បណ្តុំរូបភាពនៃព្រឹត្តិការណ៍នានាមកពីជុំវិញពិភពលោក ១៣ តុលា ២០១៧
រូបភាពជុំវិញពិភពលោក ១៣ តុលា ២០១៧

១
អ្នកនយោបាយពីបក្សប្រឆាំងចម្រុះ «មហាសម្ព័ន្ធជាតិ NASA» ស្ថិតនៅក្នុងឡានរបស់គាត់បន្ទាប់ពីដបហ្គាស់មួយដែលប៉ូលិសបានបាញ់ បានធ្លាក់ចំឡានរបស់គាត់ក្នុងពេលធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងក្រុង ណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

២
បាតុករម្នាក់ដែលបានរងការប៉ះពាល់យ៉ាងខ្លាំងដោយសារហ្គាស់បង្ហូរទឹកភ្នែក ហើយត្រូវគេសង្ស័យថាបានវាយដុំដោយប៉ូលិស កំពុងដេកដួលលើដីដោយមានជាប់ខ្នោះផង បន្ទាប់ពីត្រូវបានចាប់ខ្លួននៅក្នុងឧទ្យាន Uhuru ទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

៣
កសិករចែវទូកកាត់ភូមិដែលបានលិចលង់ដោយទឹកជំនន់បណ្តាលមកពីសម្ពាធទាប ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

៤
ក្មេងស្រីម្នាក់កោរសក់របស់នាង ដើម្បីចូលរួមក្នុងពិធីបំបួសដូនជីដ៏ធំមួយ ដើម្បីរំឭកខួបឆ្នាំទី១នៃការសោយទីវង្គត់របស់ព្រះមហាក្សត្រភូមិបុល អាឌុល យ៉ាដេត នៅឯមណ្ឌលពុទ្ធសាសនា Sathira-Dhammasathan Buddhist កណ្ដាលក្រុងបាងកក។

៥
ក្រុមកម្មករផ្នែកដែករបស់បារាំង ធ្វើបាតុកម្មដោយមានភ្លើង បដា និងទង់ជាតិ នៅតាមដងផ្លូវក្នុងក្រុងប៉ារីស។

៦
សិស្សសាលាឥណ្ឌាប្រមូលគ្នាបង្កើតបានជារូបថតប្រធានាធិបតី APJ Abdul Kalam ដែលទើបទទួលមរណភាព ដើម្បីរំឭកខួបកំណើតទី៨៦របស់លោក នៅក្នុងទីក្រុង Chennai ប្រទេសឥណ្ឌា។

៧
អ្នកមើលថែសត្វកាន់កូនខ្លាឃ្មុំដែលទើបកើត ដើម្បីបង្ហាញដល់សាធារណជននៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សសត្វខ្លាឃ្មុំធំ Bifengxia Base របស់ចិន នៅក្នុងក្រុង Yaan ក្នុងខេត្តស៊ីឈួន ប្រទេសចិន។

៨
ស្ត្រីម្នាក់កំពុងឈរនៅពីមុខការតុបតែងសិល្បៈមួយក្នុងពិធីបង្ហាញសិល្បៈភ្លើង ក្នុងទីក្រុងប្រាក សាធារណរដ្ឋឆែក។

៩
សត្វរាគគូនដែលមានអាយុ៦ខែ លេងក្នុងទ្រុងនៅឯសួនសត្វ Roev Ruchey នៅជាយក្រុង Krasnoyarsk នៃតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។