កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៤ តុលា ២០១៩
![មឈូសមានរុំព័ទ្ធដោយទង់ជាតិអាមេរិកដែលដាក់សាកសពលោក Elijah Cummings សភាតំណាងរាស្ត្រអាមេរិកដែលទើបបានស្លាប់ ត្រូវបានគេសែងកាត់សាលមានរូបចម្លាក់នៃសភា (National Statuary Hall) ក្នុងពិធីចងចាំនៅវិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/c4ea4235-a5ab-4ecf-a087-fd457be480ba_w1024_q10_s.jpg)
១
មឈូសមានរុំព័ទ្ធដោយទង់ជាតិអាមេរិកដែលដាក់សាកសពលោក Elijah Cummings សភាតំណាងរាស្ត្រអាមេរិកដែលទើបបានស្លាប់ ត្រូវបានគេសែងកាត់សាលមានរូបចម្លាក់នៃសភា (National Statuary Hall) ក្នុងពិធីចងចាំនៅវិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
![បាតុករប្រជាធិបតេយ្យម្នាក់ពាក់ម៉ាស់មុខនៅទីក្រុងហុងកុង ហើយកាន់ទង់ Estelada ដែលជាទង់បញ្ជាក់ពីការចង់បំបែករដ្ឋ ក្នុងពេលពួកគេធ្វើបាតុកម្មនៅឧទ្យាន Chater Garden ក្នុងទីក្រុងហុងកុង ដើម្បីបង្ហាញសាមគ្គីភាពជាមួយចលនាទាមទារឯករាជ្យសម្រាប់តំបន់ Catalonian ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/418d6015-30a9-4d6c-aaa7-24dda5fa1835_w1024_q10_s.jpg)
២
បាតុករប្រជាធិបតេយ្យម្នាក់ពាក់ម៉ាស់មុខនៅទីក្រុងហុងកុង ហើយកាន់ទង់ Estelada ដែលជាទង់បញ្ជាក់ពីការចង់បំបែករដ្ឋ ក្នុងពេលពួកគេធ្វើបាតុកម្មនៅឧទ្យាន Chater Garden ក្នុងទីក្រុងហុងកុង ដើម្បីបង្ហាញសាមគ្គីភាពជាមួយចលនាទាមទារឯករាជ្យសម្រាប់តំបន់ Catalonian ប្រទេសអេស្ប៉ាញ។
![រងើកភ្លើងប៉ើងទៅលើអាកាសនៅពេលមែកឈើកំពុងឆេះ ខណៈដែលមានភ្លើងឆេះព្រៃនៅជិតក្រុង Geyserville រដ្ឋកាលីហ្វ័រញ៉ា។ ភ្លើងបានឆាបឆេះទោះជាមានផ្ដាច់ភ្លើងដោយរោងចក្រអគ្គិសនី នៅភាគខាងជើងនិងខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា។](https://gdb.voanews.com/c4cba3ee-e8c7-4063-ac92-6bd37b613031_w1024_q10_s.jpg)
៣
រងើកភ្លើងប៉ើងទៅលើអាកាសនៅពេលមែកឈើកំពុងឆេះ ខណៈដែលមានភ្លើងឆេះព្រៃនៅជិតក្រុង Geyserville រដ្ឋកាលីហ្វ័រញ៉ា។ ភ្លើងបានឆាបឆេះទោះជាមានផ្ដាច់ភ្លើងដោយរោងចក្រអគ្គិសនី នៅភាគខាងជើងនិងខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា។
![ជនសង្ស័យស្ថិតនៅក្នុងឡានបន្ទាប់ពីតុលាការបានប្រកាសសាលក្រមផ្តន្ទាទោសប្រហារជីវិតមនុស្ស១៦នាក់ ដោយសាររឿងសម្លាប់មិត្តស្រីដែលជានិស្សិតអាយុ១៩ឆ្នាំ នៅក្រុង Feni ប្រទេសបង់ក្លាដែស។ និស្សិតស្ត្រីនោះត្រូវបានគេដុតទាំងរស់ កាលពីខែមេសា ដែលទង្វើនេះបានបង្កការខឹងសម្បានៅទូទាំងប្រទេស។](https://gdb.voanews.com/c2ed89db-a1f8-4901-83bb-bca238c2be8f_w1024_q10_s.jpg)
៤
ជនសង្ស័យស្ថិតនៅក្នុងឡានបន្ទាប់ពីតុលាការបានប្រកាសសាលក្រមផ្តន្ទាទោសប្រហារជីវិតមនុស្ស១៦នាក់ ដោយសាររឿងសម្លាប់មិត្តស្រីដែលជានិស្សិតអាយុ១៩ឆ្នាំ នៅក្រុង Feni ប្រទេសបង់ក្លាដែស។ និស្សិតស្ត្រីនោះត្រូវបានគេដុតទាំងរស់ កាលពីខែមេសា ដែលទង្វើនេះបានបង្កការខឹងសម្បានៅទូទាំងប្រទេស។
![សាច់ញាតិនៃជនផ្ដាច់ការ Francisco Franco ដែលទើបបានស្លាប់នៅអេស្ប៉ាញ កំពុងលើកមឈូសលោក Francisco Franco បន្ទាប់ពីការគាស់យកនៅឯទីបញ្ចុះសព The Valley of the Fallen ក្នុងទីក្រុង San Lorenzo de El Escorial ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/a7e2a2f1-0c9d-4f36-aaff-945b88fc6355_w1024_q10_s.jpg)
៥
