រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ មកពីប្រទេសអង់គ្លេស កេនយ៉ា អេស្ប៉ាញ កូរ៉េខាងត្បូង អ៊ីរ៉ាក់ លីទុយអានី ប័រទុយហ្គាល់ បារាំង ហ្វីលីពីន បង់ក្លាដែស និងលីបង់។
រូបភាពជុំវិញពិភពលោក ១៦ តុលា ២០១៧

១
អ្នកថ្មើរជើងឆ្លងកាត់ស្ពាន Millennium Footbridge។ ព្រះអាទិត្យបញ្ចេញពន្លឺពណ៌ក្រហម ហើយមេឃចាប់ផ្តើមងងឹត នៅពេលដែលព្យុះ Ophelia បោកបក់មកពីភាគខាងត្បូងនៃតំបន់អឺរ៉ុប។

២
រលកដ៏ធំបោកបក់ទៅលើជញ្ជាំងផែ និងប៉មមួយនៅក្នុងក្រុង Porthcawl នៅពេលដែលព្យុះ Ophelia បោកបក់លើប្រទេសអង់គ្លេស និងអៀវឡង់។

៣
អ្នកធ្វើដំណើរម្នាក់ដួលនៅលើដី នៅពេលនាង និងអ្នកគាំទ្រក្រុមប្រឆាំង ធ្វើការតវ៉ាពីការបោះឆ្នោតនាពេលខាងមុខ។ ពួកគេរត់រកកន្លែងសុវត្ថិភាពដោយសារប៉ូលិសកុបកម្មបាញ់ឧស្ម័នទឹកភ្នែក នៅក្នុងក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

៤
ភ្លើងឆេះព្រៃមួយឆេះឡើងនៅក្បែរក្រុង Gondomar តំបន់ Galicia នៃប្រទេសអេស្ប៉ាញ។

៥
លោកស្រី Park Geun-hye អតីតប្រធានាធិបតីកូរ៉េខាងត្បូង (រូបឆ្វេង) ទៅដល់កន្លែងបើកសវនាការនៅតុលាការ Seoul Central District Court នៅក្នុងក្រុងសេអ៊ូល។ ក្រុមមេធាវីរបស់លោកស្រីបានឈប់តវ៉ានឹងសេចក្តីសម្រេចរបស់តុលាការក្នុងការបន្តឃុំខ្លួនលោកស្រី។

៦
ក្មេងប្រុសអ៊ីរ៉ាក់ប្រមូលផ្តុំគ្នាដើម្បីស្វាគមន៍កងកម្លាំងសន្តិសុខ ដែលជិះរថយន្តយោធា នៅក្នុងក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់។

៧
ព្រះនាង Catherine (រូបកណ្តាល) រាំជាមួយមនុស្សម្នាក់ដែលតុបតែងជាតួអង្គខ្លាឃ្មុំ Paddington Bear នៅក្បែរព្រះអង្គម្ចាស់ Prince William នៅពេលទ្រង់យាងចូលរួមក្នុងវេទិកាសប្បុរសធម៌មួយនៅស្ថានីយរថភ្លើង Paddington នៅក្នុងក្រុងឡុងដ៍។

៨
អ្នកថ្មើរជើងដើរកាត់ដើមឈើក្នុងរដូវស្លឹកឈើជ្រុះនៅក្នុងក្រុង Vilnius ប្រទេសលីទុយអានី (Lithuania) កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។

៩
រថយន្តឆេះខ្ទេចនៅក្បែរផ្ទះមួយ ក្បែរក្រុង Penacova ភាគខាងជើងនៃប្រទេសប័រទុយហ្គាល់។ ក្រុមមន្ត្រីបាននិយាយថា ភ្លើងឆេះព្រៃបានសម្លាប់មនុស្ស២៧នាក់ ធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួស និងធ្វើឲ្យមនុស្សបាត់ខ្លួនដែលមិនទាន់អាចកំណត់ចំនួនបាន នៅក្នុងសោកនាដកម្មលើកទី២ក្នុងរយៈពេល៤ខែ។

១០
សត្វមួយប្រភេទដែលគេចាប់បាននៅក្នុងខែសីហា ក្នុងសំណាញ់របស់អ្នកនេសាទ ហែលទឹកនៅក្នុងអាងទឹកតាំងបង្ហាញមួយនៅក្នុងសង្កាត់ Concarneau ប្រទេសបារាំង។

១១
ក្មេងប្រុសម្នាក់ប្រមូលដប់ប្លាស្ទិកដែលអណ្តែតជាមួយនឹងសំរាមនៅតំបន់អណាធិបតេយ្យនៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។

១២
ទាហានល្បាតព្រំដែនបង់ក្លាដែសព្យាយាមគ្រប់គ្រងជនរ៉ូហ៊ីយ៉ាបន្ទាប់ពីបដិសេធមិនឲ្យពួកគេបន្តដំណើរទៅមុខ នៅក្នុងក្រុង Palang Khali ប្រទេសបង់ក្លាដែស។

១៣
បុរសម្នាក់ថតរូបបក្សីនៅតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ នៅក្នុងក្រុង Beirut ប្រទេសលីបង់។