បណ្តុំរូបភាបនៃព្រឹត្តិការណ៍នានាមកពីជំវិញពិភពលោក ១៩ តុលា ២០១៧។
រូបភាពជុំវិញពិភពលោក ១៩ តុលា ២០១៧

១
ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលបានរត់ចេញពីប្រទេសមីយ៉ាន់ម៉ាកាលពី២ថ្ងៃមុន កំពុងបន្តដំណើរក្រោយពេលពួកគេទទួលបានការអនុញ្ញាតពីកងទ័ពបង់ក្លាដែសឲ្យបន្តធ្វើដំណើរទៅកាន់ជំរំជនភៀសខ្លួនក្នុងតំបន់ Palang Khali ក្រុង Cox's Bazar ប្រទេសមីយ៉ាន់ម៉ា។

២
អ្នកពន្លត់ភ្លើងកំពុងពន្លត់ភ្លើងនៅសណ្ឋាគារ Kandawgyi Palace ក្នុងទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា។ មនុស្សម្នាក់បានស្លាប់ក្នុងគ្រោះអគ្គិភ័យកាលពីព្រឹកព្រលឹម ដែលបានឆាបឆេះសណ្ឋាគារធ្វើពីឈើនិងជាសណ្ឋាគារដែលល្បីសម្រាប់ភ្ញៀវទេសចរបរទេសនៅក្នុងទីក្រុងធំជាងគេរបស់ប្រទេសនេះ។

៣
ស្រ្តីសកម្មប្រយុទ្ធរបស់កងទ័ពប្រជាធិបតេយ្យស៊ីរី SDF បានប្រមូលផ្តុំគ្នាដើម្បីប្រារពពិធីមួយនៅទីលាន Al-Naim ដែលជានិមត្តរូបក្នុងក្រុង Raqqa បន្ទាប់ពីពួកគេបានវាយយកទីក្រុងនេះពីក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមមកវិញ។

៤
ក្រុមអ្នកសម្តែងបាញ់កាំភ្លើងដែលមានគ្រាប់ធ្វើពីម្ស៉ៅ ក្នុងពិធីប្រកួតប្រជែងថ្នាក់ជាតិនៃការសម្តែង Tabourida ដែលជាការសម្តែងជិះសេះជាប្រពៃណី ហើយដែលគេស្គាល់ម្យ៉ាងទៀតថា Fantasia ក្នុងទីក្រុង El Jadida ប្រទេសម៉ារ៉ុក។

៥
ស្ត្រីម្នាក់ដើរនៅលើវាលភក់នៃទន្លេ Ganges ក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។

៦
ស្ត្រីម្នាក់ពាក់មួកបែបប្រពៃណី ក្នុងពេលប្រជុំនៅខេត្ត Yunnan ប្រទេសចិន ក្នុងថ្ងៃទី២នៃការបើកសមាជជាតិលើកទី១៩ នៃបក្សកុម្មុយនិស្តចិន នៅមហាសាលប្រជាជនចិន ក្នុងទីក្រុងប៉េកាំង។

៧
ស្ត្រីម្នាក់កំពុងដើរកាត់ក្រុមទាហាននៃកងសន្តិសុខជាតិ នៅខាងមុខរដ្ឋសភាប្រទេសអ៊ុយក្រែន ក្នុងពេលដែលក្រុមប្រឆាំងធ្វើបាតុកម្មនៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន។

៨
ក្រុមអ្នកទេសចរកំពុងទស្សនាសារមន្ទីរ Yves Saint Laurent ថ្មីក្នុងទីក្រុង Marrakesh ប្រទេសម៉ារ៉ុក។

៩
ក្រុមអ្នកសម្តែងដែលមានការតុបតែងខ្លួនប្លែកៗ បានឈរជាជួរនៅក្នុងពិធីសម្តែងពាក់សម្លៀកបំពាក់ Latin American នៅឯវិមាន Revolucion ក្នុងទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។

១០
លោក Rodrigo Diaz Mejia កំពុងឡើងលើឡានមួយគ្រឿងដែលស្ថិតនៅក្រោមអាគារអាផាតមិនពីរជាន់ នៅផ្លូវ ៥១៧ Tokio ដែលបានដួលរលំដោយការរញ្ជួយដីកាលពីមួយខែមុន ក្នុងស្រុក Portales Norte នៃទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។

១១
ក្រុមនិស្សិតដែលមានពាក់ម៉ាស់មុខមកពីសាកលវិទ្យាល័យ National Autonomous University of Honduras នៃប្រទេសហុងឌូរ៉ាស ប៉ះទង្គិចជាមួយប៉ូលិសក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតជ្រើសរើសលោកប្រធានាធិបតី Juan Orlando Hernandez ក្នុងរដ្ឋធានីតេហ្គូស៊ីហ្គាល់ប៉ា ប្រទេសហុងឌូរ៉ាស។

១២
ទិដ្ឋភាពនៃបន្ទប់ឃុំឃាំងរបស់ពួកយុទ្ធជនរដ្ឋឥស្លាមនៅខាងក្រោមកីឡដ្ឋានមួយ ក្នុងទីក្រុង Raqqa ប្រទេសស៊ីរី។