សាច់ញាតិនៃជនផ្ដាច់ការ Francisco Franco ដែលទើបបានស្លាប់នៅអេស្ប៉ាញ កំពុងលើកមឈូសលោក Francisco Franco បន្ទាប់ពីការគាស់យកនៅឯទីបញ្ចុះសព The Valley of the Fallen ក្នុងទីក្រុង San Lorenzo de El Escorial ប្រទេសអេស្ប៉ាញ។
![ស្លឹកឈើនៅរដូវស្លឹកឈើជ្រុះឆ្លុះទៅនឹងបឹង Loch Faskally ក្រុង Pitlochry ប្រទេសស្កុតលែន។](https://gdb.voanews.com/60539c98-3b59-4bd0-9885-fb97b31b9c5b_w1024_q10_s.jpg)
៦
ស្លឹកឈើនៅរដូវស្លឹកឈើជ្រុះឆ្លុះទៅនឹងបឹង Loch Faskally ក្រុង Pitlochry ប្រទេសស្កុតលែន។
![ក្មេងម្នាក់ស្លៀកពាក់តែងខ្លួនជាព្រះសិវៈនៃសាសនាហិណ្ឌូ កំពុងរង់ចាំទានពីអ្នកធ្វើដំណើរធម្មយាត្រា នៅទីក្រុង Pushkar ស្ថិតនៅរដ្ឋ Rajasthan ភាគខាងលិចនៃប្រទេសឥណ្ឌា។](https://gdb.voanews.com/94651623-5b88-40a0-881b-56f33c6e191e_w1024_q10_s.jpg)
៧
ក្មេងម្នាក់ស្លៀកពាក់តែងខ្លួនជាព្រះសិវៈនៃសាសនាហិណ្ឌូ កំពុងរង់ចាំទានពីអ្នកធ្វើដំណើរធម្មយាត្រា នៅទីក្រុង Pushkar ស្ថិតនៅរដ្ឋ Rajasthan ភាគខាងលិចនៃប្រទេសឥណ្ឌា។
![មនុស្សកំពុងថតរូបជាមួយឡានម៉ាកតូយ៉ូតា e-Racer នៅឯកន្លែងតាំងបង្ហាញរថយន្តក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/054a40a0-5983-4436-8107-07e9f2695fe7_w1024_q10_s.jpg)
៨
មនុស្សកំពុងថតរូបជាមួយឡានម៉ាកតូយ៉ូតា e-Racer នៅឯកន្លែងតាំងបង្ហាញរថយន្តក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
![អ្នកចាត់ការនៃការប្រណាំងរថយន្តនៅទីក្រុងដាកា Pablo Eli និងអ្នកសម្របសម្រួល Edo Mossi កំពុងបើកបរនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងពេលសាកល្បងសម្រាប់ការប្រណាំងនៅទីក្រុងដាកា ឆ្នាំ២០២០។ ការប្រណាំងនេះនឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែមករា នៅ Jeddah ដែលនឹងបន្តរហូតដល់ថ្ងៃទី១៧ ខែមករា។](https://gdb.voanews.com/fcc41eb1-0fc0-44d5-a47c-a4fb7371652d_w1024_q10_s.jpg)
៩
អ្នកចាត់ការនៃការប្រណាំងរថយន្តនៅទីក្រុងដាកា Pablo Eli និងអ្នកសម្របសម្រួល Edo Mossi កំពុងបើកបរនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងពេលសាកល្បងសម្រាប់ការប្រណាំងនៅទីក្រុងដាកា ឆ្នាំ២០២០។ ការប្រណាំងនេះនឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែមករា នៅ Jeddah ដែលនឹងបន្តរហូតដល់ថ្ងៃទី១៧ ខែមករា។
![ក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ Partizan ដែលគេហៅនៅក្នុងស្រុកថា Grobari ដែលមានន័យថាអ្នកជីកផ្នូរ បង្ហាញទង់ដែលមានរូបប៉ែល មុនពេលប្រកួតបាល់ទាត់តំបន់អឺរ៉ុបរវាងក្រុម Partizan Belgrade និងក្រុម Manchester United នៅកីឡដ្ឋាន Partizan ក្នុងទីក្រុងប៊ែលក្រាដ ប្រទេសស៊ែប៊ី។](https://gdb.voanews.com/ef7b3556-399e-42d4-9a89-f11c2cbd712d_w1024_q10_s.jpg)
១០
ក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ Partizan ដែលគេហៅនៅក្នុងស្រុកថា Grobari ដែលមានន័យថាអ្នកជីកផ្នូរ បង្ហាញទង់ដែលមានរូបប៉ែល មុនពេលប្រកួតបាល់ទាត់តំបន់អឺរ៉ុបរវាងក្រុម Partizan Belgrade និងក្រុម Manchester United នៅកីឡដ្ឋាន Partizan ក្នុងទីក្រុងប៊ែលក្រាដ ប្រទេសស៊ែប៊ី។
![បុរសម្នាក់កំពុងមើលទៅកាន់ផ្លេកបន្ទោនៅលើសមុទ្រមេឌីទែរ៉ានេ នៅទីក្រុង Nice ប្រទេសបារាំង។](https://gdb.voanews.com/50926df5-cef8-4366-8683-661647769440_w1024_q10_s.jpg)
១១
បុរសម្នាក់កំពុងមើលទៅកាន់ផ្លេកបន្ទោនៅលើសមុទ្រមេឌីទែរ៉ានេ នៅទីក្រុង Nice ប្រទេសបារាំង។