រូបភាពជុំវិញពិភពលោកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ មកពីសហរដ្ឋអាមេរិក ប្រទេសចិន ម៉ាណាកូ អេស្ប៉ាញ ឈីលី នីហ្សេរីយ៉ា ប៉ាគីស្ថាន និងបារាំង។
រូបភាពជុំវិញពិភពលោក ២០ តុលា ២០១៩

១
បាតុករប្រឆាំងនឹងរដ្ឋាភិបាលគប់គ្រាប់បែកសាំងទៅលើស្ថានីយប៉ូលិស Tsim Sha Tsui នៅក្នុងបាតុកម្មមួយនៅក្នុងក្រុងហុងកុង ប្រទេសចិន។

២
កីឡាករ Faitout Maouassa របស់ក្រុម Rennes (រូបឆ្វេង) សាទរបន្ទាប់ពីបានស៊ុតបញ្ចូលទីក្នុងការប្រកួតបាល់ទាត់បារាំង L1 រវាងក្រុម Monaco និងក្រុម Rennes នៅស្តាត Louis II ក្នុងប្រទេសម៉ាណាកូ។

៣
មនុស្សម្នាឃ្វាលចៀមនៅចំកណ្តាលទីក្រុង Madrid ប្រទេសអេស្ប៉ាញ។

៤
អ្នកស្រី Alexandria Ocasio-Cortez ណែនាំបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតឆ្នាំ២០២០ និងជាសមាជិកព្រឹទ្ធសភាគឺលោក Bernie Sanders នៅក្នុងការប្រមូលផ្តុំមួយដែលមានឈ្មោះ Bernie's Back នៅឧទ្យាន Queensbridge ក្នុងសង្កាត់ Queens ក្រុងញូវយ៉ក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។

៥
នេះជាទិដ្ឋាភាពពីលើអាកាសនៃស្ថានីយរថភ្លើងដែលត្រូវបានឆេះ បន្ទាប់ពីមានបាតុកម្មនៅក្នុងក្រុង Santiago ប្រទេសឈីលី កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។ លោកប្រធានាធិបតីឈីលី Sebastian Pinera បានប្រកាសពីការផ្អាកការដំឡើងតម្លៃរថភ្លើង ដែលជាមូលហេតុបង្កឲ្យមានការតវ៉ាហិង្សាមួយនេះ។

៦
ច្រវ៉ាក់ជើងត្រូវបានគេដាក់នៅលើស្ត្រីមួយចំនួនដែលត្រូវបានប៉ូលិសជួយសង្គ្រោះពីមណ្ឌលកែប្រែនៅក្នុងក្រុង Kaduna ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។

៧
ក្មេងមូស្លីម Shi'ite ម្នាក់វាយទ្រូងរបស់ខ្លួន នៅក្បែរឪពុក នៅក្នុងការដើរក្បួនមួយដើម្បីកាន់ទុក្ខរយៈពេល៤០ថ្ងៃ សម្រាប់ខួប៧ឆ្នាំនៃមរណភាពរបស់សាវ័ក Imam Hussein នៅក្នុងក្រុង Lahore ប្រទេសប៉ាគីស្ថាន។

៨
អ្នកឡើងភ្នំម្នាក់ឡើងភ្នំ Mer de Glace ក្នុងក្រុង Chamonix ប្រទេសបារាំង។