កម្រងរូបភាពនៃព្រឹត្តិការណ៍និងទិដ្ឋភាពនានា មកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុុំវិញពិភពលោក ១៩ តុលា ២០១៨

១
ស្ត្រីម្នាក់កំពុងទិញឆ្នោត Mega Millions នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ឆ្នោតនេះមានទឹកប្រាក់រហូតដល់៩៧០លានដុល្លារ។

២
ទៀននិងផ្កាត្រូវបានគេដាក់នៅជិតរូបថតលោក Ara Guler ជនជាតិតួកគី ក្នុងហាងកាហ្វេមួយដែលមានឈ្មោះថា Ara Cafe។ លោក Ara Guler គឺជាអ្នកថតរូបដែលមានភាពល្បីល្បាញដោយការថតរូបប្រវត្តិសាស្ត្រទីក្រុងអ៊ីស្ដង់ប៊ុល អស់រយៈពេលជាច្រើនជំនាន់។ លោកបានទទួលមរណភាពកាលពីថ្ងៃទី១៧ តុលា ក្នុងជន្មាយុ ៩០ឆ្នាំ។

៣
ក្រុមបាតុករស្លៀកពាក់ជារូបរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman និងជារូបលោក ដូណាល់ ត្រាំ។ ពួកគេធ្វើបាតុកម្មនៅមុខសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីទាមទារយុត្តិធម៌សម្រាប់អ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត Jamal Khashoggi ដែលបាត់ខ្លួន។

៤
ពន្លឺចាំងទៅនឹងកញ្ចក់ថ្លានៅឯអាគារសហភាពអឺរ៉ុប ក្នុងទីក្រុងប្រ៊ុចសែល ក្នុងពេលដំណើរការជំនួបកំពូលអាស៊ី-អឺរ៉ុប។

៥
អ្នកគោរពសាសនាហិណ្ឌូម្នាក់យករូបព្រះនាង Durga ដែលជាព្រះក្នុងសាសនាហិណ្ឌូ ទៅជ្រមុជទឹកនៅទន្លេ Ganges ក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យ Durga Puja ក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា។

៦
ក្រុមអ្នកស្មោះស្ម័គ្រចូលរួមក្នុងពិធីដង្ហែ Senor de Los Milagros (ឬព្រះនៃភាពអស្ចារ្យ) នៅក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូ។

៧
ព្រះអង្គម្ចាស់ Harry និងនាង Meghan និយាយទៅកាន់សមាជិកនៃអ្នកផ្សព្វផ្សាយអំពីសុខភាពផ្លូវចិត្តនិងសុខុមាលភាព ដែលមានឈ្មោះថាក្រុម OneWave នៅឆ្នេរ South Bondi នៃទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

៨
រូបចម្លាក់ដែលសាងឡើងដោយវិចិត្រករជនជាតិចិន Mu Boyan ត្រូវបានដាក់តាំងនៅកន្លែងដើរកម្សាន្ត ដែលជាផ្នែកមួយនៃការតាំងពិព័រណ៍រូបចម្លាក់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

៩
ប៉ូលិសអ៊ីស្រាអែលថតវីដេអូលើជនជាតិប៉ាឡេស្ទីនម្នាក់ ខណៈប៉ូលិសផ្សេងទៀតចាប់គាត់ក្នុងពេលធ្វើបាតុកម្មនៅភូមិ Khan al-Ahmar តំបន់ Bedouin របស់ប៉ាឡេស្ទីន នៅខាងកើតទីក្រុងហ្ស៊េរុយសាឡិម នៃតំបន់ West Bank។ តំបន់នេះត្រូវបានអ៊ីស្រាអែលគ្រោងនឹងកម្ទេចចោល។

១០
ក្មេងស្រីម្នាក់លើកជើងខ្ពស់នៅជិតរទេះក្មេង នៅមាត់ទន្លេ Moskva ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

១១
ផ្លេកបន្ទោរត្រូវបានគេមើលឃើញនៅពេលមានព្យុះភ្លៀងនៅ Auberge de Castille ដែលជាការិយាល័យធ្វើការរបស់លោក Joseph Muscat នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាលត៍ ក្នុងទីក្រុងវ៉ាឡែត ប្រទេសម៉ាលត៍។