រូបភាពជុំវិញពិភពលោកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសអេស្ប៉ាញ ម៉ិកស៊ិក ប៉ាគីស្ថាន អូទ្រីស ប្រេស៊ីល អាល្លឺម៉ង់ បារាំង ជប៉ុន និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២១ តុលា ២០១៨

១
មនុស្សម្នាក់ដើរឃ្វាលចៀមកាត់ក្រុង Madrid ប្រទេសអេស្ប៉ាញ។

២
ជនទេសន្តរប្រវេសន៍ហុងឌូរ៉ាសជិះក្បូនមួយធ្វើដំណើរទោកាន់សហរដ្ឋអាមេរិក ជួយបុរសម្នាក់ដែលបីក្មេងចុះពីស្ពានព្រំប្រទល់អន្តរជាតិក្វាតេម៉ាឡា និងម៉ិកស៊ិក នៅក្នុងក្រុង Ciudad Hidalgo រដ្ឋ Chiapas ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។

៣
កម្មករប៉ាគីស្ថានកំពុងប្រមូលផ្លែកៅឡាក់ក្នុងទឹក ក្នុងក្រុង Lahore ប្រទេសប៉ាគីស្ថាន។

៤
ស្ត្រីម្នាក់ដើរនៅលើស្ពានយោលមួយនៅក្បែរភូមិ Ginzling ប្រទេសអូទ្រីស។

៥
អ្នកគាំទ្របេក្ខជនប្រធានាធិបតីលោក Jair Bolsonaro នៃគណបក្សសង្គមសេរីនិយម (Social Liberal Party) ប្រមូលផ្តុំគ្នានៅក្នុងក្រុង Brasilia ប្រទេសប្រេស៊ីល មួយសប្តាហ៍មុនថ្ងៃបោះឆ្នោតតង់ទី២។

៦
ចំណតរថយន្តក្រុងរងការបែកបាក់បន្ទាប់ពីមានភ្លៀងដ៏ខ្លាំងមួយ និងទឹកជំនន់មួយនៅក្នុងក្រុង Campillos ប្រទេសអេស្ប៉ាញ។

៧
អ្នកជិះសេះធ្លាក់ពីសេះរបស់ពួកគេនៅក្នុងពេលប្រណាំងសេះ Palio of Siena នៅក្នុងក្រុង Siena ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។

៨
លោក Rick Reiski ច្នៃរូបល្ពៅទម្ងន់៥៦០គីឡូក្រាមនៅពេលតាំងពិព័រណ៍ល្ពៅមួយនៅក្នុងក្រុង Klaistow ប្រទេសអាល្លឺម៉ង់។

៩
អ្នករបាំមកពីក្រុម Awa-Dori ចូលរួមក្នុងកម្មពិធីសម្ភោធពិធីបុណ្យ Grand Matsuri Festival ដើម្បីបង្ហាញពីវប្បធម៌ជប៉ុន នៅក្នុងឧទ្យាន Jardin d'Acclimatation ក្នុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។

១០
លោក Marc Marquez កីឡាករប្រណាំងម៉ូតូជនជាតិអេស្ប៉ាញអបអរសាទរ បន្ទាប់ពីជិះកាត់ខ្សែបញ្ចប់ទីដើម្បីឈ្នះការប្រណាំងម៉ូតូ MotoGP Japanese Motorcycle Grand Prix នៅទីលាន Twin Ring Motegi ក្នុងក្រុងតូក្យូ។

១១
អ្នករបាំដែលតុបតែងក្នុងសម្លៀកបំពាក់ប្រពៃណីចូលរួមនៅក្នុងការដើរក្បួន និងការប្រកួត Monumental "Alebrijes" លើកទី១០ ដែលរៀបចំដោយ Folk Art Museum កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ក្នុងក្រុងម៉ិកស៊ីកូ។

១២
រថភ្លើងប្រើចំហាយធ្វើដំណើរតាមផ្លូវរថភ្លើង East Lancashire ក្បែរស្ថានីយ Summerseat នៅក្នុងព្រឹត្តិការណ៍ Autumn Steam Gala នៅក្បែរក្រុង Bury ប្រទេសអង់គ្លេស។