រូបភាពជុំវិញពិភពលោកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាបេឡារុស ឥណ្ឌា កេនយ៉ា អ៊ុយក្រែន សហរដ្ឋអាមេរិក និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២៣ តុលា ២០១៨

១
ទាហានក្រសួងមហាផ្ទៃប្រទេសបេឡារុសចូលរួមការប្រឡងរើសទាហានដែលមានសមត្ថភាពសម្រាប់ «Madder Beret» នៅក្នុងភូមិ Volovshchina ខាងក្រៅរដ្ឋធានី Minsk។

៣
កោះថ្ម Migingo មួយលេខចេញពីបឹងLake Victoria ដែលពោរពេញដោយខ្ទមប្រក់ស័ង្កសីនៅព្រំដែនប្រទេសអ៊ូហ្គង់ដានិងកេនយ៉ា។ កោះដែលមានប្រជាជនរស់នៅច្រើននេះមានទំហំមិនធំជាង១ហិចតាទេ។

៦
សមាជិកនៃសហគមន៍ជនពនេចរពីតំបន់ដាច់ស្រយាល Kutch ភាគខាងលិចរដ្ឋ Gujarat ប្រទេសឥណ្ឌា សម្លឹងមើលទៅជំរំមួយដែលក្រុមរបស់ពួកគេបានស្នាក់អាស្រ័យ ដើម្បីស្វែងរកកន្លែងល្អសម្រាប់សត្វចិញ្ចឹមពួកគេក្នុងស្រុក Mehsana ដែលមានចម្ងាយប្រមាណ១០០គីឡូម៉ែតពីទីក្រុង Ahmedabad។

៧
ប្រជាជនបាតុកម្មតវ៉ាប្រឆាំងនឹងសំណើរបស់រដ្ឋបាលប្រធានាធិបតីត្រាំ ក្នុងការដាក់និយមន័យភេទឲ្យច្បាស់ថាប្រុសឬស្រីពីកំណើត ក្នុងទីក្រុង Los Angeles រដ្ឋCalifornia កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៨។

១០
ប៉ូលិសម្នាក់ធ្វើការនៅកន្លែងដែលមានគ្រោះថ្នាក់ចរាចរបន្ទាប់់ពី ឡានស្ទូចបានបុកជាមួយនឹងរថយន្តផ្សេងទៀតក្នុងទីក្រុង Kyiv ប្រទេសអ៊ុយក្រែន។

១២
ភ្នំថ្មរបស់លោក Ugo Rondinone ឈរនៅខាងមុខTate ក្នុងទីក្រុង Liverpool ចក្រភពអង់គ្លេស។