ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ១៨ តុលា ២០១៥
១៨ តុលា ២០១៥
រូបភាពជុំវិញពិភពលោក ១៨ តុលា ២០១៥ មកពីប្រទេសចិន ស.រ.អា សាធារណរដ្ឋអាហ្រិ្វកកណ្តាល ហ្វីលីពីន អ៊ីរ៉ាក់ ប៉ាណាម៉ា រ៉ូម និងអូស្ត្រាលី។
best news photos from around the world.
១
អគារកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ត្រូវថតបាននៅអំឡុងថ្ងៃចុះអ័ភ្រមួយនៅក្រុង Rizhao ខេត្ត Shandong ប្រទេសចិន។
២
ក្មេងប្រុសមួយរូបស្វែងរកដបផ្លាស្ទិចប្រើប្រាស់ឡើងវិញបាន ខណៈពេលមានរលកបោកបក់ដោយព្យុះទីហ្វុង Koppu នៅឆ្នេរ Manila Bay។ ខ្យល់ព្យុះ Koppu ក៏ខ្លាំងក្លាបានបោកបក់មកលើភាគឦសានប្រទេសហ្វីលីពីនមុនពេលថ្ងៃរះ ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងធ្វើឲ្យប្រជាជន ១០.០០០នាក់បាត់បង់ទីជម្រក ហើយបណ្តាលឲ្យកម្រិតទឹកសមុទ្រនៅតំបន់ឆ្នេរកើនឡើងរហូតដល់ទៅបួនម៉ែត្រ នេះបើយោងតាមក្រុមមន្រ្តីទីភ្នាក់ងារគ្រប់គ្រងគ្រោះធម្មជាតិ។
៣
យុទ្ធជននិកាយ Shi'ite ធ្វើការវាយប្រហារដោយកាំភ្លើងធំលើក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅក្រុង Baiji។ យុទ្ធជននិកាយ Shi'ite ដែលគាំទ្រដោយកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយថា ពួកគេបានរឹបអូសមកវិញនូវវិមានតាមជ្រលងភ្នំមួយរបស់អតីតប្រធានាធិបតីលោក Saddam Hussein ពីក្រុមយុទ្ធជនរដ្ឋឥស្លាម ខណៈដែលកងកម្លាំងរដ្ឋាភិបាលបានជំរុញទៅមុខនូវការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមឧទ្ទាមលុកលុយ។
៤
បុរស និងកុមារីជ្រកភ្លៀងក្រោមស្លឹកចេកនៅតំបន់សមុទ្រមួយជាយក្រុង Colon City ប្រទេសប៉ាណាម៉ា (Panama) នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥។
៥
ក្រុមដូនជីចូលរួូមនៅក្នុងពិធីបួងសួងជម្រះកាយឲ្យបរិសុរទ្ធ (Canonization) នៅឯទីលាន St.Peter's ក្នុងបូរី Vatican កាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០១៥។
៦
រថយន្ត និងឡានដឹកទំនិញនានាជាប់ក្នុងភក់ និងកម្ទេចកម្ទីនៅលើផ្លូវជាតិ State Route 58 ជិតក្រុង Tehachapi រដ្ឋ California ចម្ងាយប្រហែល ៦០ ម៉ាយ (៩៧គីឡូម៉ែត្រ) ខាងក្រៅក្រុង Los Angeles នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥។ ហេតុការណ៍បាក់ភក់បានបន្សល់ទុកនូវយានយន្តជិត ២០០ គ្រឿង ដែលក្នុងនោះរួមមានឡានដឹកទំនិញ ៧៥គ្រឿងជាប់គាំងនៅក្នុងភក់ជម្រៅ ៥ហ្វីត (១,៥២ ម៉ែត្រ) នេះបើយោងទៅតាមអ្នកនាំពាក្យប៉ូលិសលោក Ray Pruitt។
៧
សត្វលលកហើរពីខាងមុខអ្នកបើកម៉ូតូម៉ាក្ស Repsol Honda លោក Marc Marquez (ខាងឆ្វេង) និងអ្នកបើកម៉ូតូម៉ាក្ស Movitar Yamaha លោក Jorge Lorenzo មកពីប្រទេសអេស្ប៉ាញ មុនពេលប៉ះទង្គិចជាមួយនឹងអ្នកបើកម៉ូតូម៉ាក្ស Ducati លោក Andrea Lannone មកពីប្រទេសអ៊ីតាលីនៅជុំដំបូងនៃការប្រណាំងម៉ូតូ MotoGP Australian Grand Prix នៅកោះ Phillip។
៨
ក្រុមអ្នកហែលទឹក ដែលមានពោងអណ្តែតនៅពីក្រោយ ធ្វើការប្រកួតក្នុងកម្មវិធីហែលទឹកឆ្លងកំពង់ផែនៅឯកំពង់ផែ Victoria នៅកោះហុងកុង។
៩
នាវាអមកងកម្លាំងការពារដែនទឹកជប៉ុន Kurama បង្ហាញខ្លួនចេញពីផ្សែងនៅអំឡុងពេលត្រួតពិនិត្យកងនាវានៅតំបន់ដែនទឹកឆ្នេរ Sagami ភាគខាងត្បូងក្រុងតូក្យូ ប្រទេសជប៉ុន។
១០
កុមារាភៀសខ្លួនក្នុងស្រុកមួយរូបដើរបាំងឆ័ត្រក្រោមតំណក់ភ្លៀងនៅក្រុង Bambari សាធារណរដ្ឋអាហ្រ្វិកកណ្តាល នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥។
១១
រថយន្តដើរដោយពន្លឺព្រះអាទិត្យ GAMF របស់ប្រទេសហុងគ្រីធ្វើការប្រកួតនៅអំឡុងថ្ងៃដំបូងនៃកម្មវិធីប្រកួត World Solar Challenge ឆ្នាំ២០១៥ ជិតក្រុង Katherine ប្រទេសអូស្រ្តាលី។ រថយន្តដើរដោយពន្លឺព្រះអាទិត្យចំនួន ៤៥ គ្រឿងមកពី ២៥ ប្រទេសបានចូលរួមនៅក្នុងការប្រកួតរយៈចម្ងាយ ៣.០០០ គីឡូម៉ែត្រពីក្រុង Darwin ទៅកាន់ក្រុង Adelaide។
១២
មនុស្សម្នាហ្វឹកហ្វាត់ក្បាច់ Tai Chi នៅឯទីលានមួយនៅក្រុង Qinyang ខេត្ត Henan ប្រទេសចិន។
រូបភាពជុំវិញពិភពលោក ១៨ តុលា ២០១៥
Back to top
XS
SM
MD
LG