រូបភាពជុំវិញពិភពលោកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ មកពីប្រទេសអ៊ីតាលី អ៊ុយក្រែន អង់គ្លេស បារាំង អែលសាល់វ៉ាឌ័រ តួកគី អង់គ្លេស និងអាហ្វ្រិកខាងត្បូង។
រូបភាពជុំវិញពិភពលោក ១៤ តុលា ២០១៨

1
ទូក Spirit of Portopiccolo នាំមុខគេនៅក្នុងពិធីប្រណាំងទូក Barcolana នៅពីមុខកំពង់ផែ Trieste ប្រទេសអ៊ីតាលី។

2
មនុស្សម្នារាប់រយចូលរួមនៅថ្ងៃជួបជុំនៅព្រះវិហារមួយនៅក្នុងពិធីទទួលទាន Feast of the Intercession of the Virgin Mary នៅក្នុងអគារ Kyivv-Pechersk Lavra ក្នុងក្រុង Kyiv ប្រទេសអ៊ុយក្រែន។

3
បព្វជិតចូលរួមក្នុងពិធីសូត្រធម៌សម្រាប់បព្វជិត Pope Paul VI និងបព្វជិត Archbishop Oscar Romero នៅបុរីវ៉ាទីកង់ ប្រទេសអ៊ីតាលី។

4
ទាហានម្នាក់ឱបសត្វម្យ៉ាង នៅពេលគាត់រៀបនឹងឡើងលើរថភ្លើងមួយក្នុងព្រឹត្តិការណ៍ Railway in Wartime ប្រចាំឆ្នាំ ដែលប្រារព្ធនៅតាមផ្លូវរថភ្លើង North Yorkshire Moors Railway ក្នុងក្រុង Pickering ប្រទេសអង់គ្លេស។

5
មនុស្សម្នាចូលរួមនៅក្នុងពិធីសម្ភោធព្រឹត្តិការណ៍ Lumiere 2018 Grand Lyon Film Festival នៅក្នុងក្រុង Lyon ប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។

6
យាយជីម្នាក់ចូលរួមនៅក្នុងការដង្ហែក្បួននៅមុនពិធីសូត្រធម៌សម្រាប់បព្វជិត Archbishop of San Salvador Oscar Arnulfo Romero នៅក្នុង San Salvador ប្រទេសអែលសាល់វ៉ាឌ័រ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។

7
ទូកនានាប្រមូលផ្តុំនៅក្នុងការប្រណាំងទូក Barcolana នៅពីមុខកំពង់ផែ Trieste ប្រទេសអ៊ីតាលី។

8
ឆ្មាមួយក្បាលត្រូវបានគេដាក់បង្ហាញនៅក្នុងកម្មវិធី International Pursaklar Cat Beauty Fest លើកទី៣ នៅក្នុងក្រុងអង់ការ៉ា ប្រទេសតួកគី។

9
ស្ត្រីម្នាក់ជិះកង់នៅតាមផ្លូវ ដែលមានស្លឹកឈើជ្រុះ នៅក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។

10
អ្នកប្រកួតម្នាក់ដែលស្លៀកពាក់ឈុតអ្នកប្រយុទ្ធបុរាណមួយរបស់ក្រុងរ៉ូមដើរកាត់ភក់នៅក្នុងការរត់ប្រណាំងមានឧបសគ្គដែលមានឈ្មោះថា Strongman Run នៅក្នុងក្រុង Paarl ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។