រូបភាពជុំវិញពិភពលោក៖ ១២ តុលា ២០២២
ទស្សនារូបភាពជុំវិញពិភពលោក ពីប្រទេសបារាំង អ៊ីស្រាអែល រុស្ស៊ី កាតា បារាំង ថៃ សហរដ្ឋអាមេរិក វេណេស៊ុយអេឡា និងចិន៕

១
ជនចំណាកស្រុកលើកទូកខ្យល់មួយ ខណៈពួកគេត្រៀមឡើងលើឆ្នេរ Gravelines ជិតក្រុង Dunkirk ភាគខាងជើងប្រទេសបារាំង ដើម្បីព្យាយាមឆ្លងកាត់ច្រក English Channel។

២
កងកម្លាំងអ៊ីស្រាអែលចាប់ឃុំខ្លួនបុរសប៉ាឡេស្ទីនម្នាក់ អំឡុងពេលប៉ះទង្គិចគ្នា ក្នុងក្រុង Hebron នៅតំបន់ West Bank ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

៣
ក្បាលកប៉ាល់មុជទឹកប្រភេទ K-3 “Leninsky Komsomol” ជំនាន់សហភាពសូវៀត ត្រូវបានបញ្ជូនពីកំពង់ផែទៅកាន់សារមន្ទីរនៅក្រុង Kronstadt ជាយក្រុង St. Petersburg ប្រទេសរុស្ស៊ី។

៤
បុគ្គលិករង់ចាំទទួលភ្ញៀវចូលទស្សនាពិព័រណ៍ «ការជំរុញឆ្ពោះទៅកាន់សម័យកាលថ្មី» នៅមជ្ឈមណ្ឌលពិព័រណ៍ប៉េកាំងក្នុងក្រុងប៉េកាំង ប្រទេសចិន នៅមុនសមាជបក្សកុម្មុយនីស្តចិនលើកទី ២០។

៥
កងសង្គ្រោះលើកសុនខជំនាញរុករក បន្ទាប់ពីការស្វែងរកសាកសពនៅកន្លែងរងគ្រោះបាក់ដីមួយ នៅក្រុង Las Tejerias ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២។

៦
រូបថតពីឌ្រូនបង្ហាញដើមឈើជុំវិញវិហារ Holy Hill Basilica កំពុងចាប់ផ្តើមប្រែផ្លាស់ពណ៌ ក្នុងក្រុង Hubertus រដ្ឋ Wisconsin សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២។

៧
ព្រះសង្ឃនិមន្តបិណ្ឌបាត្រដោយឆ្លងកាត់ផ្លូវលិចទឹកមួយក្នុងក្រុង Koh Kret ខេត្ត Nonthaburi ជាយក្រុងបាងកក ប្រទេសថៃ។

៨
«បុរសពីងពាង» ឬ "Spiderman" ជនជាតិបារាំងលោក Alain Robert ឡើងអគារ Montparnasse ដើម្បីឆ្លុះបញ្ចាំងពីវិបត្តិប្រេងនិងថាមពល ក្នុងអំឡុងបាតុកម្មបិទកន្លែងស្តុកប្រេងដោយក្រុមសហជីពអស់ពេលប៉ុន្មានសប្តាហ៍មកនេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

៩
រូបថតបង្ហាញទិដ្ឋភាពក្នុងផ្សារទំនើប Villagio Mall នៅរាជធានីដូហា ប្រទេសកាតា នៅមុនការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២។