រូបភាពជុំវិញពិភពលោកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសអង់គ្លេស បុលហ្គារី រុស្ស៊ី ប៉ារ៉ាហ្គីណេ ស៊ីរី និងកូតឌីវ័រ។
រូបភាពជុំវិញពិភពលោក ១៥ តុលា ២០១៧

១
អ្នករបាំសម្តែងរបាំប្រពៃណីឥណ្ឌាក្នុងពិធីបុណ្យ Diwali ដែលជាពិធីបុណ្យនៃពន្លឺ នៅទីលាន Trafalgar ក្នុងក្រុងឡុងដ៍។

២
ផ្លែល្ពៅត្រូវបានគេបំពាក់ពន្លឺភ្លើងពណ៌នៅកន្លែងតាំងបង្ហាញក្នុងកម្មវិធី Great Jack O'Lantern Blaze នៅសារមន្ទីរ Van Cortlandt Manor ក្នុងភូមិ Croton-on-Hudson ក្រុងញូវយ៉ក កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។

៣
នាង Dhzemile Lilova វ័យ៣០ឆ្នាំ ជាកូនក្រមុំមូស្លីម ឈរថតរូបជាមួយនឹងមិត្តភក្តិ និងសាច់ញាត្តិក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់នាងនៅក្នុងភូមិ Draginovo ប្រទេសបុលហ្គារី។

៤
ក្មេងស្រីម្នាក់បាញ់កាំភ្លើងនៅក្នុងការតាំងពិព័រណ៍យោធាមួយនៅក្នុងក្រុង St.Petersburg ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។

៥
ត្រីដែលស្លាប់អណ្តែតនៅក្នុងទន្លេ Confuso នៅក្បែរក្រុង Villa Hayes ប្រទេសប៉ារ៉ាហ្គីណេ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។

៦
ក្មេងស្រីម្នាក់យំនៅជំរំជនភៀសខ្លួនក្នុងពេលប្រយុទ្ធគ្នារវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី និងយុទ្ធជនរដ្ឋឥស្លាម នៅក្នុងក្រុង Ain Issa ប្រទេសស៊ីរី កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។

៧
លោក Chris Oliver ដែលជាអ្នកពន្លត់អគ្គិភ័យម្នាក់ដើរនៅក្នុងចម្ការទំពាំងបាយជូរ នៅពេលដែលឧទ្ធម្ភាគចក្រមួយទម្លាក់ទឹកពីលើភ្លើងឆេះព្រៃមួយនៅក្បែរកន្លែងផលិតស្រា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅក្នុងក្រុង Santa Rosa រដ្ឋ California។

៨
នាង Kate Hudson ចូលរួមក្នុងកម្មវិធី Veuve Clicquot Polo Classic ប្រចាំឆ្នាំលើកទី៨ នៅឧទ្យាន Will Rogers State Park នៅក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។

៩
ទាហាន និងក្រុមជួយសង្គ្រោះរបស់បារាំងត្រៀមទាញបំណែកយន្តហោះដែលធ្លាក់នៅក្នុងសមុទ្រនៅក្បែរព្រលានយន្តហោះអន្តរជាតិ Felix Houphouet Boigny នៅក្នុងក្រុង Abidjan ប្រទេសកូតឌីវ័រ កាលពីថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៧។

១០
អត្តពលិកចាប់ផ្តើមការប្រកួតហែលទឹកសម្រាប់ពានរង្វាន់ Ironman World Championship Triathlon កាលពីថ្ងៃទី១៤ ខែតុលា ឆ្នា២០១៧ នៅក្នុងក្រុង Kailua-Kona រដ្ឋ Hawaii។