_cx0_cy6_cw0_w1024_q10_r1_s.jpg)
៣
បុគ្គលិកម្នាក់ថតរូបជាមួយរូបកាំភ្លើងដ៏ធំមួយ ដែលគេដាក់ឈ្មោះថា «កាំភ្លើងថ្មីរបស់ James Bond» ដែលរចនាឡើងដោយលោក David Collins និងលោក Floris Van Den Broecke សម្រាប់ក្រុមហ៊ុនសាជីវកម្ម Granda Publishing LTD., 1977 នៅអាគារសម្រាប់ការលក់ដេញថ្លៃ Sotheby នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![ភ្លើងព្រៃដែលឆាបឆេះកាន់តែខ្លាំងដោយសារខ្យល់បក់ កំពុងឆាបឆេះស្រុក Canyon ស្ថិតនៅភាគខាងជើងនៃទីក្រុងឡូសអែនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។](https://gdb.voanews.com/89724069-f6cd-4fd8-94d8-b7bf6fb19d56_w1024_q10_s.jpg)
៤
ភ្លើងព្រៃដែលឆាបឆេះកាន់តែខ្លាំងដោយសារខ្យល់បក់ កំពុងឆាបឆេះស្រុក Canyon ស្ថិតនៅភាគខាងជើងនៃទីក្រុងឡូសអែនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
![ក្រុមសន្តិសុខកិត្តិយសដើរជាក្បួនព្យុហយាត្រាក្នុងពិធីស្វាគមន៍នៅឯមហាវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។](https://gdb.voanews.com/346c55f3-8201-49cf-9927-5e9f21b3a0e0_w1024_q10_s.jpg)
៥
ក្រុមសន្តិសុខកិត្តិយសដើរជាក្បួនព្យុហយាត្រាក្នុងពិធីស្វាគមន៍នៅឯមហាវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
![ក្រុមបាតុករអ៊ីរ៉ាក់គ្រវីទង់ជាតិនៅពេលពួកគេឈរនៅលើផ្ទាំងផ្សព្វផ្សាយ ក្នុងពេលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅខាងក្រៅស្នាក់ការកណ្ដាលនៃរដ្ឋបាលក្នុងស្រុកមួយ នៅភាគខាងត្បូងនៃទីក្រុង Basra។](https://gdb.voanews.com/56b875d4-6c6a-4f15-abdd-9216cd97f785_w1024_q10_s.jpg)
៦
ក្រុមបាតុករអ៊ីរ៉ាក់គ្រវីទង់ជាតិនៅពេលពួកគេឈរនៅលើផ្ទាំងផ្សព្វផ្សាយ ក្នុងពេលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅខាងក្រៅស្នាក់ការកណ្ដាលនៃរដ្ឋបាលក្នុងស្រុកមួយ នៅភាគខាងត្បូងនៃទីក្រុង Basra។
![ក្មេងស្រីម្នាក់រត់ទៅកាន់សត្វព្រាបនៅក្នុងសួនសាធារណៈមួយ នៅទីក្រុង Jiddah ប្រទេសអារ៉ាប៊ីសាអូឌីត។](https://gdb.voanews.com/80f197b1-a6d1-4c51-a00f-e40ecb51d50f_w1024_q10_s.jpg)
៧
ក្មេងស្រីម្នាក់រត់ទៅកាន់សត្វព្រាបនៅក្នុងសួនសាធារណៈមួយ នៅទីក្រុង Jiddah ប្រទេសអារ៉ាប៊ីសាអូឌីត។
![ទាហានប៉ារ៉ារបស់ឥណ្ឌាម្នាក់កំពុងយាមនៅជិតកន្លែងដែលមានការវាយប្រហារមួយ នៅទីក្រុង Shopian ស្ថិតនៅភាគខាងត្បូងនៃទីក្រុង Srinagar នៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។](https://gdb.voanews.com/8960895a-fd8b-4c77-ada1-89e470fb43ad_w1024_q10_s.jpg)
៨
ទាហានប៉ារ៉ារបស់ឥណ្ឌាម្នាក់កំពុងយាមនៅជិតកន្លែងដែលមានការវាយប្រហារមួយ នៅទីក្រុង Shopian ស្ថិតនៅភាគខាងត្បូងនៃទីក្រុង Srinagar នៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។