រូបភាពជុំវិញពិភពលោកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ មកពីប្រទេសអេស្ប៉ាញ អេត្យូពី អ៊ីស្រាអែល អាស៊ែបៃហ្សង់ លីប៊ី ឥណ្ឌា ហុងគ្រី កាណាដា ម៉ាសេដ្ឋាន វៀតណាម និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ០២ តុលា ២០១៦

១
សមាជិកនៃក្រុម Colla Vella dels Xiquets de Valls រួមគ្នាបង្កើតកំផែងមនុស្សមួយក្នុងពេលប្រកួតការបង្កើតកំផែងមនុស្សលើកទី២៦ នៅក្នុងក្រុង Tarragona ប្រទេសអេស្ប៉ាញ។

២
កុលសម្ព័ន្ធ Suri ជាក្រុមជនជាតិភាគតិច Nilotic ដែលធ្វើបំផ្លាស់ទីនៅក្នុងតំបន់ Omo Valley ភាគខាងត្បូងនៃប្រទេសអេត្យូពី។ ការកសាងទំបន់ Gibe III ដែលជារោងចក្រវារីអគ្គិសនីធំបំផុតទី៣នៅអាហ្វ្រិក និងតំបន់ដ៏ធំនៃចម្ការស្ករ និងកប្បាស និងរោងចក្រជាច្រើននៅតាមទន្លេ Omo កំពុងតែប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរបស់កុលសម្ព័ន្ធដែលរស់នៅតំបន់ Omo Valley ដែលពឹងផ្អែកលើទន្លេនេះដើម្បីជីវភាពរបស់ពួកគេ។

៣
កម្មករថៃម្នាក់ដើរនៅលើខ្សែមួយ នៅពេលគាត់ពង្រាយសំណាញ់នៅពីលើផ្ទះបៃតង នៅក្នុងតំបន់ Nir Etzion ក្បែរក្រុង Haifa ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។

៤
សម្តេចប៉ាប Francis យាងទស្សនាវិមាន Shadhidlar Hiyabani Monument to the Fallen Heroes នៅក្នុងក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។

៥
កងកម្លាំងលីប៊ីដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិដើរកាត់អគារបែកបាក់ក្នុងពេលប្រយុទ្ធជាមួយនឹងយុទ្ធជនរដ្ឋឥស្លាម នៅក្នុងក្រុង Sirte ប្រទេសលីប៊ី។

៦
អ្នកនេសាទម្នាក់ដើរនៅលើឆ្នេរខ្សាច់នៃសមុទ្រអារ៉ាប់ ដែលមានសុទ្ធតែថង់ផ្លាស្ទិក និងសំរាមផ្សេងទៀត នៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។

៧
បុរសម្នាក់កាន់បដារូបលោក Viktor Orban ដែលជានាយករដ្ឋមន្រ្តីហុងគ្រី និងមានសរសេរថា «តើខ្ញុំបានធ្វើអ្វីទៀតហើយ» ក្នុងពេលបាតុកម្មមួយធ្វើឡើងដោយគណបក្សប្រឆាំងនឹងគោលនយោបាយរបស់លោក Orban អំពីជនទេសន្តរប្រវេសន៍នៅក្នុងក្រុងប៊ុយដាប៉ែស (Budapest) ប្រទេសហុងគ្រី។ ពលរដ្ឋហុងគ្រីធ្វើការបោះឆ្នោតក្នុងប្រជាមតិមួយដែលលោកនាយករដ្ឋមន្រ្តីសង្ឃឹមថា នឹងធ្វើឲ្យរដ្ឋាភិបាលរបស់លោកមានការគាំទ្រខ្លាំងជាងមុនសម្រាប់ធ្វើការប្រឆាំងនឹងផែនការនាពេលអនាគត របស់សហភាពអឺរ៉ុបក្នុងការដោះស្រាយវិបត្តិជនភៀសខ្លួននៅក្នុងប្រទេសសមាជិក។

៨
កុមារ Daniel Bachman (រូបស្តាំ) ដែលបានថ្វាយផ្កែដល់ក្រុមគ្រួសាររាជវង្ស ព្យាយាមទះដៃជាមួយនឹងព្រះអង្គម្ចាស់ Prince George (រូបឆ្វេង) ខណៈដែលព្រះអង្គម្ចាស់ Prince William ទតពួកគេ នៅពេលដែលព្រះអង្គរៀបនឹងយាងឡើងយន្តហោះដែលអាចចត ឬឈប់លើទឹកបាន សម្រាប់ព្រះរាជទស្សនកិច្ចផ្លូវការរបស់ទ្រង់ពីប្រទេសកាណាដា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦។

៩
កម្មករប្រមូលត្រីងាប់ ដែលអណ្តែតទឹក នៅក្នុងបឹងទឹកស្អុយ West Lake ក្នុងក្រុងហាណូយ ប្រទេសវៀតណាម។

១០
អ្នកលេងសៀករបស់ក្រុម Compagnie des Quidams សម្តែងក្នុងព្រឹត្តិការណ៍ «រាត្រីស្រមោលស» បែបវប្បធម៌មួយនៅក្នុងក្រុងស្កុបជេ (Skopje) ប្រទេសម៉ាសេដ្ឋាន កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦។

១១
អ្នកគាំទ្រដល់ក្រុមអឺរ៉ុបមើលការប្រកួតវាយកូនគោល រវាងក្រុមរបស់អឺរ៉ុប និងក្រុមរបស់អាមេរិក នៅទីលានវាយកូនគោលជាតិ Hazeltine នៅក្នុងក្រុង Chaska រដ្ឋ Minnesota ក្នុងពេលប្រកួតRyder Cup សម្រាប់ឆ្នាំ២០១៦ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦។