កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៨ តុលា ២០១៩

១
ក្រុមស្ត្រីទិញគ្រឿងអលង្ការសិប្បនិម្មិតនិងគ្រឿងតុបតែងផ្សេងទៀតនៅឯទីផ្សារមួយ មុនពេលពិធីបុណ្យពន្លឺក្នុងសាសនាហិណ្ឌូមកដល់ គឺពិធីបុណ្យ Diwali នៅទីក្រុង Ahmedabad ប្រទេសឥណ្ឌា។

២
ក្រុមបាតុករដើរនៅខាងក្រោមទង់ Estelada ដែលជាទង់របស់ក្រុមអ្នកចង់បំបែករដ្ឋ នៅពេលពួកគេដើរជាក្បួននៅមហាវិថី Diagonal ក្នុងពេលធ្វើកូដកម្មនៅតំបន់ Catalonia ក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។

៣
មនុស្សកំពុងអុចចង្កៀងប្រេងកាតក្នុងពិធីសាសនារយៈពេល៣ថ្ងៃ ដើម្បីរំលឹកដល់សន្តបុគ្គល Al-Sheikh Ali Bin Usman Al-Hajveri ដែលគេស្គាល់ម្យ៉ាងទៀតថា Data Ganjbaksh នៅឯទីសក្ការៈក្នុងទីក្រុងឡាហរ (Lahore) ប្រទេសប៉ាគីស្ថាន។

៤
ទាហានអ៊ីស្រាអែលម្នាក់កំពុងអមសកម្មជនជនជាតិអេស្ប៉ាញម្នាក់ដែលត្រូវបានចាប់ខ្លួន ក្នុងពេលប៉ះទង្គិចគ្នារវាងបាតុករជនជាតិប៉ាឡេស្ទីន និងកងកម្លាំងអ៊ីស្រាអែល នៅភូមិ Kfar Qaddum ក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។

៥
ក្រុមអ្នកទស្សនាកំពុងមើលកីឡាបាល់ទាត់លេងដោយមនុស្សយន្តនៅក្នុងពិធីតាំងពិព័រណ៍លើកទី៧ នៅក្នុងព្រឹត្តិការណ៍របស់សហភាពអឺរ៉ុបស្ដីពីនិវានុវត្តន៍-ការច្នៃប្រឌិតថ្មី នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

៦
មនុស្សជិះឡានខ្សែកាបនៅទីក្រុង El Alto ដោយមានទីក្រុងឡាប៉ាស និងភ្នំ Illimani នៅខាងក្រោយ ក្នុងប្រទេសបូលីវី។

៧
បុរសម្នាក់កាន់ប៉េងប៉ោងនៅពេលលោកឆ្លងទន្លេ Buriganga តាមទូកនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស។

៨
បាតុករលីបង់ដុតកង់ឡានក្នុងពេលធ្វើការតវ៉ាមួយប្រឆាំងនឹងលក្ខខណ្ឌសេដ្ឋកិច្ច នៅទីក្រុង Tripoli ដែលជាទីក្រុងកំពង់ផែស្ថិតនៅភាគខាងជើងនៃប្រទេសលីបង់។

៩
បុរសម្នាក់ពាក់ម៉ាស់ចូលរួមក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅទីក្រុងហុងកុង ប្រទេសចិន។