រូបភាពជុំវិញពិភពលោក៖ ២ តុលា ២០២២
ទស្សនារូបភាពជុំវិញពិភពលោក ពីប្រទេសអេស្ប៉ាញ អ៊ីរ៉ង់ អ៊ុយក្រែន ឥណ្ឌនេស៊ី អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងឥណ្ឌា៕
![សមាជិកក្រុម «Jove de Xiquets de Valls» ឈរផ្គុំខ្លួនជា «ប៉មមនុស្ស» អំឡុងពេលការប្រកួតប្រជែងបង្គុំខ្លួនជាប៉មមនុស្សលើកទី ២៨ នៅក្រុង Tarragona ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/013b0000-0aff-0242-bc9d-08daa49c7dcc_w1024_q10_s.jpg)
១
សមាជិកក្រុម «Jove de Xiquets de Valls» ឈរផ្គុំខ្លួនជា «ប៉មមនុស្ស» អំឡុងពេលការប្រកួតប្រជែងបង្គុំខ្លួនជាប៉មមនុស្សលើកទី ២៨ នៅក្រុង Tarragona ប្រទេសអេស្ប៉ាញ។
![អ្នកតវ៉ាម្នាក់លាបមុខជានិមិត្តរូប «Marianne» នៃប្រទេសបារាំងដែលដឹកនាំការតវ៉ាមួយនិងឈរនៅពីក្រោមទង់ជាតិប្រទេសអ៊ីរ៉ង់ដ៏ធំមួយ ខណៈមានការប្រមូលផ្តុំគ្នាដើម្បីគាំទ្រស្រ្តីជនជាតិអ៊ីរ៉ង់ឈ្មោះ Mahsa Amini ក្នុងបាតុកម្មមួយនៅទីលាន Place de la Republique នៅទីក្រុងប៉ារីស បន្ទាប់ពីការស្លាប់របស់ស្រ្តីរូបនេះក្រោមការឃុំខ្លួនរបស់ប៉ូលិសអ៊ីរ៉ង់។](https://gdb.voanews.com/013b0000-0aff-0242-1e2d-08daa49c697d_w1024_q10_s.jpg)
២
អ្នកតវ៉ាម្នាក់លាបមុខជានិមិត្តរូប «Marianne» នៃប្រទេសបារាំងដែលដឹកនាំការតវ៉ាមួយនិងឈរនៅពីក្រោមទង់ជាតិប្រទេសអ៊ីរ៉ង់ដ៏ធំមួយ ខណៈមានការប្រមូលផ្តុំគ្នាដើម្បីគាំទ្រស្រ្តីជនជាតិអ៊ីរ៉ង់ឈ្មោះ Mahsa Amini ក្នុងបាតុកម្មមួយនៅទីលាន Place de la Republique នៅទីក្រុងប៉ារីស បន្ទាប់ពីការស្លាប់របស់ស្រ្តីរូបនេះក្រោមការឃុំខ្លួនរបស់ប៉ូលិសអ៊ីរ៉ង់។
![សមាជិកកងល្បាតជាតិអ៊ុយក្រែនឈរនៅលើស្ពានមួយកាត់ពីលើទន្លេ Siverskyi Donets ដែលត្រូវបានបំផ្លាញក្នុងអំឡុងពេលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន នៅក្រុង Sviatohirsk តំបន់ Donetsk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២។](https://gdb.voanews.com/013b0000-0aff-0242-26f1-08daa49c8586_w1024_q10_s.jpg)
៣
សមាជិកកងល្បាតជាតិអ៊ុយក្រែនឈរនៅលើស្ពានមួយកាត់ពីលើទន្លេ Siverskyi Donets ដែលត្រូវបានបំផ្លាញក្នុងអំឡុងពេលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន នៅក្រុង Sviatohirsk តំបន់ Donetsk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២។
![ក្រុមអ្នកគាំទ្រព្យាយាមជម្លៀសបុរសរងរបួសម្នាក់ ដែលរងគ្រោះដោយសារគ្រាប់បែកផ្សែងរបស់ប៉ូលិស អំឡុងពេលមានការផ្ទុះអំពើហិង្សាមួយ ក្រោយពីការប្រកួតកីឡារវាងក្រុមបាល់ទាត់ Arema និងក្រុមបាល់ទាត់ Persebaya ក្នុងក្របខណ្ឌបាល់ទាត់ឥណ្ឌូណេស៊ី នៅកីឡដ្ឋាន Kanjuruhan ក្នុងក្រុង Malang ខេត្ត East Java ប្រទេសឥណ្ឌូណេស៊ី។](https://gdb.voanews.com/03990000-0aff-0242-f9b6-08daa49efb63_w1024_q10_s.jpg)
