រូបភាពជុំវិញពិភពលោកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ មកពីប្រទេសកូរ៉េខាងជើង លីបង់ សហរដ្ឋអាមេរិក ស្កុតលែន ស៊ីរី ហៃទី ចិន គុយបា នីហ្សេរីយ៉ា បេឡារុស ឥណ្ឌា និងជប៉ុន។
រូបភាពជុំវិញពិភពលោក ១៨ តុលា ២០១៦
១
ប៉ូលិសចរាចរណ៍ស្រីកូរ៉េខាងជើងនិយាយគ្នានៅជិតអគារស្នាក់នៅមួយនៅពេលចប់តួនាទីរបស់ខ្លួននៅក្នុងក្រុងព្យុងយ៉ាង។
២
បុរសម្នាក់យំសោក នៅពេលគាត់អោបក្តារមឈូសយុទ្ធជន Jalal al-Effie ដែលត្រូវបានសម្លាប់ក្នុងពេលប៉ះទង្គិចមួយនៅក្នុងក្រុង Aleppo ប្រទេសស៊ីរី ក្នុងពិធីបុណ្យលោកនៅជាយក្រុងបេរូត ប្រទេសលីបង់។
៣
កណ្តុរមួយសម្រាកនៅពេលវាជាប់នៅនឹងបាតកំប៉ុងមួយនៅក្នុងសង្កាត់ Brooklyn ក្នុងក្រុងញូវយ៉ក។
៤
គេមើលឃើញទូកពីរនៅក្នុងបឹង Loch Faskally នៅពេលស្លឹកឈើចាំងជាមួយនឹងទឹក នៅក្នុងសង្កាត់ Pitlochry ប្រទេសស្កុតលែន។
៥
ក្មេងស្រីម្នាក់ញញឹមទៅគ្រួសារអ៊ីរ៉ាក់នៅក្នុងជំរំភៀសខ្លួនមួយ។ ពួកគេរត់គេចពីសង្គ្រាមនៅក្នុងតំបន់ Mosul នៅក្រុងal-Hol ខេត្ត Hasakeh ប្រទេសស៊ីរី។
៦
ក្មេងប្រុសៗលេងល្បែងមួយប្រភេទជាមួយនឹងគម្របដបនៅលើក្តារមួយក្នុងសង្កាត់ Les Cayes ប្រទេសហៃទី Haiti នៅក្រោយពេលដែលដំបូលផ្ទះរបស់ពួកគេបានបាក់បែក ហើយផ្ទះអ្នកខ្លះទៀតនៅសហគមន៍នេសាទនៅតាមឆ្នេរសមុទ្រគឺបាក់បែកខ្ទេចខ្ទីតែម្តង។
៧
មនុស្សម្នាជិះក្តារលើទឹកដោយប្រើម៉ាស៊ីនដើម្បីសម្តែងនៅក្នុងក្រុង Yixing ខេត្ត Jiangsu ប្រទេសចិន។
៨
សិស្សនៅសាសារបាំបាឡេជាតិរបស់គុយបានិយាយគ្នានៅពេលសម្រាកក្នុងក្រុងឡាហាវ៉ាន។
៩
គ្រួសាររបស់ក្មេងស្រីៗក្នុងតំបន់ Chibok ប្រទេសនីហ្សេរីយ៉ា ដែលត្រូវបានគេចាប់ជំរិត កំពុងធ្វើដំណើរទៅក្រសួងកិច្ចការនារីក្នុងក្រុងអាប៊ូហ្សា។
១០
ទាព្រៃហោះហើរនៅពីលើបឹងមួយនៅក្បែរភូមិ Tonovo ភាគខាងលិចពីក្រុងរដ្ឋធានីមីនស្កិ៍ប្រមាណជា៧០គ.ម ប្រទេសបេឡារុស។
១១
ជនជាតិឥណ្ឌាដែលជាសមាជិកអង្គការ All India Anna Dravida Mennetra Kazhgam កាន់ថូដែលមានដុតភ្លើងក្នុងពិធីបុណ្យបែបសាសនាមួយដែលធ្វើឡើងដើម្បីសុខភាពរបស់លោកស្រីរដ្ឋមន្រ្តី Jayalalithaa Jayaram នៅក្បែរមន្ទីរពេទ្យដែលលោកស្រីកំពុងទទួលការព្យាបាលក្នុងក្រុង Chennai ប្រទេសឥណ្ឌា។
១២
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដថ្មីដែលរចនាដោយ Tokuko Maeda ក្នុងការតាំងពិព័រណ៍រដូវក្តៅ/ស្លឹកឈើជ្រុះ សម្រាប់ម៉ាក TOKUKO 1er VOL របស់គាត់ក្នុងកម្មវិធី Tokyo Fashion Week ក្នុងក្រុងតូក្យូ។