៤
ក្រុមអ្នកគាំទ្រព្យាយាមជម្លៀសបុរសរងរបួសម្នាក់ ដែលរងគ្រោះដោយសារគ្រាប់បែកផ្សែងរបស់ប៉ូលិស អំឡុងពេលមានការផ្ទុះអំពើហិង្សាមួយ ក្រោយពីការប្រកួតកីឡារវាងក្រុមបាល់ទាត់ Arema និងក្រុមបាល់ទាត់ Persebaya ក្នុងក្របខណ្ឌបាល់ទាត់ឥណ្ឌូណេស៊ី នៅកីឡដ្ឋាន Kanjuruhan ក្នុងក្រុង Malang ខេត្ត East Java ប្រទេសឥណ្ឌូណេស៊ី។
![កសិករតាមតំបន់ជ្រលងភ្នំ Bavaria គង្វាលគោត្រឡប់ពីតំបន់វាលស្មៅសម្រាប់រដូវក្តៅ ដែលស្ថិតជិតក្រុង Berchtesgaden ក្នុងប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/013b0000-0aff-0242-990f-08daa49c695e_w1024_q10_s.jpg)
៥
កសិករតាមតំបន់ជ្រលងភ្នំ Bavaria គង្វាលគោត្រឡប់ពីតំបន់វាលស្មៅសម្រាប់រដូវក្តៅ ដែលស្ថិតជិតក្រុង Berchtesgaden ក្នុងប្រទេសអាល្លឺម៉ង់។
![រូបភាពពីឧទ្ធម្ភាគចក្ររបស់កងល្បាតជាតិអាមេរិកបង្ហាញផ្ទះសម្បែងនិងកន្លែងអាជីវកម្មដែលត្រូវបានរងការបំផ្លាញនៅកោះ Pine Island រដ្ឋ Florida សហរដ្ឋអាមេរិក ស្របពេលប្រធានមន្ទីរកងល្បាតជាតិលោកឧត្តមសេនីយ៍ Daniel Hokanson ពិនិត្យមើលពីអាកាសលើតំបន់រងការបំផ្លាញដោយព្យុះសង្ឃរា Ian នៅកោះនេះ កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២។](https://gdb.voanews.com/013b0000-0aff-0242-0352-08daa49efb5e_w1024_q10_s.jpg)
៦
រូបភាពពីឧទ្ធម្ភាគចក្ររបស់កងល្បាតជាតិអាមេរិកបង្ហាញផ្ទះសម្បែងនិងកន្លែងអាជីវកម្មដែលត្រូវបានរងការបំផ្លាញនៅកោះ Pine Island រដ្ឋ Florida សហរដ្ឋអាមេរិក ស្របពេលប្រធានមន្ទីរកងល្បាតជាតិលោកឧត្តមសេនីយ៍ Daniel Hokanson ពិនិត្យមើលពីអាកាសលើតំបន់រងការបំផ្លាញដោយព្យុះសង្ឃរា Ian នៅកោះនេះ កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២។
![សិស្សសាលាដែលស្លៀកពាក់ជាមេដឹកនាំនិមិត្តរូបឯករាជ្យជាតិឥណ្ឌាលោក Mahatma Gandhi កំពុងអង្គុយលើកៅអីបង់មួយ បន្ទាប់ពីចូលរួមក្នុងពិធីរំឮកខួបមេដឹកនាំរូបនេះ នៅក្រុង Mumbai ប្រទេសឥណ្ឌា។](https://gdb.voanews.com/80470000-c0a8-0242-3444-08daa49c695e_w1024_q10_s.jpg)
៧
សិស្សសាលាដែលស្លៀកពាក់ជាមេដឹកនាំនិមិត្តរូបឯករាជ្យជាតិឥណ្ឌាលោក Mahatma Gandhi កំពុងអង្គុយលើកៅអីបង់មួយ បន្ទាប់ពីចូលរួមក្នុងពិធីរំឮកខួបមេដឹកនាំរូបនេះ នៅក្រុង Mumbai ប្រទេសឥណ្ឌា។
![អ្នកចូលរួមប្រកួតម្នាក់ព្យាយាមបើកយានផលិតដោយខ្លួនឯងដែលមិនបំពាក់ម៉ាស៊ីន អំឡុងពេលការប្រកួត Red Bull Soapbox Race ក្នុងក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/03990000-0aff-0242-49cc-08daa49c8586_w1024_q10_s.jpg)
៨
អ្នកចូលរួមប្រកួតម្នាក់ព្យាយាមបើកយានផលិតដោយខ្លួនឯងដែលមិនបំពាក់ម៉ាស៊ីន អំឡុងពេលការប្រកួត Red Bull Soapbox Race ក្នុងក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។